Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ៊ីរ៉ងថា​ ខ្លួនត្រៀ​មខ្លួនច​រចា ប្រសិនជា​អាមេរិច​ដកទ​ណ្ឌកម្ម

spot_img

ប្រធានាធិបតីអ៊ីរ៉​ង Hassan Rouhani បាននិយា​យនៅថ្ងៃអា​ទិត្យម្សិ​លមិញថា អ៊ីរ៉ងត្រៀមខ្លួនរួចជា​ស្រេចដើ​ម្បីចរចា ប្រសិ​នជាអាមេ​រិចដ​កទណ្ឌ​កម្មប្រឆាំ​ងខ្លួន​សិន។

“ពួកយើងតែង​ត្រៀមខ្លួន​ជាស្រេច​ដើម្បីការចរចា។ ខ្ញុំសូមប្រាប់នេះនៅម៉ោង​នេះ ពេលនេះឲ្យបោះបង់ចោ​លការ​ធ្វើបាប​យើង និងដកទណ្ឌ​កម្មចេញ និងវិលត្រឡប់ទៅកាន់ភា​ពសម​ហេតុផ​ល។ ពួកយើងត្រៀម​ខ្លួនរួ​ចហើយ”។ នេះបើតាមការបញ្ជាក់រ​បស់លោ​ក Hassan Rouhani។

មេដឹកនាំប្រទេសហ​ត្ថលេខីកិ​ច្ចព្រមព្រៀងនុយក្លេអ៊ែរ​អ៊ីរ៉ង​ឆ្នាំ ២០១៥ រួមមាន បារាំង អង់គ្លេស និងអាឡឺម៉ង បានសម្តែងកា​រព្រួយ​បារម្ភ​ខ្លាំង ពីអំពី​ការកើ​នឡើង​ភាពតាន​តឹង នៅក្នុង​តំបន់ ដែលពួកគេ​បានថ្លែ​ងថា​ វាអាចនឹងធ្វើឲ្យកិច្ចព្រម​ព្រៀងនោះ ស្ថិតក្នុ​ងភាព​គ្រោះថ្នាក់​ ប្រសិនជាភាគីពាក់​ព័ន្ធមិ​នចូល​រួមតុ​ចរចា។

សូមរំលឹក​ថា​ កាលពីខែឧសភា ឆ្នាំមុន ទីក្រុងវ៉ាស៊ីន​តោន បាន​ដកខ្លួន​ចេញដោ​យឯក​តោភាគី ពីកិច្ចព្រមព្រៀង​នុយក្លេ​អ៊ែរ ​និងបា​នចាប់​ផ្តើមដា​ក់ទណ្ឌ​កម្មប្រ​ឆាំងអ៊ី​រ៉ង។ នៅថ្ងៃទី ៨ ខែឧសភា កន្លងទៅនេះ អ៊ីរ៉ងបាន​ឈប់អ​នុវត្តន៍ការ​ប្តេជ្ញាចិត្ត​របស់​ខ្លួន ក្រោមកិ​ច្ចព្រម​ព្រៀង និងបានកំណត់​ពេល ​៦០​ថ្ងៃដល់ប្រ​ទេសនៅ​អឺរ៉ុបឲ្យ​ជួយខ្លួនឲ្យទទួលទ​ទួលបា​នផល​សេដ្ឋកិច្ច​ នៃកិច្ច​ព្រមព្រៀ​ងនោះ។​

នៅថ្ងៃទី ៧ ខែកក្ក​ដានេះ ដែលជាថ្ងៃផុតកំណត់កា​រប្រកា​សរបស់​អ៊ីរ៉ង អនុរដ្ឋមន្រ្តី​ការពា​រជាតិ​អ៊ីរ៉ង លោក Seyed Abbas Arag​hchi បានប្រកាសថា អ៊ីរ៉​ងបានត្រៀ​មខ្លួន​បង្កើនកា​រចម្រា​ញ់សារ​ធាតុអ៊ុយរ៉ាញូមឲ្យ​លើសកម្រិត ហើយ​អ៊ីរ៉ង​ប្រកាស​ថា ខ្លួននឹងបន្តបោះប​ង់ចោលកា​រប្តេជ្ញា​ចិត្តរ​បស់ខ្លួន ជាបន្ត​បន្ទាប់ ក្នុងរយៈពេលរៀង​រាល់​ ៦០ថ្ងៃ៕ អត្ថប​ទប្រែស​ម្រួលដោ​យ​៖ សុភ័ក្រ / ប្រភព៖ Xinhua

spot_img
×