Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រាសាទអង្គរវត្ត​កាន់តែ​មាន​សម្រស់​ស្រស់ត្រកាល​

spot_img

សៀមរាប ៖ ដើមឈើ​ជាច្រើន​ដើម ដុះ​នៅ​ជុំវិញ​ប្រាសាទ​អង្គរវត្ត ត្រូវបាន​នាយកដ្ឋាន​គ្រប់គ្រង​ព្រៃឈើ ទេសភាព​វប្បធម៌ និង​បរិស្ថាន នៃ​អាជ្ញាធរ​ជាតិ​អប្សរា ធ្វើការ​កាត់​ក្រី​ឱ្យ​ស្រឡះ និង​បង្ហាញ​នូវ​សម្រស់​របស់​ប្រាសាទ​កាន់តែ​មាន​ភាព​ត្រកាល​។​

​លោក យិន សូវ៉ាត អនុប្រធាន​នាយកដ្ឋាន​ព្រៃឈើ បានឱ្យដឹងថា កន្លង​មក​ដើមឈើ​ទាំងនោះ បាន​បិទបាំង​សម្រស់​ប្រាសាទធំ (​ប្រាង្គ​កណ្តាល​) នៃ​ប្រាសាទ​អង្គរវត្ត ហើយ​បាន​រំខាន​ដល់​ការ​ផ្តិត​យក​រូប​ភាពល្អៗ ប៉ុន្តែ​ពេល​នេះ​ភ្ញៀវទេសចរ​អាច​មើល​ប្រាង្គ​កណ្តាល​អង្គរវត្ត​បាន ចាប់ពី​ចំណុច​លោកតា​រាជ្យ​ទៅ គឺ​ស្រឡះភ្នែក​ជាង​មុន​។​

​ដើមឈើ​ដែល​ក្រី​មែក​ទាំងនោះ រួមមាន ដើម​ស្នាយ ដើម​អំពិល​បារាំង ដើម​ពុទ្រា និង​ដើម​ពោធិ៍​ជាដើម​។​ល​។ ហើយ​ការ​ក្រី​នោះ​សោត ធ្វើឡើង​រយៈពេល​ប្រមាណ ១​ខែ​មក​ហើយ ដោយ​មាន​ការត្រួតពិនិត្យ​យ៉ាង​ត្រឹមត្រូវ​ពី​អ្នកជំនាញ ដោយ​មិន​ប៉ះពាល់​ទេសភាព​វប្បធម៌​ឬ​បុរាណវិទ្យា​ឡើយ​៕ ដោយ​៖​បញ្ញា​ស័ក្តិ​

 

spot_img
×