Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

វត្ត​ចំនួន​៣​នៅក្នុង​សង្កាត់ ព្រៃ​អ​ង្គុ​ញ ទទួលបាន​ទៀនវស្សា​ពី​អ្នកតំណាងរាស្ត្រ​និង​ប្រធាន​ក្រុមការងារ​ចុះជួយរ​សង្កាត់​ព្រៃ​អ​ង្គុ​ញ ​ក្រុង​បាវិត​

spot_img

​ខេត្តស្វាយរៀង​៖ ​លោក ជ័យ សុន អ្នកតំណាងរាស្ត្រ​មណ្ឌល​ខេត្តស្វាយរៀង​និង​លោក ហូ វុទ្ធី ប្រធាន​ក្រុមការងារ​ចុះជួយ​សង្កាត់​ព្រៃ​អ​ង្គុ​ញ​ក្រុង​បាវិត​នៅ​ព្រឹក​ថ្ងៃទី​១៤​ខែកក្កដា​ឆ្នាំ​២០១៩​នេះ​បាន​នាំនូវ​ទៀនវស្សា និង​ទេយ្យទាន​គ្រឿងឧបភោគ​បរិភោគ​យក​ទៅ​ប្រគេន​ជូន ដល់់់់់​ព្រះសង្ឃ​ចំនួន​៣​វត្ត​នៅក្នុង​សង្កាត់ ព្រៃ​អ​ង្គុ​ញ​ក្រុង​បាវិត ខេត្តស្វាយរៀង​។​

​ក្នុង​ឱ​កាស​នោះដែរ​លោក ជ័យ សុន បាន​មានប្រសាសន៍​លើកឡើងថា​៖​វិស័យ​ព្រះពុទ្ធសាសនា បច្ចុប្បន្ននេះ មានការ​រីកចំរើន គួ​ឱ្យ​កត់សំគាល់ ដើម្បី​រួមចំណែក ក្នុង​វិស័យ​ពុទ្ធសាសនា​ជាមួយ​រាជរដ្ឋាភិបាល រូបលោក​ព្រមទាំង​ក្រុមការងារ​ជា​រៀងរាល់ឆ្នាំ តែងតែ​នាំ​ទេយ្យវត្ថុ និង​ទៀនវស្សា ប្រគេន​ជូន​ព្រះសង្ឃ ដែល​កំពុង​គង់​ចាំ​ព្រះ​វង្សា​ក្នុង​វត្ត​ចំនួន​៣​ទី​១/ វត្ត​ព្រៃ​អ​ង្គុ​ញ ទី​២/​វត្ត​មហា​និគ្រោធ​កា​រាម​និង​ទី​៣/​វត្ត​សាមគ្គី​មុន្នី​រ័ត្ន នៅក្នុង​សង្កាត់​ព្រៃ​អ​ង្គុ​ញ់​ដែល​ស្រប ទៅតាម​ជំនឿ​ប្រពៃណី របស់​ប្រជាជន​ខ្មែរ ដែលជា​អ្នក​កាន់​ព្រះពុទ្ធសាសនា តាំងពីដើម​រៀងមក​។​

​លោក​បាន​បន្តទៀតថា​៖​សន្តិភាព​ដែល​ទទួលបាន​មកនេះ គឺ​មានតែ​គណបក្ស​ប្រជាជន​កម្ពុជា ដែលមាន​សម្តេច​តេ​ជោ ហ៊ុន សែន បាន​អភិវឌ្ឍន៍​ប្រទេសជាតិ​ពី​បាទ​ដៃទទេរ ដោយ​ចាប់​ផ្តើមកសាង និង​ជំរុញ​ការអភិវឌ្ឍ​ឱ្យមាន​ការរីកចម្រើន ដោយ​មិនដែល​ភូតភរ​កុហក ដូច​អ្នកនយោបាយ​ប្រថុយប្រថាន​មួយចំនួន​នោះឡើយ ។​

​លោក ជ័យ សុន បាន​ជំរុញ​អោយ​អាជ្ញាធរ​ក្នុង​មូលដ្ឋាន​ត្រូវធ្វើ​យ៉ាងណា​ការពារ​សុខ​សុវត្ថិភាព​ជួន​ប្រពល​រដ្ឋ​ត្រូវការពារ​អោយបាន​ល្អប្រសើរ​។​

​ហើយ​ប្រជាពលរដ្ឋ​ត្រូវ​ចេះ​ការពារ​ខ្លួន កុំ​ឲ្យ​មូស​ខ្លា​ញី​ខាំ​តាមរយៈ ការ​ដេក​ក្នុង​មុង (​ទាំង​ថ្ងៃ​យប់​) ស្លៀកពាក់​ខោអាវ​វែង មិនត្រូវ​អង្គុយ ឬ​សំរាក​នៅ​កន្លែង​ដែល​មិនមាន​ពន្លឺ​គ្រប់គ្រាន់​នោះទេ ហើយ​បើ​សង្ស័យថា​កូនចៅ​មាន​កើត​ជ​ង្ងឺ​គ្រុនឈាម​ត្រូវ​រូស​រាន់​ស្វែងរក សេវា​ថែទាំ​សុខភាព ដែល​នៅ​ជិត​អ្នក​បំផុត ដូចជា មណ្ឌល​សុខភាព និង​មន្ទីរពេទ្យ ក្នុងករណី​ក្រុមគ្រួសារ​ណា​ម្នាក់ របស់​អ្នកមាន​សញ្ញា ឬ​ស​ញ្ញណ​ជំងឺ ដូចជា​ក្ដៅខ្លួន (​ក្ដៅខ្លួន​ខ្លាំង​ភ្លាមៗ ៣៩ អង្សា​សេ​ឡើង​) និង​សញ្ញា​បន្ទាប់​ប​ន្សុំ​ផ្សេងទៀត ដូចជា មុខ​ក្រហម ឈឺក្បាល ឈឺ​ក្រោម​ក្រឡង់​ភ្នែក ឈឺ​សាច់ដុំ ឬ​សន្លាក់ ឈឺខ្លួន ស្នាម​កន្ទួល​ក្រហម​ជាដើម ។

​ទៀនវស្សា​និង​ទេយ្យវត្ថុ​ប្រគេន​ដល់​ព្រះសង្ឃ​គង់​ចាំ​ព្រះវស្សា​៣​វត្ត​ក្នុងស្រុក​ចន្ទ្រា​ទទួលបាន​ក្នុង​មួយ​វត្ត​ទានវស្សា​១​គូ​គ្រឿង​ឧបភោគបរិភោគ​មួយចំនួន​និង​ថវិការ​៤​សែន​រៀល ព្រះសង្ឃ​ក្នុង​អង្គ ទទួល​ថវិកា​ចំនួន​៤​ម៉ឺន​រៀល តាជី​យាយជី​ប្រជាពលរដ្ឋ​ទទួលបាន​ថវិកា​មួយចំនួន​៤​ម៉ឺន​រៀល​ផងដែរ​។​

​ក្នុង​លោក​ជ័យ សុន អ្នកតំណាងរាស្ត្រ​មណ្ឌល​ខេត្តស្វាយរៀង​និង​លោក ហូ វុទ្ធី ប្រធាន​ក្រុមការងារ​បាន​ជួយ​ផ្ទាំង​សូ​ឡា​ចំនួន​៥​ផ្ទាំង​និង​ជួយ​បង្ហើយ​ផ្លូវ​មួយ​ខ្សែ​ប្រវែង​១០០​ម៉ែត្រ​ចំណាយ​ថវិកា​អស់​៧០០០​ដុល្លារ​ផងដែរ​ ៕ ដោយ ៖ វ៉ៃ​កូ​

spot_img
×