Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្អូនជីដូនមួយ​ស្រវឹងស្រា​ជោកជាំ ទាញ​ខ្សែក្រវាត់​វាយ​បងស្រី​រងរបួស ត្រូវ​នគរបាល​វាយខ្នោះ​

spot_img

ស្រុក​កោះធំ ៖ ករណី​ហិង្សា​ដោយ​ចេតនា ប្អូនជីដូនមួយ​ស្រវឹងស្រា​ជោកជាំ ទាញ​ខ្សែក្រវាត់​វាយ​បងស្រី​រងរបួស ត្រូវ​នគរបាល​វាយខ្នោះ ។

​កើតហេតុ​ថ្ងៃទី​១៣​កក្កដា​២០១៩​វេលា​ម៉ោង​២១​យប់ នៅ​ចំណុច​ខាងមុខផ្ទះ​ម្ដាយ​ជនរងគ្រោះ ភូមិ​កំពង់​សំបួរ​លើ ឃុំ​ព្រែក​ថ្មី ស្រុក​កោះធំ ខេត្តកណ្ដាល​។​

​ជនរងគ្រោះ ឈ្មោះ សាយ ពុ​យ ភេទ​ស្រី អាយុ ២៦​ឆ្នាំ ជនជាតិខ្មែរ មាន​ទីលំនៅ​ភូមិ​កំពង់​សំបួរ​លើ ឃុំ​ព្រែក​ថ្មី​ស្រុក​កោះធំ ខេត្តកណ្ដាល មុខរបរ កម្ម​ការ​នី​រោងចក្រ ។ ជនសង្ស័យ ដែល​នគរបាល​ឃាត់ខ្លួន​ឈ្មោះ គាត បូ ភេទ​ប្រុស អាយុ ២៥​ឆ្នាំ ជនជាតិខ្មែរ មាន​ទីលំនៅ​ភូមិ​កំពង់​សំបួរ​លើ ឃុំ​ព្រែក​ថ្មី ស្រុក​កោះធំ ខេត្តកណ្ដាល មុខរបរ មិន​ពិតប្រាកដ ។​

​ជនរងគ្រោះ និង​ជនសង្ស័យ គឺជា​បងប្អូន​ជីដូនមួយ​នឹង​គ្នា ហើយ​កន្លងមក​ក៏​ពុំដែល​មានទំនាស់​អ្វី​នឹង​គ្នា​ដែរ។​

​លុះ​នៅ​ល្ងាច​ថ្ងៃទី​១៣ ខែកក្កដា ឆ្នាំ​២០១៩ ជនរងគ្រោះ​ឈ្មោះ សាយ ពុ​យ និង​ជនសង្ស័យ​ឈ្មោះ គាត បូ បាន​ទៅ​ចូលរួម​ពិធី​ខួបកំណើត​ក្មួយ​ស្រី​របស់​ពួកគេ នៅ​ចំណុច​ផ្ទះ​ឈ្មោះ ពា ច្រឹប (​ម្ដាយ​ជនរងគ្រោះ​) នៅ​ភូមិ​កំពង់​សំបួរ​លើ ឃុំ​ព្រែក​ថ្មី​ស្រុក​កោះធំ ខេត្តកណ្ដាល ដូចគ្នា ។ រហូតមកដល់​វេលា​កើតហេតុ ម៉ោង ២១​យប់ ថ្ងៃ​ដដែល ខណៈពេលដែល​ភ្ញៀវ​អញ្ជើញ​ត្រឡប់​ទៅវិញ ពេល​នៅ​ជនរងគ្រោះ ក៏បាន​ជូន​ដំណើរ​ភ្ញៀវ ហើយ​ជនសង្ស័យ ដែល​ស្ថិតក្នុង​សភាព​ស្រវឹងស្រា​ជោកជាំ ក៏បាន​ទៅវិញ​ដែរ ដោយបាន​ឡើង​ជិះ​លើ​ម៉ូតូ​របស់គេ ឃើញ​ដូច​នោះ​ឈ្មោះ ពា ច្រឹប បាន​ឃាត់​កុំ​ឲ្យ​ចេះតែ​យក​ម៉ូតូ​របស់គេ​ជិះ​យ៉ាង​ដូច្នេះ ស្រាប់តែ​ឈ្មោះ គាត បូ បាន​ទៅ​ជិះ​កង់​វិញ និង​បាន ស្រែកជេរ​ប្រមាថ​ទៅលើ​ឈ្មោះ ពា ច្រឹប និង​អ្នក​នៅ​ទីនោះ​ថែមទៀត ភ្លាមនោះ​ជនសង្ស័យ បាន​រុញ​កង់​ផ្ដួល​ចោល និង​បាន​ទាញ យក​ខ្សែក្រវាត់​ពី​​ចង្កេះ ទោ​វាយ​លើ​ជនរងគ្រោះ​ឈ្មោះ សាយ ពុ​យ ចំនួន ២​ខ្សែក្រវាត់ ចំ​ខ្នង​បណ្ដាល ឲ្យ​ជនរងគ្រោះ​ដួល​ផ្កាប់មុខ​ទៅ​ដី រងរបួស​ត្រង់​ខ្នង និង​ក្បាលជង្គង់​ចេញឈាម ។ ចំណែក​ជនសង្ស័យ ត្រូវបាន​បងប្អូន​នៅ​ទីនោះ ចាប់​ឃាត់​ចេញ និង​​រាយការណ៍​មកកាន់​សមត្ថកិច្ច​នគ​របាល​ប៉ុស្ដិ៍​ព្រែក​ថ្មី​តែម្ដង ។​

​ក្រោយមក​សមត្ថកិច្ច​នគ​របាល បាន​ចុះ​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ គាត បូ បញ្ជូន​មកកាន់​អធិការដ្ឋាន​នគរបាល ស្រុក​កោះធំ ដើម្បី​បន្ត​ចាត់ការ​តាម​នីតិវិធី ៕​ ដោយ​៖​កូ​ឡាប​

spot_img
×