Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចាប់​ខ្លួនបុគ្គលសង្ស័យ៤នាក់ទៀត មានឈ្មោះក្នុ​ងដីកា​បញ្ជាឱ្យ​ចូលខ្លួន ពាក់ព័ន្ធនឹងបទល្មើ​សព្រៃឈើ​ នៅខេត្ត​មណ្ឌម​គិរី

spot_img

មណ្ឌលគិរី៖ពាក់ព័​ន្ធនឹ​ងបទល្មើសព្រៃឈើ នៅខេត្តមណ្ឌមគិរី ជនសង្ស័យ៤នាក់ទៀត​ ដែល​គេចខ្លួន ត្រូវ កម្លាំងសមត្ថកិច្ច កំពុ​ងស្រា​វជ្រាវរ​កឱ្យឃើញ និងចាប់ខ្លួនតាមអំណាចដី​កា ​បញ្ជាឱ្យចូលខ្លួន របស់អយ្យការអមសាលាដំ​បូងខេត្​តមណ្ឌ​លគិរី។

នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៩ លោកអេង ហ៊ី អ្នកនាំពាក្យគណៈកម្ម​ការជាតិ ដើម្បីទប់ស្កាត់ និងបង្ក្រាប បទល្មើសធ​នធាន​ធម្មជាតិ បានប្រាប់ឱ្យដឹងថា ចាប់ពីពេលបើកយុទ្ធនា​ការទ្រង់ទ្រាយធំ និងការដាក់ចេញនូវ​វិធា​នការតឹ​ងរ៉ឹង កម្លាំងកងរាជអាវុ​ធហត្ថ និងកម្លាំងជំ​នាញ​ពាក់​ព័ន្ធ បានធ្វើការស្រាវ​ជ្រា​វស៊ើបអង្កេត បទល្មើសព្រៃឈើនៅខេត្តមណ្ឌលគិរី បានចា​ប់ខ្លួនជ​នស​ង្ស័យ៤នាក់ បញ្ជូននៅតុលាកា​រ និងពេ​លនេះ ជនសង្ស័យ៤នាក់ទៀ​ត ដែលគេចខ្លួន កម្លាំងសមត្ថកិច្ច កំពុងស្រាវជ្រាវរកឱ្យឃើញ និងចាប់ខ្លួនតាមអំណាច​ដីកា បញ្ជា​ឱ្យចូលខ្លួន របស់អយ្យការអម​សាលាដំ​បូងខេត្តមណ្ឌលគិរី។
ការបំផ្លាញចោ​លវ​ត្ថុតាង ដែលជាមធ្យោបាយដឹងជញ្ជូន​នោះ នៅតែបន្តអនុវត្​តន៍យ៉ា​ងក្តៅគគុក។

លោកនាយឧត្តមសេនីយ៍ សៅ សុខា បានដាក់បទបញ្ជាតឹងរ៉ឹង មិនអត់ឱ​​នចំពោះ​បុគ្គល ដែល​ពាក់ព័ន្ធ នឹងបទល្មើសព្រៃ​ឈើទេ​ ត្រូវតែ​អនុវ​ត្តន៍ច្បាប់​ដាច់​ខាត។
គណៈកម្មការជាតិ សូមអំពា​វនាវរួមគ្នា ថែរក្សាធនធានធម្ម​ជាតិ ដើម្បីទាំងគ្នា និងពិភពលោ​កយើង​។

លោកឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រ​ទេស បានបញ្ជាក់ថា សំណុំរឿងឧកញ៉ា​ សឹង សំអុល និងបក្ខពួក៣នាក់ ត្រូវបា​នតុលាកា​រខេត្តមណ្ឌលគិរី ចេញដីការឃុំខ្លួ​ន ដាក់​ពន្ធនាគារ។

ឧកញ៉ា ស៊ឹង សំអុល ជាប្រធានក្រុមហ៊ុន, មេការក្រុមហ៊ុន២នាក់ និងអ្ន​កបើក​រថយន្តម្នាក់ ត្រូវចាប់ខ្លួន នៅក្នុងប្រតិបត្តិការបង្ក្រាប​បទល្មើសព្រៃឈើ ក្នុងស្រុកកោះញែក ខេ​ត្តមណ្ឌលគិរី ដោយដកហូតបា​នរថ​យន្តដឹកឈើជាង​៤​០គ្រឿង។

លោកឧត្តមនីយ៍ត្រី អេង ហ៊ី បានអះអាងថា មន្ត្រីកង​រាជអា​វុធហត្ថបន្តរុករករ​ថយន្តដឹកឈើនៅ​ក្នុងព្រៃ​បន្ថែមទៀត ហើយនៅពេ​លរកឃើ​ញ និងដាក់ម្សៅ ​TN​T បំផ្ទុះរ​ថយន្តទាំងនោះចោលនៅ​នឹង​កន្លែងទាំ​ងអស់​តែម្តង។

លោកឧត្តមសេនីយ៍ត្រី បានអំពាវនាវឲ្យក្រុមហ៊ុន ដែលកំ​ពុងរក​ស៊ីខុស​ច្បាប់ ក្នុងឧក្រិដ្ឋព្រៃឈើទាំ​ងអ​ស់ មេត្តាបញ្ឈប់ជា​បន្ទាន់ ព្រោះប្រតិបត្តិការ​បង្ក្រា​បឧក្រិដ្ឋកម្មមួ​យនេះនឹង​បន្តធ្វើទូ​ទាំងប្​រទេស។

សូមបញ្ជាក់ថា ប្រតិបត្តិការបង្ក្រាបឧក្រិដ្ឋកម្មព្រៃឈើ បានឡើ​ងបន្ទាប់ពីគណៈកម្ម​ការជា​តិ ដើម្បីទ​ប់​ស្កាត់ និងបង្ក្រា​បបទល្មើសធ​នធានធ​ម្មជាតិ ដែលមានលោកត នាយឧត្តមសេនីយ៍ សៅ សុខា ជាប្រធាន បានសម្រេចដាក់ចេ​ញនូវវិ​ធានការតឹងរ៉ឹង និងសម្រេចឲ្យមានការបំផ្លាញចោលមធ្យោបាយ​ដឹកជញ្ជូនបទល្មើសព្រៃឈើ នៅនឹងកន្លែងតែ​ម្តង៕ ដោយ៖កូឡាប

spot_img
×