Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហោរាសាស្ត្រ​សម្រាប់​ថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ​២០១៩

spot_img

ឆ្នាំ​ជូត ៖ ថ្ងៃនេះ​មាន​អ្នក​ជួយ​សម្រុះសម្រួល​បញ្ហា​ក្នុង​រឿង​មនោសញ្ចេតនា នាំ​ឲ្យ​អ្នក​ទាំង​២ ឆាប់​ត្រូវរ៉ូវ​គ្នា​មក​វិញ ។ អ្នក​នៅ​លីវ អាច​នឹង​បន្ថយ​បាន​សម្ពាធ​ឲ្យ​ខ្លួន ប្រសិន​និស្ស័យ​ថ្ងៃនេះ​ប្រែក្លាយជា​គូ ។ កុំ​តានតឹង​ពេក រឿង​គ្រប់យ៉ាង​ត្រូវការ​ពេលវេលា ថ្ងៃនេះ​ដែរ​អ្នក​ត្រូវ​ប្រមូលផ្តុំ​ជាង​មុន​ទៅ​ក្នុង​កិច្ចការ​របស់​ខ្លួន ប្រសិន​មិន​ចង់​ឲ្យ​កើត​មាន​កំហុ​សស្មាន​មិន​ដល់ ។ អ្នក​ត្រូវ​បែងចែក​ឲ្យដាច់​រវាង​ការងារ​និង​រឿង​ផ្ទាល់ខ្លួន ។​

-​បុព្វហេតុ ៣​ពិន្ទុ ។ លាភ ៤​ពិន្ទុ ។ សុខភាព ៤​ពិន្ទុ ។ មនោសញ្ចេតនា ៥​ពិន្ទុ ។ លេខ​សំណាង ៖ ១,៣​ពិន្ទុ ។ ម៉ោង​ល្អ ៖ ៩-១១ ។​ពណ៌​សិរី​សួរ​ស្តី ៖ ឆ្នាំ​រកា វ​ក ម្សាញ់ ៕

​ឆ្នាំ​ឆ្លូវ ៖ អ្នក​ឆ្នាំឆ្លូវ​ថ្ងៃនេះ​មាន​សញ្ញា​ឡើង​តំណែង អ្នក​ត្រូវ​ក្តាប់​ឲ្យ​ជាប់​ពេល​វា​មកដល់ ។ ប៉ុន្តែ​អ្នក​ក៏​ត្រូវ​ធ្វើការ​ដោយ​ម៉ឺងម៉ាត់ ដើម្បី​បញ្ចៀស​កើត​មាន​កំហុស​គួរឲ្យ​សោកស្តាយ ។ ការប្រឹងប្រែង​ក្នុង​ការងារ​របស់​អ្នក​អាច​ធ្វើឲ្យ​អ្នក​ពុំ​មាន​ពេលវេលា​ច្រើន​សម្រាប់​គ្រួសារ បង្ក​ទំនាស់​ក្នុង​មនោសញ្ចេតនា​ប្តី​ប្រពន្ធ ។​

-​បុព្វហេតុ ៥​ពិន្ទុ ។ លាភ ៤​ពិន្ទុ ។ សុខភាព ៤​ពិន្ទុ ។ មនោសញ្ចេតនា ៣ ។ លេខ​សំណាង ២,៧​ពិន្ទុ ។ ម៉ោង​ល្អ ៖ ១៥-១៧ ។ ពណ៌​សិរី​សួរ​ស្តី ៖ លឿង ត្នោត ។ អ្នក​យក​អាសា​ឆ្នាំចរ ថោះ កុ​រ ៕

​ឆ្នាំ​ខាល រឿង​មនោសញ្ចេតនា​របស់​អ្នក​ថ្ងៃនេះ​មិន​អំណោយផល​ល្អ អ្នក​គួរ​សំឡឹង​ឲ្យ​ច្បាស់​មនោសញ្ចេតនា​របស់​ខ្លួន កុំឲ្យ​កើត​មាន​កំហុស​ដែល​គួរ​រង​ការស្តីបន្ទោស ។ ការចាប់អារម្មណ៍​លើ​អ្នក​ផ្សេង​ក្រៅ​ពី​ប្តី​ប្រពន្ធន​រណា​ក៏​អាច​ធ្លាប់​ជួបប្រទះ តែ​សំខាន់​គឺ​យើង​ចេះ​វិធី​គ្រប់គ្រង​កុំឲ្យ​វា​ក្លាយ​ជា​ចំណង​ស្នេហ៍​លួចលាក់ បំផ្លាញ​ជីវិត​អាពាហ៍ពិពាហ៍ ។ បញ្ហា​ហិរញ្ញវត្ថុ​ល្អប្រសើរ អ្នកចេះ​វិធី​តុល្យភាព​ចំណូល​ចំណាយ​ប្រមូលផ្តុំ​រកប្រាក់​ពេល​មាន​ឱកាស ។​

-​បុព្វហេតុ ៤​ពិន្ទុ ។ លាភ ៥​ពិន្ទុ ។ សុខភាព ៤​ពិន្ទុ ។ មនោសញ្ចេតនា ៣​ពិន្ទុ ។ លេខ​សំណាង ៤,៨​ពិន្ទុ ។ ម៉ោង​ល្អ ៖ ១៣-១៥ ។ ពណ៌​សិរី​សួរ​ស្តី ៖ ខ្មៅ , លឿង ។ អ្នក​យក​អាសា​ឆ្នាំមមែ , ច​រ , កុ​រ ៕

​ឆ្នាំ​ថោះ ៖ អ្នក​មិន​ជួប​ការលំបាក​អ្វី​ឡើយ​ក្នុង​បញ្ហា​ហិរញ្ញវត្ថុ ។ ប្រភព​ចំណូល​ស្ថិរភាព និង​មាន​បន្ថែម​ប្រាក់រង្វាន់ ។ អ្នក​ត្រូវ​លៃ​ពេលវេលា​ឲ្យបាន​ច្រើន​សម្រាប់​គ្រួសារ ។ ម្នាក់ៗ​រវល់​រៀងៗ​ខ្លួន ផ្ទះសម្បែង​ពុំមាន​អ្នក​ណា​យកចិត្តទុកដាក់ ក្លាយ​ជា​ផ្ទះសំណាក់ ពុំមែន​ជា​ជម្រក​ដ៏​កក់ក្តៅ​ទៀត ។​

-​បុព្វហេតុ ៤​ពិន្ទុ ។ លាភ ៥​ពិន្ទុ ។ សុខភាព ៤​ពិន្ទុ ។ មនោសញ្ចេតនា ៣​ពិន្ទុ ។ លេខ​សំណាង ២,៩​ពិន្ទុ ។ ម៉ោង​ល្អ ៖ ១៣-១៥ ។ ពណ៌​សិរី​សួរ​ស្តី ៖ ខ្មៅ ទឹកសមុទ្រ ។ អ្នក​យក​អាសា ឆ្នាំចរ , កុ​រ , ម​មែ ៕

​ឆ្នាំ​រោង ៖ ថ្ងៃនេះ​អ្នក​អាច​គេចផុត​ពី​រឿង​មិនល្អ អាច​កើតឡើង​។ រឿង​មនោសញ្ចេតនា​នៅតែ​ផ្អែមល្ហែម​កក់ក្តៅ ដូច​ថ្ងៃ​ទើប​ចាប់ផ្តើម ។ អ្នក​នៅ​លីវ​ចូរ​បើក​ចិត្តឲ្យទូ​លាយ ពុំ​មាន​នរណា​អាច​ស្មាន​បាន​អនាគត តែ​ប្រសិន​អ្នក​ផ្តល់​ឱកាស​ឲ្យ​ខ្លួនឯង នោះ​ខ្លាច​ថា​ធ្វើ​អ្វី​ក៏​ពិបាក ។ រាល់​ការលំបាក​ចំពោះមុខ​នឹង​មិន​អាច​ទប់ស្កាត់បាន​ការប្តេជ្ញាចិត្ត​របស់​អ្នក​ដើម្បី​សម្រេចបាន​ស្នាដៃ​គួរឲ្យ​មោទនភាព ។​

-​បុព្វហេតុ ៥​ពិន្ទុ ។ លាភ ៤​ពិន្ទុ ។ សុខភាព ៤​ពិន្ទុ ។ មនោសញ្ចេតនា ៥​ពិន្ទុ ។ លេខ​សំណាង ៤,៧​ពិន្ទុ ។ ម៉ោង​ល្អ ៩-១១ ។ ពណ៌​សិរី​សួរ​សី្ត ៖ លឿង , ត្នោត ។ អ្នក​យក​អាសា​ឆ្នាំចរ​, រកា , វ​ក ៕

​ឆ្នាំ​ម្សាញ់ ៖ ការងារ​ប្រឈម​ការបរាជ័យ ទោះបី​មុន​នេះ​អ្នក​បាន​ប្រឹងប្រែង​ទាំង​កម្លាំងកាយ​ចិត្ត ។ មាន​អ្នក​ច្រណែនឈ្នានីស​កំពុង​រក​ឱកាស​បំផ្លាញ​អ្នក ត្រូវ​ប្រយ័ត្នប្រយែង​ខ្លួន ។ មនោសញ្ចេតនា ល្អប្រសើរ អ្នក​ទាំង​ពីរ ចេះ​ចែករំលែក​សុខទុក្ខ​ជាមួយគ្នា ផ្តល់​ភាព​កក់ក្តៅ​ចំពោះ​គ្នា ។​

-​បុព្វហេតុ ៣​ពិន្ទុ ។ លាភ ៤​ពិន្ទុ ។ សុខភាព ៤​ពិន្ទុ ។ មនោសញ្ចេតនា ៥​ពិន្ទុ ។ លេខ​សំណាង ៖ ៦,៩​ពិន្ទុ ។ ម៉ោង​ល្អ ៖ ៩-១១ ។ ពណ៌​សិរី​សួរ​ស្តី ៖ ក្រហម , ទឹកក្រូច ។ អ្នក​យក​អាសា ឆ្នាំ​រកា , ឆ្លូវ , វ​ក ៕

​ឆ្នាំ​មមី ៖ ស្មារតី​ទទួលខុសត្រូវ​ក្នុង​ការងារ​របស់​អ្នក​ត្រូវបាន​ថ្នាក់លើ​មើលឃើញ​វាយតម្លៃ​ខ្ពស់ រង់ចាំ​ឱកាស​ដំឡើង​តួនាទី ប្រាក់បៀវត្សរ៍​ឲ្យ ។ មនោសញ្ចេតនា ពុំ​ល្អ​ប្រសើរ អ្នក​ពុំ​ទាន់​រកឃើញ​មនុស្ស​អាច​ចុះសម្រុង​គ្នា អ្នក​មាន​គូ​ហើយក៏​កើត​រឿង​រកាំរកូស​មិន​ឈប់ឈរ ។​

-​បុព្វហេតុ ៥​ពិន្ទុ ។ លាភ ៤​ពិន្ទុ ។ សុខភាព ៤​ពិន្ទុ ។ មនោសញ្ចេតនា ៣​ពិន្ទុ ។ លេខ​សំណាង ១,៩​ពិន្ទុ ។ ម៉ោង​ល្អ ៖ ១៣-១៥ ។ ពណ៌​សិរី​សួរ​ស្តី ៖ ត្នោត ទឹកក្រូច ។ អ្នក​យក​អាសា ឆ្នាំ​កុរ , ថោះ , ម​មី ៕

​ឆ្នាំ​មមែ ៖ ថ្ងៃនេះ​មាន​ប្រផ្នូល​ឡើង​តំណែង ស្នាដៃ​ដែល​អ្នក​សម្រេច​បាន​គ្មាន​នរណា​អាច​បដិសេធ ។ ចូរ​ត្រៀម​ទទួល​រង្វាន់​ដ៏​សក្តិសម​សម្រាប់​ខ្លួន ។ ចំពោះ​រឿង​មនោសញ្ចេតនា ហាក់​មិនសូវ​ល្អ កុំ​ធ្វើ​អ្វី​តែ​តាម​គំនិត​របស់​ខ្លួន រួច​ចាប់​អ្នក​ដទៃ​ឲ្យ​ទះដៃ​សរសើរ ។​

-​បុព្វហេតុ ៖ ៥​ពិន្ទុ ។ លាភ ៤​ពិន្ទុ ។ សុខភាព ៤​ពិន្ទុ ។ មនោសញ្ចេតនា ៣​ពិន្ទុ ។ លេខ​សំណាង ១,៩​ពិន្ទុ ។ ម៉ោង​ល្អ ៖ ១៣-១៥ ។ ពណ៌​សិរី​សួរ​ស្តី ៖ ត្នោត , ទឹកក្រូច ។ អ្នក​យក​អាសា ឆ្នាំ​កុរ , ថោះ , ម​មី ៕

​ឆ្នាំ​វក ៖ ថ្ងៃនេះ​អ្នក​មាន​ការសម្រេចចិត្ត​ខ្លាំងក្លា និង​ភ្លឺស្វាង ទាន់​ឱកាស​រក្សាបាន​ឧត្តមភាព​សម្រាប់​ខ្លួន ។ អ្នក​មាន​ភាព​ឯករាជ្យ មិន​រង​ឥទ្ធិពល​ពី​ខាងក្រៅ ។ ថ្ងៃនេះ​ដែរ​អ្នក​ងាយ​ប្រទះ​បញ្ហា​អំពី​សួត និង​ផ្លូវដង្ហើម ត្រូវ​យកចិត្តទុកដាក់​ដល់​សុខភាព​ជា​ចម្បង ។​

-​បុព្វហេតុ ៥​ពិន្ទុ ។ លាភ ៤​ពិន្ទុ ។ សុខភាព ៣​ពិន្ទុ ។ មនោសញ្ចេតនា ៤​ពិន្ទុ ។ លេខ​សំណាង ៖ ៤,៨​ពិន្ទុ ។ ម៉ោង​ល្អ ៖ ១៣-១៥ ។ ពណ៌ ៖ ស , លឿង ។ អ្នក​យក​អាសា ៖ ឆ្នាំ​ជូត រោង​, រកា ៕

​ឆ្នាំ​រកា ៖ ថ្ងៃនេះ​អ្នក​អាច​នឹង​ត្រូវ​ប្រឈមមុខ​ជាមួយ​បញ្ហា​ធំ​ក្នុង​រឿង​មនោសញ្ចេតនា ។ កុំ​តានតឹង​ជ្រុល ចូរ​ស្តាប់​តាម​បេះដូង​របស់​ខ្លួន ។ រឿង​អ្វី​ដែល​បម្រុង​កើត​វា​នឹង​កើត មិន​អាច​គេចវេស​បាន ចូរ​ត្រៀម​ស្មារតី​ទទួលយក​វា ។ ឱកាស​រក​ប្រាក់​បាន​កន្លងផុត ខ្ទង់ចំណាយ​ក៏​កើនឡើង​ច្រើន​ដង ។​

-​បុព្វហេតុ ៤​ពិន្ទុ ។ លាភ ៣​ពិន្ទុ ។ សុខភាព ៤​ពិន្ទុ ។ មនោសញ្ចេតនា ។ លេខ​សំណាង​៦,៧​ពិន្ទុ ។ ម៉ោង​ល្អ ៖ ១៣-១៥ ។ ពណ៌​សិរី​សួរ​ស្តី ៖ ប្រាក់ , លឿង ។ អ្នក​យក​អាសា ៖ ឆ្នាំ​ម្សាញ់ , ឆ្លូវ , រោង ៕

​ឆ្នាំចរ ៖ អ្នក​មាន​អារម្មណ៍​ថា​ខ្លួន​មានសំណាង​បំផុត ដែល​មាន​អ្នក​នៅ​ក្បែរ​ស្រឡាញ់​និង​យល់ចិត្ត​ខ្លួន​ដល់​ថ្នាក់​នេះ ។ ចូរ​គោរព​រក្សា​នូវ​អ្វី​ដែល​ខ្លួន​កំពុង​មាន ។ បុព្វហេតុ​រីកចម្រើន​គួរ​ជាទី​មោទនៈ គ្រប់យ៉ាង​សុទ្ធតែ​សម្រេច​បាន​សមិទ្ធផល​ខ្ពស់ ។​

-​បុព្វហេតុ ៥​ពិន្ទុ ។ លាភ ៤​ពិន្ទុ ។ សុខភាព ៤​ពិន្ទុ ។ មនោសញ្ចេតនា ៥​ពិន្ទុ ។ លេខ​សំណាង ៤,៧​ពិន្ទុ ។ ម៉ោង​ល្អ ៖ ៥-១១ ។ ពណ៌ ៖ ស , ត្នោត ។ អ្នក​យក​អាសា ៖ ឆ្នាំ​វក , ខា​ល , ម​មី ៕

​ឆ្នាំ​កុរ ៖ ថ្ងៃនេះ​អ្នក​មាន​អារម្មណ៍​ស្តាយក្រោយ​ចំពោះ​អ្វី​ដែល​ខ្លួន​បាន​និយាយ​ចេញ​នាំឲ្យ​មាន​អ្នកចាប់​កំហុស​ក្នុងការងារ អ្នក​មិន​ដឹង​ធ្វើយ៉ាងណា ដើម្បី​អាច​រំដោះ​ពី​ស្ថានភាព​នេះ ។ ប៉ុន្តែ​ខាង​ផ្នែក​ហិរញ្ញវត្ថុ​អ្នក​បែរជា​មាន​យីអ៊ុន​ល្អ ចំណូល​ហូរ​ចូល​យ៉ាងគំហុក ។​

-​បុព្វហេតុ ៤​ពិន្ទុ ។ លាភ ៥​ពិន្ទុ ។ សុខភាព ៤​ពិន្ទុ ។ មនោសញ្ចេតនា ៣​ពិន្ទុ ។ លេខ​សំណាង ៦,៨​ពិន្ទុ ។ ម៉ោង​ល្អ ៖ ១៣-១៥ ។ ពណ៌​សិរី​សួរ​ស្តី ៖ ស , ប្រាក់ ។ អ្នក​យក​អាសា ៖ ឆ្នាំ​ជូត , ឆ្លូវ , ម​មែ ៕

spot_img
×