Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បាញ់ប្រហារ​ចំនួន​២​គ្រាប់ បណ្ដាលឲ្យបុរស​ម្នាក់​ស្លាប់​ភ្លាមៗ នៅ​ម្ដុំ​ស្ពាន​លី​យ៉ុង​ផាត់​

spot_img

​ភ្នំពេញ​៖ នៅវេលា​ម៉ោង​ជិត​១០​យប់ ថ្ងៃទី​០១ ខែមករា ឆ្នាំ​២០១៨​នេះ មាន​ករណី​បាញ់ប្រហារ​មួយ​បាន​កើតឡើង នៅ​ម្ដុំ​ស្ពាន​លី​យ៉ុង​ផាត់ ត្រូវ​ជនប្រដាប់អាវុធ បាន​បាញ់ប្រហារ​ទៅលើ​ជនរងគ្រោះ​ម្នាក់ ចំនួន​២​គ្រាប់ បណ្ដាលឱ្យ​ត្រូវចំ​កណ្ដាល​ក្បាល​។ សមត្ថកិច្ច​ដាក់​ការសង្ស័យ​ជំ​ហ៊ាន​ដំបូង​ថា សង្ស័យ​ជា​រឿង​គំនុំ​។​

​ក្រោយ​បាញ់ប្រហារ​ជនរងគ្រោះ​ត្រូវបាន​បញ្ជូន​ភ្លាមៗ​ទៅ​មន្ទីរពេទ្យ ប៉ុន្ដែ​បាន​សមត្ថកិច្ច​បញ្ជា​ក់ម​ក​វិញ​ថា ជនរងគ្រោះ​បាន​ស្លាប់​បាត់ទៅហើយ​។ ដោយឡែក​សម្រាប់​មូលហេតុ​វិញ សមត្ថកិច្ច​ជំនាញ​បានដាក់​ការសង្ស័យ​ជំ​ហ៊ាន​ដំបូង​ថា ជា​រឿង​គំនុំ​។​

​ករណី​បាញ់ប្រហារ​នេះ បានកើត​ឡើង នៅពេលដែល​ជនរងគ្រោះ​កំពុងតែ​បណ្ដើរ​ម៉ូតូ ម៉ាក NEX ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ​1CB-4808 នៅក្បែរ​ស្ពាន​លី​យ៉ុង​ផាត់ ស្រាប់​តែមាន​ជនសង្ស័យ​ម្នាក់​ដក​កាំភ្លើង​បាញ់សម្លាប់​តែម្ដង​៕ ដោយ​៖​បញ្ញា​ស័ក្តិ​

 

spot_img
×