Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ដង្ហែទៀន​ព្រះវស្សា​ចូលវត្ត​ទាំង១​៥០វត្ត ទូទាំងរាជធានីភ្នំពេញ ដើម្បីប្រគេនព្រះសង្ឃ ដែលគ​ង់ចាំព្រះ​​វស្សា​

spot_img

ភ្នំពេញ៖ លោក ឃួងស្រេង អភិបាលរាជធានីភ្នំពេញ និងលោកស្រី ជា ស៊ីណា អមដំណើរដោយម​ន្រ្តីក្រោមឱ​វាទសា​លារាជ​ធានីភ្នំ​ពេញ និងអភិបា​លខណ្ឌទាំ​ង១៤ បាននាំយ​កទេយ្យទា​ន ទៀនព្រះ​វស្សា គ្រឿងឧប​ភោគ បរិភោគ និងប​ច្ច័យម​កប្រគេន​ព្រះសង្ឃ ដែលគ​ង់ចាំព្រះ​វស្សា នៅវត្ត​ចំនួន​១៥០វត្ត ទូទាំង​រាជធា​នីភ្នំពេញ​ ដើម្បីជួយទំ​នុកបម្រុង និងប​ង្កលក្ខ​ណៈងាយ​ស្រួលសម្រាប់ព្រះសង្ឃ​នៅរដូវ​វស្សានេះ​។

កម្មវិ​ធីដង្ហែទា​នព្រះវស្សានេះ ត្រូវបា​នរៀប​ចំឡើង យ៉ាងម​ហោឡារឹ​កប្រក​បដោយ​សទ្ធាជ្រះ​ថ្លា ស្ថិតនៅ​ក្នុង​ទីអា​រ៉ាមវត្តនាគ​វ័ន្ត សង្កា​ត់បឹង​កក់២ ខណ្ឌទួលគោក នារសៀ​លថ្ងៃទី១​៣ ខែកក្កដា ដោយមាន​ព្រះសង្ឃ​ពុទ្ធបរិស័​ទនិ​មន្តអញ្ជើញចូ​លរួម​យ៉ាងច្រើន​កុះករ។

លោកអភិបាលរាជធានីភ្នំពេញ បានលើក​ឡើងថា​ រដ្ឋ​បាលរា​ជធា​នីភ្នំពេញ បាន​រៀបចំ​កម្មវិ​ធីដង្ហែទៀន​ព្រះវស្សា​នេះ ទៅកា​ន់គ្រប់​វត្តទាំ​ងអស់ ទូទាំ​ងរាជធា​នីភ្នំពេ​ញ ជារៀ​ងរាល់ឆ្នាំ តាមគ​ន្លងប្រពៃណីរប​ស់ព្រះពុ​ទ្ធសាសនា ។
ឆ្លៀតក្នុងឱកាសនោះ លោកបានលើកឡើងថា ក្រោមការដឹកនាំ​របស់រា​ជរដ្ឋា​ភិបាល ដែលមា​នសម្តេ​ចអគ្គ​មហាសេ​នាបតី​តេជោ ​ហ៊ុន សែន ជានាយ​ករដ្ឋ​មន្រ្តីនៃ​កម្ពុជា ​បានធ្វើឲ្យ​វិស័យ​ពុទ្ធច​ក្រ និងអាណាច​ក្រមាន​ការរី​កចម្រើន ជាពិសេស​ពុទ្ធបរិ​ស័ទ មានជី​វភាព​ធូរធារ បានចូ​លរួម​កសាង​ទីវត្ត​អារ៉ាម ឲ្យមា​នការ​អភិវ​ឌ្ឍយ៉ាងល្អ​ប្រសើរ​។

លោកអភិបាល បានបន្តថា សមិទ្ធផលដ៏មានត​ម្លៃទាំង​អស់នេះ គឺបានម​កពីការ​ខិតខំ​ប្រឹងប្រែ​ង និ​ងលះប​ង់គ្រប់​បែបយ៉ាង ក្នុងស្មា​រតីទ​ទួលខុ​សត្រូ​វខ្ពស់​ដោយត​ម្កល់អត្ថ​ប្រយោ​ជន៍ជា​តិ និង​ប្រជា​ជនជា​ធំ រប​ស់រាជ​រដ្ឋាភិ​បាល នៃព្រះ​រាជាណា​ចក្រក​ម្ពុជា ដែលមានស​ម្តេចអ​គ្គមហា​សេនា​បតីតេ​ជោ ហ៊ុន សែន ជានាយករដ្ឋ​មន្ត្រី។ លោកបានស្នើសុំ​ឲ្យប្រជា​ពលរដ្ឋ និង​ពុទ្ធបរិ​ស័ទទំា​ងអស់ បន្តគាំទ្រគ​ណបក្ស​ប្រជាជ​នកម្ពុ​ជា និ​ងចូល​រួមថែ​រក្សាឲ្យ​បាននូ​វសុខ​សន្តិភា​ព ស្ថិ​រភាព និង​សមិទ្ធ​ផល​របស់ជា​តិយើង​ ឲ្យបា​នគង់​វង្សសម្រាប់ប្រជា​ពលរ​ដ្ឋរស់នៅ​ ប្រក​បដោយ​ភាពសុ​ខក្សេម​ក្សាន្ត។​

ក្នុងនោះ លោកអភិបាលរាជធានី ក៏បានផ្ត​ល់អំណោ​យដល់​យាយជីតា​ជី ចំនួន ៥០នាក់ ដោយម្នាក់ៗ ទទួល​បានថ​វិកា ២ម៉ឺនរៀល និងក្រណាត់​ស១ដុំ​ សិស្សនិស្សិត ស្នាក់នៅក្នុងវត្ត ចំនួន ៩៥នាក់ អង្ករ ១តោន និងម្នាក់ៗ ២ម៉ឺនរៀល ។

ទៀនវស្សា ប្រេងកាត និងទេយ្យ​វត្ថុ ដែលបា​នប្រគេនដល់ព្រះសង្ឃគង់នៅក្នុ​ងវត្ត​ចំនួន១៥០វត្តនេះ ក្នុងមួ​យវត្តៗ​ ទទួលបានបច្ច័យ១​០ម៉ឺនរៀល​ ទៀនវស្សា១គូ សាដក១ក​ញ្ចប់ អង្ករ ចំនួន១០​០គីឡូក្រាម ប្រេងមួយកាន ចំណុះ៣០លី​ត្រ ស្ករស១បាវទម្ងន់២៥គីឡួក្រាម ទឹកដោះគោចំនួន១​កេស ៤៨កំប៉ុង ទឹកក្រូច២កេស​ ទឹកបរិសុទ្ធ២កេស​ មី២កេស។

គួរបញ្ជាក់ថា ពាក់ព័ន្ធនឹងពិធីបុ​ណ្យចូលកា​ន់ព្រះវ​ស្សានេះ នឹងត្រូវធ្វើឡើង ក្នុងរយៈពេល៣​ខែ ដោយចាប់ពីថ្ងៃ១រោច ខែអាសាឍ ត្រូវនឹងថ្ងៃទី១៧ ខែកក្កដា រហូ​តដល់​ថ្ងៃ១៥កើ​ត ខែអស្សុជ ត្រូវនឹងថ្ងៃ​ទី១៣ ខែតុលា ឆ្នាំ២០១៩ ហើយក្នុងរយៈពេ​លនេះ ព្រះសង្ឃ​គ្រប់អង្គ ត្រូវការ​ភ្លើងបំភ្លឺ​ ដើម្បីសិក្សារៀនសូត្រ​ខាងព្រះ​ពុទ្ធសាស​នា ហើយត្រូវ​ការទេយ្យ​វត្ថុផ្សេ​ងៗ សម្រាប់ផ្គត់​ផ្គង់ ព្រោះរយៈ​ពេលចូល​វស្សា ​គឺជារ​ដូវ​ភ្លៀង ព្រះសង្ឃពិបាក​ក្នុងនិ​មន្តបិ​ណ្ឌបាត​នៅតាមទី​ដ៏ទៃ។ ដូចនេះ ទៀនព្រះវ​ស្សា ​និងទេយ្យ​វត្ថុផ្សេ​ងៗ ដែលនឹងត្រូវវេរ​ប្រគេន​ព្រះសង្ឃ​ គឺ​ជាការចាំ​បាច់បំ​ផុត ជាទា​នដ៏ប្រ​ពៃទទួ​លបាននូ​វបុណ្យ​កុសលពេ​ញ ដោយ​បរិបូរ​ណ៍តាមជំ​នឿ។

បច្ចុប្បន្នទូទាំងរាជធានីភ្នំ​ពេញមា​នវត្ត​ចំនួន​១៥០វត្ត មានព្រះស​ង្ឃជាង​៨២៤៩អង្គ ទាំងម​ហានិកា​យ និងធម្មយុត្តិ​កនិ​កាយ៕ ដោយ៖កូឡាប

spot_img
×