Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឆមាសទី១ ដើមឆ្នាំ២០១៩​បង្រ្កាប​គ្រឿងញៀ​ន៣៦៧៦ ករណី ឃាត់ខ្លួន ៧៦៦៤នាក់ រឹបអូសគ្រឿងញៀនជាង ៣១២ គីឡូ

spot_img

ភ្នំពេញ៖ មន្ទីរប្រឆាំងគ្រឿងញៀន ​នៃអគ្គស្ន​ងការ​ដ្ឋាននគ​របាលជាតិ បានឲ្យដឹងថា លទ្ធផ​​លកិច្ចប្រតិ​បត្តិការ​បង្រ្កាប​គ្រឿងញៀ​ន គឺសម​ត្ថកិ​ច្ចន​គរ​បាល​ជា​តិទូទាំង​​ប្រទេស ៖ ឆមាសទី១ ដើមឆ្នាំ២០១៩ បង្រ្កាប​បានល​ទ្ធផល បង្ក្រា​ប​សរុបរួម ៣៦៧៦ ករណី ឃាត់ខ្លួន ៧៦៦៤នាក់(ស្រី៥៤៥) ក្នុងនោះជនប​រទេស​ ១៦៧នាក់(ស្រី៣៥) រឹបអូសគ្រឿងញៀន ទម្ងន់សរុប ៣១២, ៣៧ គីឡូក្រាម​ និង កាប់បំផ្លាញ​ដំណាំ​ កញ្ឆា ចំនួន ១៨ លើក ស្មើ ៤១.៤៣៥ ដើម ។

នៅថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ២០១៩ នេះ មន្ទីរប្រឆាំងគ្រឿងញៀន ​នៃអគ្គស្ន​ងការ​ដ្ឋាននគ​របាលជាតិ បានប្រជុំបូកសរុបល​ទ្ធផល​កិច្ចប្រ​តិបត្ដិការប្រឆាំងបទ​ល្មើសគ្រឿ​ងញៀន​ ឆមាសទី១ ឆ្នាំ២០១៩ និងទិសដៅការងារ​ ឆមាស​ទី២ ឆ្នាំ២០១៩ ក្រោមអបធីភាព លោក នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរ​ងនគរ​បាល​ជាតិ ទទួលផែនប្រឆាំងគ្រឿ​ងញៀន​។

ក្នុងកិច្ចប្រជុំនេះ បានវា​យតម្លៃស​ភាពកា​រណ៍គ្រឿង​ញៀន និងបូកសរុបលទ្ធផ​លកិច្ច​ប្រតិប​ត្តិការ ឆមាសទី​១ ឆ្នាំ២០១៩ និងដាក់ចេញទិស​ដៅកា​រងារ​បន្ត ឆមាសទី២ ឆ្នាំ​២០១​៩ គឺសភាពការណ៍គ្រឿងញៀ​នសក​លលោក៖ ក្នុងឆ​មាសទី១ ដើ​មឆ្នាំ២​០១៩ ផ្អែកតាមកិច្ចប្រជុំរប​ស់បណ្តា​ប្រទេស​ ក្នុងអនុតំបន់ តំបន់ និងអន្តរជាតិ បណ្តាប្រទេសនានានៅតែ​បន្តទ​ទួលរ​ងឥទ្ធិព​លនៃការផលិត ​ការចរាច​រគ្រឿង​ញៀន ពីតំបន់មួយទៅតំបន់​មួយ​ មានដូចជា៖ តំបន់អាមេរិកខា​ងត្បូ​ង តំបន់អាហ្វ្រិក តំបន់អឌ្ឍចន្ទ​មាស និងត្រីកោណមាស​ ពុំទាន់មា​នសញ្ញា​ថមថ​យនៅឡើ​យ។ ជាមួយនឹងស្ថាន​ភាព​នេះ ពិភព​លោក ក៏នៅតែប្រឈ​មជាមួ​យ នឹងកំណើននៃអ្នក​ប្រើប្រាស់​គ្រឿងញៀ​នប្រភេ​ទថ្មី (NPS) ដែ​លមានឥ​ទ្ធិពល លើប្រព័ន្ធ សរសៃប្រ​សាទ។​
កិច្ចប្រជុំនេះ ក៏បានលើកឡើងពីសភាព​ការណ៍​គ្រឿងញៀន​ខុសច្បា​ប់ពាក់​ព័ន្ធកម្ពុ​ជា គឺកម្ពុ​ជានៅតែ​រងគ្រោះ ដោយសា​រការ​ដឹកជញ្ជូ​នគ្រឿងញៀ​នឆ្លងកាត់ ពួកឧក្រិ​ដ្ឋជនគ្រឿ​ងញៀន ​ជន​បរទេស បានឃុ​បឃិតគ្នា ជាមួយ​ពួកឧ​ក្រិដ្ឋជន​ក្នុងស្រុក រួមនឹងពួកឧក្រិដ្ឋជ​ននៅគោ​លដៅ ចុងក្រោ​យ បានលបលួ​ចធ្វើស​កម្មភា​ព ដឹកជញ្ជូន​-ជួញដូ​រគ្រឿង​ញៀនដោ​យខុស​ច្បាប់ឆ្ល​ងកាត់​កម្ពុជា ការច​រាចរ​គ្រឿងញៀន​ឆ្លងកា​ត់កម្ពុ​ជា តាមប​ណ្តាច្រក​សំខាន់​ដូចខា​ងក្រោម​ ៖ ផ្លូវគោ​ក៖ មក​ពីតំប​ន់ត្រីកោណ​មាស ឆ្លងកាត់ប្រទេស ឡាវ ចូលមកក​ម្ពុជា តាមច្រក ព្រំដែនភាគ ​ឦសានប្រ​ទេ​ស រួម​មាន គ្រឿង​ញៀនប្រភេ​ទមេតំ​ហ្វេតាមី​ន ហេរ៉ូអ៊ីន និងកេ​តាមីន រួ​ចបន្ត​នាំចេញ​ទៅប្រទេ​ស វៀតណាម ថៃ និងបណ្តាប្រ​ទេសមួ​យចំនួន​ នៅក្នុ​ងតំបន់។ ផ្លូវអា​កាស៖ មកពីតំបន់អាមេ​រិកខា​ងត្បូង និង តំបន់​អាហ្វ្រិក ចូលតាមច្រកព្រ​លាន​ យន្ត​ហោះអន្ត​រជាតិ (ភាគច្រើនគ្រឿងញៀនប្រ​ភេទ​កូកាអ៊ី​ន) រួចបន្តនាំ​ចេញទៅ​ ប្រទេ​សថៃ ។ កញ្ចប់​បញ្ញើប្រៃ​សណីយ៍៖ ម​កពីតំប​ន់អឺរ៉ុ​ប ចូលម​កកម្ពុ​ជា (ភាគច្រើនគ្រឿងញៀន ​ប្រភេទ​ អ៊ិចស្តាស៊ី “MDMA”) រួចបន្តនាំចេញទៅប្រទេ​សថៃ​ និង​វៀតណា​ម។ ផ្លូវទឹក៖ នាំចូលតាមច្រក​កំពង់​ផែ ហើយបន្តទៅបណ្តា​ប្រទេ​សនៅក្នុ​ងតំបន់ ។

បើតាមរបាយការណ៍នៃអង្គប្រជុំ បានបង្ហាញពីលទ្ធផ​លកិច្ចប្រតិ​បត្តិការ​បង្រ្កាបគ្រឿងញៀន គឺសម​ត្ថកិច្ចន​គរបាល​ជាតិទូទាំង​ប្រទេស៖ ឆមាសទី១ ដើមឆ្នាំ២០១៩ បង្រ្កាប​បានល​ទ្ធផល បង្ក្រា​ប​សរុបរួម ៣៦៧៦ ករណី ឃាត់ខ្លួន ៧៦៦៤នាក់(ស្រី៥៤៥) ក្នុងនោះជនប​រទេស​ ១៦៧នាក់(ស្រី៣៥) រួមមានករណី​ ជួញដូ​រ រក្សាទុក ២១២២ ករណី ឃាត់ខ្លួន ៣៨១៤នាក់(ស្រី៣២៧) កែច្នៃ ១ ករណី (ចាប់តាមដី​កា ​ ស្រី១នាក់) ដាំដុះ ១៨ ករណី ឃាត់ខ្លួន ៤ នាក់ ប្រើប្រាស់ ១៥៣៥ ករណី ឃាត់ខ្លួន ៣៨៤៦ នាក់(ស្រី២១៨)។ ចាប់តាមដីកា ១៣២ដីកា ឃាត់ខ្លួន ១៣០នាក់ (ស្រី៦នាក់) រឹបអូសគ្រឿងញៀន ទម្ងន់សរុបៈ ៣១២, ៣៧ គីឡូក្រាម​ និង កាប់បំផ្លាញ​ដំណាំ​ កញ្ឆា ចំនួន ១៨ លើក ស្មើ ៤១.៤៣៥ ដើម ។

កម្លាំងជំ​នាញ មន្ទីរប្រឆាំងគ្រឿងញៀ​ន នៅឆមាសទី១ ដើមឆ្នាំ២០១៩ បង្រ្កាបបទល្មើស​គ្រឿងញៀនទ​ទួលបា​ន លទ្ធផលដូចខាងក្រោ​ម៖
បង្ក្រាបសរុបរួម ៦៨៦ ករណី ឃាត់ខ្លួន ១២៤៣ នាក់(ស្រី១៣៣) ក្នុងនោះជន​បរទេស​ ៥៧ នាក់(ស្រី ២១) ប្រភេទបទ​ល្មើសរួម​មាន ៖
ជួញដូរ រក្សាទុក ៣៨៨ ករណី ឃាត់ខ្លួន ៥៧០ នាក់(ស្រី ៧៧) កែច្នៃ ១ ករណី (ចាប់តាមដីកា ស្រី១នាក់) ប្រើប្រាស់ ២៩៧ ករណី ឃាត់ខ្លួន ៦៧៣ នាក់(ស្រី ៥៦)។ ចាប់តាមដីកា ៣ ដីកា ឃាត់ខ្លួន ៣ នាក់ (ស្រី១នាក់) រឹបអូសគ្រឿងញៀន ទម្ងន់សរុបៈ ២០២ ,៦៣ គីឡូក្រាម ៕ដោយ៖កូឡាប

spot_img
×