Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កំពុងលង់លក់ពីរនាក់ប្តីប្រពន្ធ ស្រាប់តែភ្លើងឆេះផ្ទះ ឆក់យកជីវិតប្រព​ន្ធ ឯប្តី​រងរ​បួសធ្ងន់​រលាកពេ​ញខ្លួន

spot_img

ខេត្តកណ្តាល៖ អនិច្ចាណា​ស់ អគ្គិភ័យឆេះផ្ទះ ឆក់យកជីវិ​តប្រពន្ធ​ ឯប្តីរងរបួ​សធ្ងន់​ ខណៈ​កំពុងគេ​ងលង់​លក់ក្នុ​ងបន្ទ​ប់ជាមួយ​គ្នា ​ដែលករណីដ៏រន្ធត់នេះ កើតហេតុ​ នៅថ្ងៃ​ អាទិត្យ​ ១៣កើត ខែអាសាឍ​ ឆ្នាំកុរ​ ឯកស័ក​ ២៤៦៣​ គ.ស​ ២០១៩​ ត្រូវនឹងថ្ងៃទី​ ១៤កក្កដា២០១​៩​ វេលាម៉ោង​ ២និង៤០នាទី នៅចំណុចផ្ទះ ឈ្មោះ​ វ៉េង​ វិរះ​ ភេទ​ប្រុស អាយុ ៣០ឆ្នាំ​ នៅភូមិ​ពោធិក្រោម​​ ឃុំត្រើយស្លា​ ​ស្រុកស្អាង ខេត្តកណ្តា​ល។

សម្ភារខូច​ខាត និងបាត់បង់រួមមាន៖ ផ្ទះចំនួន ១ខ្នង ទំហំ ៩ម៉ែត្រ ទទឹង៥ម៉ែត្រ​ ធ្វើពីថ្ម ប្រក់ស័ង្កសី ខូចខាត ៥០ភាគរយ ពួក​ ខ្នើយ​ ខោអាវ​ ទូដាក់ខោ​អាវ ។
ជនរងគ្រោះ ២នាក់ ប្តីប្រពន្ធ៖ ១​- ឈ្មោះ​ ហាន​ ស្រីមុំ​ ភេទស្រី​ អាយុ ៣៣ឆ្នាំ​ (​ ស្លាប់នៅកន្លែងកើតហេតុ)ជាប្រពន្ធ ។ ២​- ឈ្មោះ​ វ៉េង​ វិរៈ​ ភេទប្រុស​ អាយុ ៣០ឆ្នាំ ជាប្តី (រងរបួស​ធ្ងន់)​ ។
អ្នកទាំងពីរ រស់នៅភូ​មិពោធិក្រោ​ម​ ឃុំត្រើយស្លា​ ស្រុកស្អាង​ ខេត្តក​ណ្តាល​ ។

នគរបាលប្រាប់ពី ស​ភាពរឿ​ងហេតុថា ៖ នៅមុនពេលកើតហេតុ ប្តីប្រពន្ធ ទាំង២នាក់ បានដេកនៅ​ក្នុងប​ន្ទប់ឡៅតឿ​ ក្នុងផ្ទះ​ដូចរាល់​ដង។ លុះដល់ម៉ោងកើតហេតុ​ ​ស្រាប់តែ​មានភ្លើង​ឆា​បឆេះក្នុង​បន្ទប់​ កន្លែងដេក បណ្តាលឲ្យ​ឈ្មោះ ហានស្រី​មុំ​ (ស្លា​ប់) នៅក្នុង​បន្ទប់ និងឈ្មោះ​ វ៉េង​ វិរៈ រង​របួសធ្ងន់​រលាករលួយពេញខ្លួន ត្រូវបានក្រុមគ្រួសារសាច់ញាតិបញ្ជូ​នទៅ​សង្រ្គោះនៅម​​​ន្ទី​រ​ពេទ្យភ្នំ​ពេញ។
នៅក្នុងហេតុការណ៍នេះ ​មានប្រជា​ពលរដ្ឋ ដែលរស់នៅជិ​តខាង បាននាំគ្នាមក​ជួយពន្ល​ត់ភ្លើង ដែល​កំពុង​ឆេះនោះ ​បានរ​លត់ទៅវិ​ញ៕ ដោយ៖កូឡាប

spot_img
×