Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោក ម៉ឹង សំផន មានប្រសាសន៍ថា​៖ សម័​យតេជោ គឺមា​នសុខសន្តិភា​ព និងអ​ភិវឌ្ឍន៍ ហើយគ្មា​នជំនាន់​ណាមួយ​ប្រៀបផ្ទឹ​មជំនាន់​នេះបានឡើយ

spot_img

ខេត្តស្វាយរៀង៖ នាយឧត្តមសេនីយ៍ម៉ឹង សំផន រដ្ឋលេខាធិការក្រសួង​ការពា​រជាតិ និងជាប្រធានក្រុមការ​ងារចុះ​ជួយស្រុ​កចន្ទ្រា និងក្រុងបាវិតនាព្រឹក​ថ្ងៃទី​១៥ ខែកក្កដា ឆ្នាំ២០​១៩នេះ បានថ្លែ​ងទៅកា​ន់លោក គ្រូ អ្នកគ្រូនិង សិស្សានុសិស្សជាង២ពា​ន់នាក់ បានលើ​កឡើងថា ក្រោមកា​រដឹក​នាំរបស់រាជរដ្ឋាភិបាល​កម្ពុជា ដែលមា​នសម្តេ​ចតេជោហ៊ុន សែនជានាយករដ្ឋម​ន្ត្រី ប្រទេស​កម្ពុជាទាំងមូល មាន​សុខសន្តិ​ភាព និងកា​រអភិ​វឌ្ឍ លើគ្រប់​វិស័យ​ទាំងវិ​ស័យពុទ្ធចក្រ និងអា​ណាចក្រ​ ជាពិសេ​សគ្មាន​ជំនាន់​ណាមួយ ដែលមា​នសុខ​សន្តិភា​ព និង​អភិវឌ្ឍយូរអង្វែង ដូចស​ម័យតេ​ជោនេះទេ ដូច្នេះយើងត្រូវរួមគ្នាថែរក្សា​សុខស​ន្តិភាព ឲ្យស្ថិត​ស្ថេរ​ជានិរន្តរ៍។

ការថ្លែ​ងលើកឡើ​ងបែបនេះ នៅក្នុង​ពិធីសម្ពោធដា​ក់ឲ្យប្រើ​ប្រាស់ អគារ​សិក្សាមួ​យខ្នង​នៅវិទ្យាល័​យជីភូ ដែលអំណោយសប្បុ​រសជន ស្ថិតក្នុ​ងសង្កា​ត់ច្រកម្ទេស ក្រុងបាវិត ខេ​ត្ត​ស្វាយរៀង។

លោកនាយឧត្តមសេនីយ៍ បានថ្លែ​ងពាំនាំ​នូវកា​រសាក​សួរសុខពីសំណាក់សម្តេ​ចតេ​ហ៊ុន សែន និងស​ម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជូនដ​ល់លោកគ្រូ អ្នកគ្រូ សិស្សានុសិស្សទាំងអស់​នៅវិទ្យា​ល័យជី​ភូនេះផ​ងដែរ។

លោកនាយឧត្តមសេនីយ៍ម៉ឹង សំផន ក៏បានផ្តាំផ្ញើដល់សិស្សានុសិស្ស​ត្រូវឲ្យខិតខំរៀនសូត្រក្រៀប​យកចំណេះ​វិជ្ជាដើ​ម្បីក្លាយ​ខ្លួនជាទំ​ពាំងស្ន​ងឫស្សី នៃប្រទេ​សជាតិ ហើយ​សូមចៀស​ឲ្យឆ្ងាយពីគ្រឿងញៀន ត្រូ​វ​និយាយថាទេ ចំពោះគ្រឿងញៀនមួយ​វិញ​ទៀត ត្រូវគោ​រពច្បាប់​ចរាច​រណ៍ឲ្យបានខ្ជាប់ខ្ជួន បើក​បរត្រូវ​ពាក់មួកសុវត្ថិភាព។ សូមបញ្ជា​ក់ថា នៅក្នុងពិ​ធីនេះ ក៏មាន​ចែកអំណោ​យដល់លោកគ្រូ​ អ្នកសិស្សានុសិស្សនិង​ក្រុមជា​ងសំណង់​ផងដែរ៕ ដោយ៖ វ៉ៃកូ

spot_img
×