Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោក ហ៊ុន ម៉ា​នី ប្រគេន​ទៀន​ព្រះវស្សា​ជូន​វត្ត​ស្មាច់​ដែង និង​គោរ​ព្ធ​វិញ្ញាណក្ខន្ធ​អ្នកស្លាប់​ដោយ​អគារ​៧​ជាន់​បាក់​រលំ​

spot_img

​ខេត្ត​ព្រះសីហនុ​ ៖ នៅ​ព្រឹក​ថ្ងៃទី​១៣ ខែកក្កដា ឆ្នាំ​២០១៩​នេះ លោក ហ៊ុន ម៉ា​នី សមាជិក​រដ្ឋសភា និង​ជា​ប្រធាន​គណៈកម្មការ​អប់រំ យុវជន កីឡា ធម្មការ កិច្ចការ​សាសនា វប្បធម៌ និង​ទេសចរណ៍ នៃ​រដ្ឋសភា អមដំណើរ​ដោយ លោក សាយ សំ​អាល់ ប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ​ចុះជួយ​ខេត្ត​ព្រះសីហនុ រួមទាំង​សហការី បាន​អញ្ជើញ​ប្រគេន​​ទៀន​ព្រះវស្សា និង​ទេយ្យទាន ចំពោះ​ព្រះសង្ឃ នៅ​វត្ត​ស្មាច់​ដែង ស្ថិតនៅក្នុង​ឃុំ​រាម ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ​។​

​ឆ្លៀត​ក្នុងឱកាស​នោះ លោក ហ៊ុន ម៉ា​នី និង​ក្រុមការងារ ក៏បាន​ធ្វើ​ពិធីសូត្រមន្ត​បង្សុកូល​ឧទ្ទិស​កុសល​ជូន​ដល់​វិញ្ញាណក្ខន្ធ​ជន រងគ្រោះ​ទាំងអស់ ដែល​បាន​បាត់បង់​ជីវិត​ក្នុង​ឧបទ្ទវហេតុ​បាក់​រលំ​អគារ​កាលពី​ថ្មីៗ​កន្លងទៅនេះ និង​ជូន​មគ្គផល​កុសលផល​បុណ្យ​ចំពោះ​ជនរងគ្រោះ ដែល​រស់រានមានជីវិត សូម​ឲ្យ​ឆាប់​បានជា​សះស្បើយ និង​ត្រលប់​ទៅ​ប្រក​បរបរ​ប្រចាំថ្ងៃ​តាម​ធម្មតា​។

​ក្រោយ​បញ្ចប់​ពិធី​នេះ លោក ហ៊ុន ម៉ា​នី និង​គណៈប្រតិភូ បាន​អញ្ជើញ​ជួប​សំណេះសំណាល និង​ថ្លែងអំណរគុណ ដល់​បងប្អូន​កងកម្លាំង និង​ក្រុម​សង្គ្រោះ​ទាំង អស់ ដែល​បាន​ចូលរួម​ក្នុង​បេសកម្ម​ជួយសង្គ្រោះ​ជនរងគ្រោះ​ក្នុង​ឧបទ្ទវហេតុ​រលំ​អគារ​កាលពី​ព្រឹក​ថ្ងៃទី​២២ ខែមិថុនា ឆ្នាំ​២០១៩៕ ដោយ​៖ ដែន សីមា​

spot_img
×