Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អភិបាលខេត្ត​ព្រះសីហនុ ដឹកនាំ​មន្ត្រី និង​វិស័យ​ឯកជន​ជិត​ ១​ម៉ឺន​នាក់​ សំអាត​សំរាម​

spot_img

​ខេត្ត​ព្រះសីហនុ​៖ អភិបាល នៃ​គណៈ​អភិបាលខេត្ត​ព្រះសីហនុ លោក គួច ចំរើន បាន​ដឹកនាំ​ធ្វើ​យុទ្ធនាការ សំអាត​អនាម័យ​បរិស្ថាន ក្នុង​ក្រុងព្រះសីហនុ នៅ​ព្រឹក​ថ្ងៃ ទី​១៣ ខែកក្កដា ឆ្នាំ​២០១៩​នេះ​។​

​នាឱកាស​នោះ លោក គួច ចំរើន មានប្រសាសន៍​នៅ​ចំពោះមុខ​មហាជន ដែល​បាន​ចូលរួម ដោយបាន​អំពាវ​នាវ​ឲ្យ​មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ប្រជាពលរដ្ឋ មហាជន​ទាំង​អង្គភាព​រដ្ឋ និង​វិស័យ​ឯកជន ឲ្យ​ចូលរួម​ឲ្យ​បាន​ទាំងអស់គ្នា ក្នុង​ការងារ​សំអាត​អនាម័យ​បរិស្ថាន ក្នុង​ក្រុងព្រះសីហនុ មិន​សម្រាប់តែ​នៅ​ថ្ងៃ ទី​១៣ ខែកក្កដា ឆ្នាំ​២០១៩​នេះ​ទេ ។​

​លោក គួច ចំរើន ស្នើ​រថា សូម​ឲ្យ​មន្ត្រីរាជការ និង​សាធារណជន​នានា ចូលរួម​សំអាត​អនាម័យ​បរិស្ថាន​នេះ ឲ្យ​បាន​គ្រប់​ទីកន្លែង និង​ជាប្រចាំ​។​

​ព្រម​ជាមួយគ្នានេះ លោក​អភិបាលខេត្ត​ព្រះសីហនុ ក៏បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​រៀបចំ​វេច​ខ្ចប់​ទុកដាក់​សំរាម ឲ្យ​បាន​ត្រឹមត្រូវ កុំ​បោះចោល​រាយប៉ាយ​តាមផ្លូវ ឬ​បោះចោល​តាម​អូរ ប្រឡាយ​ជាដាច់ខាត​។​

​សម្រាប់​យុទ្ធនាការ សំអាត​អនាម័យ បរិស្ថាន​ទីក្រុង ដើម្បី​ប្រមូល បោសសម្អាត​កាកសំណល់ សំរាម​ដែលមាន​នៅតាម​ដងផ្លូវ និង​តាម​ទីសាធារណៈ​នានា ក្នុង​ក្រុងព្រះសីហនុ​ទាំងមូល នា​ថ្ងៃ​១៣ ខែកក្កដា ឆ្នាំ​២០១៩​នេះ មាន​អ្នកចូលរួម​ជិត ១​ម៉ឺន​នាក់ ក្នុងនោះ​មាន​មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ លោកគ្រូ​អ្នកគ្រូ សិស្សានុសិស្ស ប្រជាពលរដ្ឋ អង្គការ​សង្គម​ស៊ីវិល និង​ខាង​វិស័យ​ឯកជន​នានា ដោយ​បែង​ចែកជា​៤​ទីតាំង​រួមមាន​៖

​ទី​១- នៅ​ឆ្នេរ​អូរ​ឈើទាល

​ទី​២- នៅក្នុង​បរិវេណ​សួនច្បារ​ឆ្នេរ​ឯករាជ្យ​

​ទី​៣- នៅ​សួនច្បារ​មហោស្រព​ចាស់ (​មុខ​មន្ទីរ​ទេសចរណ៍​ខេត្ត​)

​ទី​៤- នៅ​សាលាបឋមសិក្សា​ឃ្លាំង​លើ​៕ ដោយ​៖ ដែន សីមា​

spot_img
×