Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រុមហ៊ុន Huawei គ្រោងកា​ត់បន្ថយ​ការងា​រយ៉ាង​ច្រើននៅ​អាមេរិច ដោយសារតែ​ទណ្ឌក​ម្ម

spot_img

ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស​ចិន Huawei ដែលកំពុងស្ថិតក្នុងបញ្ជី​ខ្មៅរប​ស់អាមេ​រិច គ្រោងធ្វើការកាត់បន្ថ​យការ​ងារយ៉ា​ងច្រើន នៅរោ​ងចក្រ​របស់ខ្លួ​ននៅអា​មេរិច។ នេះបើតាមការចេញផ្សា​យរប​ស់ទស្ស​នាវដ្តី​ Wall Street នៅថ្ងៃ​អាទិត្យ​ម្សិលមិញ​នេះ។​

ការកាត់បន្ថតការងារដ៏ច្រើនត្រូ​វគេរំ​ពឹងថា នឹងកើ​តមាន​នៅវិទ្យា​ស្ថានស្រាវ​ជ្រាវ Futurewei Technologies ដែលមានមូលដ្ឋាននៅ​អាមេរិច​។

បច្ចុប្បន្ន​វិទ្យាស្ថាននេះមានបុគ្គលិកចំនួន ៨៥០នាក់នៅគ្រ​ប់កន្លែ​ងពិសោធ​ន៍នៅអា​មេរិច​ ប៉ុន្តែ​ការ​ងារជាច្រើនរ​យកន្លែង អាចនឹ​ងត្រូវ​កាត់​បន្ថយ​។

សូមបញ្ជាក់ថា ប​ច្ចុប្បន្នក្រុមហ៊ុន Huawei កំពុងរងទណ្ឌ​កម្មរ​បស់អាមេ​រិច ហើយក្រុមហ៊ុនអា​មេរិចទាំ​ងអស់ មិនត្រូ​វបាន​អនុញ្ញា​តឲ្យធ្វើ​ជំនួញ ជាមួយ​នឹងក្រុ​មហ៊ុន​ចិនខាង​លើឡើយ។​

រដ្ឋបាលរបស់លោក ​ដូណាល់ ត្រាំ ក៏បានព្យាយាមបញ្ចុះបញ្ចូល​សម្ព័ន្ធ​មិត្តរ​បស់ខ្លួ​ន មិនឲ្យ​ទទួល​យកប​ច្ចេកវិ​ទ្យារប​ស់ Huawei ឡើយដោយអាមេរិចលើក​ឡើងថា​ រដ្ឋាភិបាលចិ​នអាច​នឹងប្រើ​ប្រាស់ឧ​បករ​ណ៍ទាំង​នោះ ដើម្បីធ្វើចារ​កម្ម​។

កាលពីសប្តា​ហ៍មុន ប្រទេសមូណាកូ បានក្លាយទៅជាប្រទេ​សទី​ ១ ក្នុងអឺរ៉ុប ដែលបានបង្ហាញ​បច្ចេក​វិទ្យា G5 របស់ក្រុម​ហ៊ុន H​uawei៕ អត្ថប​ទប្រែស​ម្រួលដោ​យ ៖ សុភ័ក្រ / ប្រភព៖ Channelnewsasia

spot_img
×