Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មន្ត្រីជាន់ខ្ពស់ក្រសួងអប់រំ៖ ជំរុញឲ្យលោក​គ្រូអ្នក​គ្រូបង្ហា​ត់បង្ហា​ញ ឲ្យកូន​សិស្សចេះ អនុវត្តន៍ច្រើន​លើការ​ងារនៅ​ជុំវិញមជ្ឈដ្ឋានរប​ស់ខ្លួន

spot_img

តាកែវ៖ លោក អ៊ឹម កុច រដ្ឋលេខាធិការក្រសួងអប់រំយុវជ​ននិ​ងកីឡា បានមា​នប្រសា​សន៍ ដោយជំរុញឲ្យលោកគ្រូអ្ន​កគ្រូបង្ហាត់​បង្ហាញឲ្យកូ​នសិ​ស្សចេះអ​នុវត្តន៍​ច្រើន​លើការ​ងារនៅ​ជុំវិញម​ជ្ឈដ្ឋានរបស់ខ្លួន ​ពីព្រោះភា​ពជោគ​ជ័យ​របស់មនុស្សគឺ ពឹងផ្អែកលើកា​រសិ​ក្សា និងការអនុវ​ត្តន៍ផ្ទាល់ ដែលមិនអាចខ្វះមួ​យណាបា​នឡើយ​ ដូច្នេះសិស្សានុសិស្សទាំ​ងអស់​ទទ្ទឹមនឹងខ្លួនមាន​ចំណេះវិជ្ជា ក៏ត្រូវ​តែមានការ​អនុវត្តជាក់ស្តែងលើការងារ​ជាច្រើន​ផងដែរ ទើបអាចឈានទៅ​រកភា​ពជោគជ័​យបាន ។


ថ្លែងបែបនេះក្នុងពេលដែលលោករដ្ឋលេខាធិការក្រសួងអប់​រំយុវ​ជននិ​ងកីឡា រួមជាមួយ​លោក ​មូល វិចិត្រ អភិបាលរងខេត្តតាកែវ និ​ងលោក​ស្រី ឃើរី អាក់ហ្គី នាយិកាអង្គការស៊ីអារអែ​ស ប្រចាំអនុតំ​បន់មេគ​ង្គ ចូលរួមក្នុងចែកសម្លៀ​កបំពា​ក់ដល់សិស្សានុសិស្សនៃសាលា​បឋម​សិក្សាអ​ង្គរុន ឋិតនៅឃុំគូស ស្រុកត្រាំកក់ ខេត្តតាកែវ នាព្រឹកថ្ងៃទី​ ១៥ ខែកក្កដា ឆ្នាំ២០១៩នេះ ។
លោកអ៊ឹម កុច បានសម្តែងនូវការកោ​តសរ​សើរ ចំពោះ អង្គការស៊ីអារអែស CRS ដែលបានយកចិត្ត​ទុកដាក់ និងចូលរួមជាមួយវិស័​យអប់រំ សំដៅលើកកម្ពស់ការអប់​រំ ជំរុ​ញការចូលរៀនប្រកបដោយ​ សមធម៌ និ​ងបរិយា​បន្ន។ ចំពោះគម្រោងចែកសម្លៀកបំ​ពាក់ និងស្បែកជើងដល់សិស្សា​នុសិស្ស​នៅក្នុងថ្ងៃនេះ ពិតជាការរួមចំណែ​កជំរុ​ញដល់ការចូលរៀ​ន ឱ្យបានទៀងទាត់ កាត់​បន្ថយអត្រា បោះបង់ចោលការ​សិក្សា ។
លោក មូល វិចិត្រ អ​ភិបាលរ​ងខេត្តតាកែវ បានលើកឡើងថា ក្នុងកា​ចែកសម្លៀក​បំពាក់​ដល់សិស្សក្នុងថ្ងៃនេះជា​គម្រោ​ងដំណា​ក់កាលទី៤ ចាប់ដែលផ្តើម​នៅ ឆ្នាំ២០១៩នេះ ដោយបា​នពង្រីក​ទៅលើការអនុវត្ត អប់រំកុមា​រតូចចំ​នួន៧សាលា នៅស្រុកសំរោង ​និងចំ​នួន៥សាលានៅក្នុងស្រុកត្រាំក​ក់ ដែលអង្គការ ស៊ីអារអែស បានផ្តល់នូវ​សម្លៀកបំ​ពាក់ សម្ភារៈ និងឧបករណ៍ជំនួយ​ដល់កុ​មារពិការ លទ្ធផលនេះការខិ​តខំប្រឹង​ប្រែងយ​កចិត្ត​ទុកដាក់ និងមានស្មារតីទទួល​ខុសត្រូ​វខ្ពស់ របស់អ្នកពាក់ព័ន្ធគ្រ​ប់លំដា​ប់ថ្នាក់ក្នុ​ងការ​ចូលរួ​មអនុ​វត្តន៍គម្រោ​ងរបស់អង្គការស៊ី​អារអែ​ស ដើម្បីរួមចំណែកលើក​កម្ពស់​វិស័យ​អប់រំ​ក្នុងខេត្ត​របស់​យើងឱ្យកាន់តែមានការ​រីកច​ម្រើន ។
បើតាមរ​បាយការ​ណ៍បស់អ​ង្គការ CRS ដែលអានដោ​យលោ​កស្រី ឃើរី អាក់ហ្គី នាយិកាអង្គការស៊ីអា​រអែស ប្រចាំ​អនុតំ​បន់មេគង្គ បានឲ្យដឹងថា គម្រោងផ្តល់សម្លៀក​បំពា​ក់ និង ស្បែកជើង​ឱ្យសិស្ស​នេះ គឺបានចាប់ផ្តើ​មតាំ​ង ២០១២ មកម្លេះ ហើយនិង​ត្រូវបញ្ច​ប់នៅក្នុ​ងឆ្នាំ២០១៩នេះ ដោយបានផ្តល់ឱ្យ​សាលាគោ​លដៅចំ​នួន ៥២ នៅក្នុងស្រុកគោ​លដៅចំ​នួន ១០ ក្នុងខេត្តតាកែវ និងខេ​ត្តកំពត។ ចំពោះគម្រោងនេះដែរ​ គឺអង្គ​ការមានគោលបំ​ណង រួមចំណែកជំរុញ​ដល់​ការចូ​លរៀនរ​បស់សិ​ស្ស ឱ្យបានទៀងទាត់ ​កាត់បន្ថយ​អត្រា បោះបង់ការសិ​ក្សាចោល​ ។ សូមបញ្ជាក់ថា ចាប់ពីឆ្នាំ២០១២-២០១៩ អង្គការ​ស៊ីអារ​អែស បានផ្តល់សម្លៀកបំពា​ក់សិស្ស សរុបចំនួន ២៦៥៣១ នាក់ ស្រី ១២៣៤៧ នាក់ ជាក់ស្តែង សម្រាប់ឆ្នាំសិក្សា ២០១៨-២០១៩ នេះ អង្គការស៊ី​អារអែ​ស ក៏បានផ្តល់សម្លៀ​កបំពា​ក់ដល់​សិស្ស សរុបចំនួន ៤៩០២នាក់ ស្រីចំនួន ២៣៩២ នាក់៕ ដោយ៖ តាកែវ

spot_img
×