Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នៅ​រាជធានី​ភ្នំពេញ ក្នុង​រាត្រី​ឆ្លង​ឆ្នាំ​សកល​២០១៧​ចូល ២០១៨ ទទួលបាន​ភ្ញៀវ​ទេសចរណ៍​ជាង​១​លាន​នាក់​

spot_img

​ភ្នំពេញ​៖​លោក ថោង ខុន រដ្ឋមន្ដ្រី​ក្រសួងទេសចរណ៍ បាន​ឲ្យ​ដឹងថា ក្នុង​រាត្រី​ថ្ងៃទី​៣១​ខែ​ធ្នាំ​២០១៧ កន្លងទៅនេះ នៅ​រាជធានី​ភ្នំពេញ​ទទួលបាន​ភ្ញៀវ​ទេចរ​ណ៌​ជាង​១​លាន​នាក់ ដែល​បាន​ចូលមក​ដើរ​កម្សាន្ដ​។​

​បើតាម​រដ្ឋមន្ដ្រី​នៅ​ថ្ងៃទី​១​មករា​២០១៨ នេះ​ថា​៖ សម្រាប់​ភ្ញៀវទេសចរ​ជាង​១​លាន​នាក់​នេះ មាន​ខ្លះ​មកពី​បណ្ដា​ខេត្ត​ផ្សេងៗ និង​ខ្លះទៀត​នៅក្នុង​រាជធានី​ភ្នំពេញ​ផ្ទាល់​តែម្ដង ប៉ុន្ដែ​ក្នុងចំណោម​ពលរដ្ឋ​ដែល​រស់នៅក្នុង​រាជធានី​ភ្នំពេញ មួយចំនួន​ក៏បាន​ធ្វើដំណើរ​កម្សាន្ដ​ទៅតាម​រមណីយដ្ឋាន​ផ្សេងៗ​នៅតាម​បណ្ដា​ខេត្ត​វិញ​ផងដែរ។​

​លោក​រដ្ឋមន្ដ្រី បាន​ថ្លែង​យ៉ាង​ដូច្នេះ​ថា​ក្នុង​រាជធានី​ភ្នំពេញ​យើង​នេះ ទទួលបាន​ភ្ញៀវទេសចរ​ជាតិ​-​អន្ដរជាតិ ប្រមាណ​ជាង​មួយ​លាន​នាក់ ដែល​ចូលមក​ដើម​កម្សាន្ដ​យ៉ាង​សប្បាយរីករាយ ប្រកបដោយ​សុវត្ថិភាព​ទាំងស្រុង មិនមាន​បញ្ហា​អ្វី​កើត​នោះទេ ទាំង​ការធ្វើដំណើរ​ដោយ​ដើរ និង​តាម​យានយន្ត​»​។​

​ពិធីបុណ្យ​ឆ្លង​ឆ្នាំ​លើក​ក្រោយ​ទៀត ទាំង​រដ្ឋមន្ដ្រីក្រសួង​ទេ​ចរណ៍ ទាំង​មន្ដ្រី​រាជរដ្ឋាភិបាល និង​ប្រជាពលរដ្ឋ ចង់​ឲ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​បង្កើតជា​គណៈកម្មាធិការ​មួយ​ដូច​គណៈកម្មការ​ការពា​រ​សុវត្ថិភាព​ពិធីបុណ្យ​អុំទូក​ដែរ ដើម្បី​ងាយស្រួល​ក្នុងការ​គ្រប់គ្រង​សន្ដិសុខ សុវត្ថិភាព និង​សណ្ដាប់ធ្នាប់​សាធារណៈ ដូចជា​គ្រប់គ្រង​តាម​ច្រក​ធ្វើដំណើរ​ដោយ​ដើរ​និ​មួយៗ និង​ច្រក​ធ្វើដំណើរ​តាម​យានយន្ត​នានា ជូន​ប្រជាពលរដ្ឋ​ដែល​មក​កម្សាន្ដ នៅក្នុង​រាជធានី​ភ្នំពេញ​។​

​លោក ថោង ខុន បាន​គូសបញ្ជាក់ថា តាមរយៈ​សកម្មភាព​នៃ​ការ​ដើរលេង​កម្សាន្ត​ដ៏​ច្រើន​កុះករ​របស់​ប្រជាពលរដ្ឋ​ខ្មែរ ក្នុង​រាត្រី​ឆ្លង​ឆ្នាំ​សកល​នេះ បាន​ស្តែង​ឲ្យ​ឃើញ​យ៉ាងច្បាស់​ថា ក្រោម​ម្លប់​សន្តិភាព​របស់​កម្ពុ​ជា ក្រោម​ការដឹកនាំ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា គឺ​បាននិងកំពុង​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​មាន​ជីវភាព​កាន់តែ​ល្អប្រសើរ ហើយក៏​កំពុង​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ទទួលបាន​ភាពសប្បាយ​រីករាយ​ផងដែរ​។ សកម្មភាព​នេះ គឺ​ផ្ទុយស្រឡះ​ពី​ការលើកឡើង​របស់​គណ​បក្សប្រឆាំង ដែលថា​ប្រជាពលរដ្ឋ​ខ្មែរ​កាន់តែ​វេទនា​ពីមួយថ្ងៃ​ទៅមួយថ្ងៃ​។​

​កត្តា​សុខសន្តិភាព ស្ថេរភាព សន្តិសុខ​សណ្តាប់ធ្នាប់ ជីវភាព​ប្រជាពលរដ្ឋ​កាន់តែ​ល្អប្រសើរ ជាពិសេស​ប្រព័ន្ធ​ហេ​ដ្ឋា​រចនាសម្ព័ន​ផ្លូវ ស្ពាន ថ្នល់ ត្រូវបាន​សាងសង់​ត​ភ្ជាប់​យ៉ាង​ប្រទាក់ក្រឡា​គ្នា ជួយ​សម្រួល​ដល់​ការធ្វើដំណើរ​របស់​ប្រជាពលរដ្ឋ​៕ ដោយ​៖​កូ​ឡាប​

spot_img
×