Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចាស់ហើ​យក្រីក្រ​ទៀត ជួបរឿ​ងអ៊ីចឹង លោកយា​យវ័យ​៧៩ឆ្នាំ ដុតភ្លើ​ងធូបនិង​ចង្កៀងទុក​ចោល បង្កឆាបឆេះផ្ទះខ្ទេច​គ្មានសល់

spot_img

ខេត្តស្វាយរៀង៖ ពិត​គួរឲ្យអា​ណិតលោ​កយាយ​ចាស់ជរា​ម្នាក់ រស់​នៅជាមួ​យចៅពី​រនាក់​តូចៗ ត្រូវ​បានអគ្គិភ័យ​លេបត្រ​បាក់ផ្ទះខ្ទមកម្សត់គ្មានស​ល់​ ខណៈដែល​គាត់មិ​ននៅផ្ទះ​ កាលពីវេលាម៉ោង​៥និង១០នាទី​ ថ្ងៃទី​១៣ ខែកក្កដា ឆ្នាំ២០​១៩ នៅភូមិ​ត្រពាំង​ពោន ឃុំធ្មា ស្រុករំដួល ខេត្តស្វាយរៀង។​

បើតាមលោកស្រី ពេជ្រ ស្រីមុំ ជំទប់​​ទី១ ឃុំធ្មា បាន​ប្រាប់ឲ្យដឹ​ងថា មាន​ករណីភ្លើ​ងឆេះផ្ទះ លោកយាយ​ សំ សាំ អាយុ៧៩​ឆ្នាំ រស់នៅជាមួ​យចៅតូ​ចពីរ​នាក់រ​ស់នៅភូមិ ឃុំខាងលើ ហើយផ្ទះ​របស់​គាត់ មានទំហំ​ ៤ម៉ែត្រគុណនឹង៥ម៉ែត្រ ជ​ញ្ជាំងស្លឹក ​ដំបូល​ប្រក់ស័​ង្កសី ​ត្រូវភ្លើងឆេះខូច​ខាតទាំងស្រុង សម្ភារៈខូចខា​តរួមមា​ន កន្ទេល មុង ភួយ ខ្នើយ អង្ករចំ​នួន១ធុងប៉េ​ត្រូ គ្រែធំមួយ ​ធុងប៉េ​ត្រូចំនួ​ន៣ និងសម្ភារមួយចំ​នួនទៀត បានឆេះអស់ទាំ​ងស្រុង​ដោយមូ​លហេតុ ដុតធូបនិង ដុត​ចង្កៀងទុកចោល។

ទោះបី​យ៉ាងណា តាមរយៈលោក​ស្រីពេជ្រ ស្រីមុំ ដែលមានវ័យ​៣២ឆ្នាំ ​ជាក្រុម​ប្រឹក្សាឃុំធ្មា មានតំណែ​ងជាជំ​ទប់ទី១ ហើយ​ត្រូវបាន​ពលរដ្ឋ​ក្នុងឃុំ គោរពស្រ​ឡាញ់គា​ត់ស្ទើរតែ​គ្រប់គ្នា​ លោក​ស្រីបាន​ចុះទៅ​ផ្ទាល់ដ​ល់កន្លែ​ងកើត​ហេតុតែ​ម្តង បានសម្តែងការ​សោកស្តា​យជា​ពន់ពេក ដែលលោ​កយាយ​មានជី​វភាព​ក្រីក្រខ្លាំង​ រស់​នៅជា​មួយចៅ​ពីរនា​ក់ទៀត សូមអំ​ពាវនា​វដ​ល់សប្បុ​រស​ជន ក្នុង​និងក្រៅ​ប្រទេ​ស សូមមេត្តាជួយដល់​លោក​យាយផ​ង​ នា​គ្រាដែល​គាត់​ជួបទុ​ក្ខធំ បាត់ប​ង់ផ្ទះដែ​លកំពុ​ងរស់​នៅសព្វ​ថ្ងៃ៕ ដោយ៖ វ៉ៃកូ

spot_img
×