Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លុប​គម្រោង​គុក​(VIP)​តម្រូវ​ឲ្យ​អ្នកទោស​បង់ថ្លៃ​ចោល​វិញ ព្រោះ​គ្មាន​ប្រទេស​ណា​ធ្វើ​ចឹ​ង ខណៈ​ការសាងសង់​ជិត​រួច​

spot_img

​ភ្នំពេញ ​៖ លោក ខៀវ សុភ័គ អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ បាន​ឲ្យ​ដឹងថា កម្ពុជា​បានសម្រេច​បោះបង់ចោល​នូវ​គម្រោង ពន្ធនាគារ វី​អាយ​ភី (VIP) ដែល​វិនិយោគ​ជាមួយ​ក្រុមហ៊ុន​ឯកជន ក្រោយពី​ធ្វើការ​សិក្សា​រក​ពុំ​ឃើញ​មាន​ប្រទេស​ណាមួយ ធ្វើ​ពន្ធនាគារ​ទំនើប​បែបនេះ​សម្រាប់​ឃុំខ្លួន​អ្នក​ជាប់ឃុំ ដែលមាន​លទ្ធភាព​បង់ប្រាក់ ខណៈ​ការសាងសង​ជិត​បាន​រួចរាល់​ហើយ​។ នេះ​បើតាម​ការផ្សាយ​នៅលើ​ផេ​ក​របស់លោក​វីល្លាម សមាជិក​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្ដល់យោបល់ មកពី​គណបក្ស​ខ្មែរ​ក្រោក នៅ​ថ្ងៃទី 13 កក្កដា​ឆ្នាំ 2019។

​លោក​បាន​ថ្លែងថា​៖ «​យើង​ធ្វើ​ក៏​អត់​មានលទ្ធភាព​ធ្វើ​ដែរ​។ យើង​ដើរទៅ​មើល​ប្រទេស​គេ​ផ្សេង អត់​មាន​ប្រទេស​ណា គេ​មានបទពិសោធន៍​ធ្វើ​ពន្ធនាគារ​នេះ​ទេ​។ អ៊ីចឹង យើង​ក៏​បោះបង់ចោល​គម្រោង​នេះ​ទៅ​។ ប្រទេស​គេ​ផ្សេងៗ អត់​ទាន់​មាន​ធ្វើ បើ​យើង​ធ្វើ​គេ​នឹង​យក​គំរូ​តាម​យើង ហើយ​បើ​យើង​ធ្វើ​តែឯង​ក៏​មិនកើត​ដែរ​»​។ បើតាម​លោក ខៀវ សុភ័គ បាន​ឲ្យ​ដឹងថា គម្រោង​ពន្ធនាគារ​វី​អាយ​ភី​នេះ កន្លងមក ក្រសួងមហាផ្ទៃ​បាន​ឲ្យ​ក្រុមហ៊ុន​ឯកជន​មួយ វិនិយោគ​ធ្វើ​ពន្ធនាគារ​នេះ ដោយពេល​បញ្ចប់​ការសាងសង់ នឹង​ឲ្យ​ជន​ជាប់ទោស​បង់ថ្លៃ​ស្នាក់​នៅក្នុង​តម្លៃថោក​បំផុត​។​

​សូម​ជម្រាបជូន​ថា លោក នុត សវ​នា អ្នកនាំពាក្យ​អគ្គនាយកដ្ឋាន​ពន្ធនាគា​រ នៃ​ក្រសួងមហាផ្ទៃ បាន​ប្រាប់ កាសែត​ក្នុងស្រុក កាលពី​ថ្ងៃទី ៣ ខែកក្កដា​កន្លងទៅ​ថា អគារ​ពន្ធនាគារ សម្រាប់​អ្នក​ដែលមាន​លទ្ធភាព​បង់ថ្លៃ​ស្នាក់នៅ​ត្រូវបាន​សាងសង់​រួចហើយ ប៉ុន្តែ​នៅ​សេសសល់​ប្រព័ន្ធ​មួយចំនួន​ដូចជា​លូ ទឹក និង​ភ្លើង​ជាដើម​។ លោក​បន្តថា ពន្ធនាគារ​ទំនើប​នេះ ត្រូវបាន​ក្រសួងមហាផ្ទៃ​បើក​ដំណើរការ​សាងសង់​កាល​ពី​ខែ ឧសភា ឆ្នាំ ២០១៧ ដោយមាន​ការវិនិយោគ​ជាមួយ​ក្រុមហ៊ុន គន្ធ​រី​ខុន ហូល​ឌី​ង ក្នុង​ទឹកប្រាក់​ប្រមាណ ៤ លាន​ដុល្លារ​។ អគារ​ពន្ធនាគារ​សាងសង់​នៅលើ​ផ្ទៃដី ១ ហិកតា​កន្លះ ប៉ុន្តែ​បរិវេណ​ទាំងមូល​មាន​ទំហំ ៣ ហិកតា​៕​ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×