Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រាត្រី​ឆ្លង​ឆ្នាំ​នៅ​បន្ទាយមានជ័យ មន្ត្រី​យោធា​រង​វរ​:​ស្លាប់​ដោយ​រថយន្តបុក កិន​ខ្ទេច​

spot_img

បន្ទាយមានជ័យ ៖ មន្ត្រី​យោធា​ម្នាក់​ត្រូវបាន​បាត់បង់​ជីវិត​ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​ដោយ​រថយន្តបុក កិន​ម៉ូតូ​របស់គាត់ ពី​ក្រុង​សិរីសោភ័ណ​ទៅ​ស្រុក​ព្រះនេត្រព្រះ​។ ឧ​ប​ទ្ទ​ហេតុ​កើតឡើង​នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​៦ ត្រង់ចំណុច​ស្ពាន​ទី​៥​ស្ថិតក្នុង​ភូមិ​ភ្នៀ​ត សង្កាត់​ភ្នៀ​ត ក្រុង​សរីសោភ័ណ ខេត្ត បន្ទាយមានជ័យ វេលា​ម៉ោង​៥ និង​២០ ព្រលប់​ថ្ងៃទី​៣១​ខែធ្នូ ឆ្នាំ​២០១៧ ។​

​លោក​វរសេនីយ៍​សន គឹមសួគ៌ នាយការិយាល័យ​នគរបាល​ចរាណ៍​ផ្លូវគោក​នៃ​ស្នងការដ្ឋាន​ខេត្តបន្ទាយមានជ័យ​បាន​ឲ្យ​ដឹងថា : ជនរងគ្រោះ​មានឈ្មោះ​ឃឹម នុយ ភេទ​ប្រុស​អាយុ​៦១​ឆ្នាំ នៅ​ភូមិ​រំចេក ឃុំ​ស្រះ​ជីក ស្រុក​ភ្នំស្រុក ខេត្តបន្ទាយមានជ័យ ជា​មន្ត្រី​យោធា រង​វរ​:​សេនា​តូច​អន្តរាគមន៍​នៃ​តំបន់​ប្រតិបត្តិការ​សឹក​រង​ខេត្តបន្ទាយមានជ័យ​។​

​មុនពេល​កើតហេតុ ជនរងគ្រោះ​បាន​បើក​ម៉ូតូ តែ​ភ្លេច​ពាក់​មួយ​សុវត្ថិភាព បើកបរ​ក្នុងទិសដៅ​ពី កើ​តទៅ​លិច ពេលទៅដល់​ចំណុចកើតហេតុ មាន​រថយន្ត​១​គ្រឿង​បាន​បុក​ម៉ូតូ​គាត់ ។ រួច​ម៉ូតូ​បាន​ជ្រុល​ទៅបុក​គោយន្ត​កន្ត្រៃ ធ្វើដំណើរ​ស្រប​ទិស​គ្នា ហើយ​អ្នកបើក​ម៉ូតូ​បាន​ខ្ទាតចូល​កង​រថយន្ត​១​គ្រឿង​ទៀត បណ្តាល​ឲ្យ​កិន​ស្លាប់​នៅនឹងកន្លែង​តែម្តង​។​

​មន្ត្រី​ប៉ូលីស និយាយថា ៖ មូលហេតុ​បង្ក​ឲ្យ​គ្រោះថ្នាក់​នេះ ដោយសារ​រថយន្ត​បើក​មាន​ល្បឿន​លឿន​និង​វ៉ា​ជែង​ក្នុងស្ថានភាព​គ្រោះថ្នាក់​។​រថយន្ត​ទាំង​២​គ្រឿង​បាន​បើក​គេចខ្លួន ទុក​រថយន្ត​ចោល​៕ ដោយ ៖ បន្ទាយ​

spot_img
×