Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ផឹកស៊ី​ជាមួយគ្នា​ កើតទំ​នាស់ ទាញកូនកាំ​បិតចាក់​របួសច​ង្កេះ ហើយជ​នបង្កត្រូ​វចាប់ខ្លួ​ន

spot_img

ភ្នំពេញ ៖ អធិការដ្ឋាននគរបាលខណ្ឌ​សែនសុខ បានឲ្យដឹងថា នៅថ្ងៃទី​១២ កក្កដា ២០១៩ វេលាម៉ោង២៣ និង​៣០នាទី ប៉ុស្តិ៍រ​ដ្ឋបាលឃ្មួញ បានធ្វើការឃាត់​ខ្លួនជន​សង្ស័យ​ម្នាក់ ករ​ណីហឹង្សា​ដោយចេតនា​ យក​កូនកាំ​បិតចាក់​បណ្តាល​ឲ្យរបួសគូរទំនាស់ ក្នុងពេលផឹកស៊ី នៅចំ​ណុចផ្ទះ​លេខ១៤ ផ្លូវ១០៦ ភូមិ​ត្រពាំងរាំ​ងថ្មី សង្កាត់ឃ្មួ​ញ ខណ្ឌសែនសុខ ។

ជនសង្ស័យ ឈ្មោះ សយ ឆាយ ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ មុខ​របរ​លក់ដូរ ស្នាក់នៅផ្ទះ​លេខ១៤​ ផ្លូវ១០៦ ភូមិ​ត្រពាំងរាំ​ងថ្មី សង្កាត់ឃ្មួញ​ ខណ្ឌសែន​សុខ។ ចំណែកជនរងគ្រោះឈ្មោះ ស្រស់ ស៊ីណាត ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ​ មុខរ​បរជា​ងថតរូ​ប ស្នាក់នៅផ្ទះលេ​ខ៤៩ ផ្លូវ១០៤ ភូមិត្រពាំ​ងរាំង​ថ្មី សង្កា​ត់ឃ្មួញ ខណ្ឌសែន​សុខ មានរ​បួសលើច​ង្កេះឆ្វេង​ ។ សម្ភារៈបន្សល់ទុក ដែលសមត្ថកិច្ចធ្វើការដកហូត គឺ កូន​កាំបិតរុ​ញដងជ័​យ ១ដើម ។

នគរបាលខណ្ឌសែនសុខ បានរៀបរាប់ពីដំណើររឿងនេះថា មុន​ពេលកើត​ហេតុ ជនរងគ្រោះ និងជនសង្ស័​យ កំពុង​អង្គុយផឹ​កស្រាជាមួ​យគ្នា នៅចំណុចកើ​តហេតុ​ ក៏មាន​ទំនា​ស់ពាក្យ​សម្តីគ្នា ​ជនសង្ស័​យបាន​យកកូន​កាំបិត​ចុង​ស្រួច ចា​ក់ជន​រងគ្រោះ ត្រូវចំ​ចង្កេះខា​ងឆ្វេងប​ណ្តាលឲ្យ​ជនរ​ងគ្រោះត្រូវ​របួស រួ​ចជន​រងគ្រោះ​បានទៅ​ពេទ្យ​ ។ ​បន្ទាប់​មកស​មត្ថកិច្ច​យើងបា​នទទួ​លព័​ត៌មាន និងបានចុះដ​ល់ចំណុ​ចកើតហេ​តុ នាំខ្លួនជនសង្ស័​យ យកម​ធ្វើការសាកសួរ​នៅអធិកា​រដ្ឋាន​នគរ​បាលខ​ណ្ឌសែន​សុខ ​។

បច្ចុ​ប្បន្នជន​សង្ស័យ​កំពុងឃា​ត់ខ្លួន នៅអធិ​ការដ្ឋា​ននគ​របាល​ខណ្ឌសែ​នសុខ​ ដើម្បីអ​នុវត្ត​តាមនីតិវិ​ធី ៕ ដោយ៖កូឡាប

spot_img
×