Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃ្លាំង​ស្ដុក និង​ចរាចរណ៍​ឈើប្រណិត​ល្មើសច្បាប់​មួយកន្លែង​នៅ​ខណ្ឌ​កំបូល​អាជ្ញាធរ​ជំនាញ​ធ្វើ​មិនដឹង​

spot_img

​រាជធានី​ភ្នំពេញ​៖ ប្រភពពី​ប្រជាពលរដ្ឋ បាន​ឲ្យ​ដឹងថា ជា​រៀងរាល់​ថ្ងៃនេះ មាន​រថយន្ត​តូចធំ​ដឹកឈើ​ប្រណិតៗ ជា​ប្រភេទ​រួមមាន​៖ ឈើ​ធ្នង់ សុ​ក្រម និង​រាជ​កុល​ហៅ​ម្រេញ​ជាដើម ដោត​ដឹក​ចេញចូល​ដី​ឡូ​ត៌​មួយកន្លែង​បាំង​ដោយ​របង​ថ្ម និង​ស​ង្ក័​សី​ខ្ពស់ៗ​។​

​ប្រភពព័ត៌មាន​បន្តថា ទីតាំង​ឃ្លាំង​ស្តុក​ឈើ​ខាងលើ ពីមុន​ជ្រក​ក្រោម​ស្លាក​ទិញ​អេតចាយ តែ​ក្រោយ​ប្ដូរ​ឈ្មោះ​ទៅជា «​ដេប៉ូ​ឃុំ​វ៉ី​ឡង់​» ដែល​សរសេរ​ជាប់​នឹង​ទ្វា​ចេញចូល ស្ថិតនៅ​ភូមិ​ទួល​កី សង្កាត់​ភ្លើង​ឆេះ​រទេះ ខណ្ឌ​កំបូល រាជធានី​ភ្នំពេញ ។​

​ប្រជាពលរដ្ឋ​អះអាង​បន្តថា សកម្មភាព​ដឹកឈើ​ប្រណិត​មើម ចេញចូល​ក្នុង​ឃ្លាំង​នេះ បានកើត​ឡើងជា​យូរ​ឆ្នាំ​មកហើយ​ដោយ​ក្រុម​ឈ្មួញ​ភាគច្រើន​ដឹក​ចេញ​មកពី​ខេត្តពោធិ៍សាត់ និង​ខេត្តកំពង់ស្ពឺ ហើយ​ដឹក​ឆ្លង​កាត់មុខ​គោលដៅ​មន្ត្រី​បរិស្ថាន រដ្ឋបាល​ព្រៃឈើ និង​សមត្ថកិច្ច​ជាច្រើន​កន​ស្ថាប័ន បាន​យ៉ាង​រលូន​ទើប​មកដល់​គោលដៅ​ខាងលើ​។

​ប្រភព​បញ្ជាក់ទៀតថា ឃ្លាំង​ស្តុក​ឈើ​ខាងលើនេះ អាជ្ញាធរ​សង្កាត់ និង​មន្ត្រី​ជំនាញ​រដ្ឋបាល​ព្រៃឈើ ក៏បាន​ដឹង​ដែរ តែ​អ្នក​ទាំងនោះ​គ្មាន​ចំណាត់ការ​នៅឡើយ​។​

​ទាក់ទង​បញ្ហា​នេះ លោក គាំ សីហា នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ភ្នំពេញ មិនទាន់​អាច​សុំ​ការបញ្ជាក់​បានទេ​តាម​ទូរស័ព្ទ​។ ខណៈ​ម្ចាស់​ឃ្លាំង​ស្តុក​ឈើ​ខាងលើ​ឈ្មោះ គង់ ក៏​មិនអាច​ទាក់ទង​បាន​តាម​ទូរស័ព្ទ នៅ​ថ្ងៃ​សៅរ៍ ទី​១៣ ខែកក្កដា ឆ្នាំ​២០១៩​នេះ​។​

​ចំណែក លោក សេង គុណ អភិបាលរងខណ្ឌ​កំបូល កាលពីដើម​សប្ដាហ៍​កន្លងទៅ​បាន​ឲ្យ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ដឹងថា រូបលោក នឹង​ដឹកនាំ​មន្ត្រី​ចុះ​ស្រាវជ្រាវ​រឿងនេះ នៅពេល​ស្បើយ​ពី​ការងារ​បន្តិច​។​

​យ៉ាងនេះ​ក្ដី រហូតមកដល់​ពេលនេះ​អាជ្ញាធរ និង​ជំនាញ​រដ្ឋបាល​ព្រៃឈើ​ភ្នំពេញ នៅ​មិនទាន់មាន​ចំណាត់ការ​នៅឡើយ​ទេ ទៅលើ​ឃ្លាំង​ស្តុក​ឈើ​ដ៏​ធំ នៅ​ខណ្ឌ​កំបូល រាជធានី​ភ្នំពេញ គិត​មកដល់​ថ្ងៃទី​១៣ ខែកក្កដា ឆ្នាំ​២០១៩ នេះ​៕ ដោយ​៖ ដែន សីមា​

spot_img
×