Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោក​ឧត្តមសេនីយ៍ទោ​ ចេ​វ​ ហាក់​ និង​លោក​​វរសេ​នីយ៍ឯក​ សែ​ម​ គ​ន្ធា​ ច្រានចោល​​ទាំង​ស្រុង​ ចំពោះ​ព័ត៌មា​ន​ដែ​ល​ចោ​ទប្រកាន់​​ថា​ លោក​បាន​ទ​ទួល​​លុយ​​បង់​ប្រចាំ​ខែ​ ពី​ក្រុ​មហ៊ុន​​ដែល​​រក​ស៊ី​ដឹក​​ជញ្ជូន​

spot_img

​ភ្នំពេញ​៖​ បើតាមការផ្សាយរបស់វេសាយអគ្គស្នងការដ្ឋាននគរបាលជាតិ នៅថ្ងៃទី១៥ខែកក្កដានេះថា នៅ​ថ្ងៃ​ទី​១៤​ ខែកក្កដា​ ឆ្នាំ​២០១៩​ លោ​ក​ឧត្តម​សេនីយ៍ទោ​ ចេ​វ​ ហាក់​ ស្នងការ​រង​ន​គរបា​ល​រាជធានី​​ភ្នំពេញ ​ទទួល​ផែន​​ចរាច​រណ៍​ និង​លោក​វរសេ​នីយ៍ឯ​ក​ សែ​ម​ គ​ន្ធា​ នាយការិយាល័យ​នគ​របា​ល​ចរា​ចរណ៍​​ជើង​គោក​ នៃ​ស្នងការដ្ឋាន​​នគរ​បាល​​រាជធា​នី​ភ្នំពេញ​ ច្រានចោល​ទាំ​ងស្រុង​​ ចំពោះ​ព័ត៌មាន​ដែល​​ចោទប្រ​កាន់​ថា​ លោក​បាន​ទទួ​ល​​លុយ​បង់​ប្រ​ចាំខែ​​ពី​ក្រុ​មហ៊ុ​ន​ដែល​​រក​ស៊ី​ដឹ​ក​ជញ្ជូន​។​

​លោក​វរ​សេនីយ៍ឯ​ក​ សែ​ម​ គ​ន្ធា​ បាន​អះ​អាង​​ទៀត​ថា​ រឿង​ដាក់​ខែ​ជា​មួយ​​ក្រុម​ហ៊ុន​រ​កស៊ី​​ដឹក​ជ​ញ្ជូន​​ជា​ច្រើន​ ដែល​មាន​រថ​យន្ត​​ធំៗ​ បង់លុយ​ប្រចាំខែ​​ នេះ​ជា​​ព័ត៌​មាន​​មិន​ពិត​ទេ​ កន្លង​មក​​រូប​​លោក​​មិន​​ដែល​​ទទួល​បាន​លុយ​​ ពី​ក្រុមហ៊ុន​ដឹក​ជ​ញ្ជូន​​ណាមួយ​​មក​បង់លុយ​នោះ​​ឡើយ​ ហើយ​លោក​ក៏​មិ​ន​បា​ន​ទៅ​​ពា​ក់ព័ន្ធ​​ជាមួយ​​ក្រុម​ហ៊ុន​​ណា​ដូ​ច​គ្នា​។​

​លោកនាយ​​ការិយាល័​យ​នគរបាល​ចរាចរណ៍​​ជើង​​គោក​ បាន​បន្ថែម​ថា​ ចំពោះ​ក្រុមហ៊ុន​​ដឹក​​ជញ្ជូ​ន​ ដែល​ល្មើសច្បាប់​​ច​រាចរ​ណ៍​ គឺ​ចាប់​ពុំ​មា​នការ​​លើក​លែង​​ឡើយ​ ហើយ​រា​ល់​ថ្ងៃ​នេះ​ នគរបាល​ចរា​ចរ​ណ៍​ផ្លូវ​គោក​​រាជធា​នី​ភ្នំ​ពេញ​ បាន​បង្កើន​ការ​​យ​កចិត្ត​ទុក​ដាក់​ នៅ​តាម​គោលដៅ​​នីមួយ​ៗ​ ដើម្បី​ទប់ស្កាត់​​រ​ថយន្ត​​ដឹក​​ទំនិ​ញ​ធុន​ធំ​ បើក​ចូល​ក្រុ​ង​​ខុស​ពេល​​ម៉ោង​​កំណត់​,​ ខុស​លក្ខណៈ​ប​ច្ចេក​ទេស​​ និង​ល្មើសបទប​ញ្ជា​ហា​មឃា​ត់​ ឬ​បើក​​ចូល​​ក្រុង​ ពេល​ថ្ងៃ​ គឺ​សមត្ថកិច្ច​បា​ន​​ឃាត់​​ចាប់​ទុក​ នៅ​តាម​គោល​ដៅ​ចំ​នួន​​៤​​កន្លែង​​រួម​​មាន​៖​ នៅ​គោល​ដៅ​ហ្គ្រែ​​ន​​ភ្នំពេញ​ ផ្លូវ​២០​០៤​​ និង​ផ្លូវជា​តិ​លេ​ខ​១៕​ ដោយ៖កូឡាប

spot_img
×