Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចិន​នឹងដាក់​ទណ្ឌកម្ម​លើ​ក្រុមហ៊ុន​អា​មេ​រិច​ពាក់ព័ន្ធ​នឹង​ការលក់​អាវុធ​ឲ្យ​តៃវ៉ាន់​

spot_img

​ប្រទេស​ចិន នៅ​ថ្ងៃ​សុក្រ​ម្សិលមិញ​នេះ បាន​ថ្លែងថា​ខ្លួន​នឹងធ្វើ​ការដាក់ទណ្ឌកម្ម​ទៅលើ​ក្រុមហ៊ុន​អា​មេ​រិច​ដែល​ជាប់​ពាក់ព័ន្ធ​នឹង​ការលក់​អាវុធ តម្លៃ ២,២​ពាន់​លាន​ដុល្លា​ទៅអោយ​តៃវ៉ាន់​។​

“​ការលក់​អាវុធ​របស់​អា​មេ​រិច​ទៅអោយ​តៃវ៉ាន់​គឺ​រំលោភ​យ៉ាងធ្ងន់ធ្ង​ន់​លើ​បទដ្ឋាន​នៃ​ច្បាប់​អន្តរជាតិ និង​ទំនាក់ទំនង​អន្តរជាតិ​”​។ នេះ​បើតាម​ការ​ថ្លែង​របស់​អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន​ឈ្មោះ Geng Shuang នៅក្នុង​សេចក្តីប្រកាស​អន​ឡាញ​។​

​លោក​បន្តទៀតថា “​ដើម្បី​ការពារ​ផ​លិ​ប្រយោជន៍​ជាតិ ចិន​នឹងធ្វើ​ការដាក់ទណ្ឌកម្ម​លើ​ក្រុមហ៊ុន​អា​មេ​រិច​ដែល​បាន​ចូលរួម​ក្នុង​ការលក់​អាវុធ​ទៅ​ឲ្យ​តៃវ៉ាន់​”​។​

​គម្រោង​លក់​អាវុធ​ទៅ​ឲ្យ​តៃវ៉ាន់ កើតឡើង​ខណៈពេល ដែល​ទំនាក់ទំនង​រវាង​អា​មេ​រិច និង​ចិន​កំពុង​ល្អកកករ​ដោយសារ​បញ្ហា​សង្គ្រាម​ពាណិជ្ជកម្ម​។​

​សូមបញ្ជាក់ថា ចិន​តែងតែ​ចាប់​ទុក​កោះ​តៃវ៉ាន់​គឺជា​ផ្នែក​មួយ​នៃ​ទឹកដី​របស់ខ្លួន ហើយ​រំពឹងថា​នឹងធ្វើ​ការរួបរួម​គ្នា​វិញ​នៅ​ថ្ងៃ​ណាមួយ​។ ចិន​តែង​ព្រមាន​តៃវ៉ាន់​ថា បើ​ហ៊ាន​ប្រកាស​ឯករាជ្យ ចិន​នឹង​ប្រើប្រាស់​កម្លាំង​ទ័ព​ដើម្បី​វាយយក​តៃវ៉ាន់​មក​គ្រប់គ្រង​វិញ​៕

​អត្ថបទ​ប្រែ​សម្រួល​ដោយ​៖ សុ​ភ័​ក្រ​

ប្រភព​៖ Channelnewsasia​

spot_img
×