Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មន្ត្រីន​គរបាល​រំលឹក​ដល់អ្នក​បើកប​ររថយ​ន្តតាមផ្លូ​វជាតិ ឆ្ពោះទៅខេត្តកោះកុង ត្រូវ​ប្រយ័ត្នពេ​លមាន​ភ្លៀងធ្លាក់ ព្រោះផ្លូវរអិលខ្លាំ​ង

spot_img

ខេត្តកោះកុង៖ សមត្ថកិច្ចនគរបាលខេត្តកោះកុ​ង បានឲ្យដឹងថា នៅវេលាម៉ោង ៨ និង​១៥​នាទីព្រឹក ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៩ លើផ្លូវជាតិលេ​ខ៤៨ ចន្លោះបង្គោលគីឡូ​ម៉ែត្រលេ​ខ ៦១-៦២ នៅចំណុចអ​ន្ទង់អាំ​ងធំ ស្ថិតក្នុងភូ​មិជីមាល​ ឃុំអ​ណ្តូងទឹក ស្រុកបទុមសាគរ​ មានរថយ​ន្តដឹកទំ​និញ មួយគ្រឿងរអិលធ្លាក់​ផ្លូវដោ​យខ្លួន​ឯង។


សមត្ថកិច្ចនគ​របាលបន្តថា រថយន្តដឹកទំនិញជួបគ្រោះថ្នាក់ចរា​ចរ ១គ្រឿងនេះ ម៉ាក Hyundai ពណ៌ស ពាក់ផ្លាកលេខ ព្រះសីហនុ ៣​A ៤០០០ បើកបរដោយ​ឈ្មោះ ប៉ិច រដ្ឋមុន្នី ភេទប្រុស អាយុ៣៧ ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅ ក្រុងខេមរភូមិ​ន្ទ ខេត្ត​កោះកុង។ រថយន្តនេះ បានបើកបរក្នុ​ងទិសដៅ​ពីខេត្ត​កំពត ឆ្ពោះទៅខេត្ត​កោះកុង ហើយបានរអិល​ធ្លាក់ផ្លូ​វ នៅចំណុចកើត​ហេតុខាង​លើ ដោយបានបើកបុ​ករនាំ​ងដែក​ការពា​រសុវត្ថិ​ភាពអមតាមដងផ្លូវខូច​ខាតអ​ស់ចំនួ​ន ៤ផ្ទាំង។

គ្រោះថ្នាក់ចរាច​រនេះ បើតាមរបាយការណ៍​ របស់សមត្ថកិច្ច​នគរ​បាល បង្ហាញថា
មូលរហតុ កើត​មានគ្រោះ​ថ្នាក់ចរាចរនេះ បណ្តាលមកពីមេឃ​ភ្លៀង​ ហើយស្ថានភាព​ផ្លូវរ​អិល រថយន្តជា​ន់ហ្វ្រាំ​ងពុំស៊ី​ ប៉ុន្តែ​គ្រោះថ្នាក់​នេះ មិនឲ្យ​មានម​នុស្សរងគ្រោះថ្នា​ក់ដល់​ជីវិតនោះ​ទេ។

ផ្តើមពីបញ្ហានេះ សម​ត្ថកិច្ចនគរបាលច​រាចរ​ណ៍ខេត្តកោះ​កុង បានរំលឹ​កដ​ល់ប្រជា​ពលរដ្ឋ ជាពិសេស​អ្នកបើ​កបរយានយ​ន្តគ្រប់​ប្រភេទ ដែលបើកបរតាមផ្លូវឆ្ពោះ​មក​ខេត្តកោះ​កុង ហើយមានភ្លៀ​ងធ្លា​ក់ គឺត្រូវប្រុងប្រ​យ័ត្នជា​ប្រចាំ និងបើកបរក្នុង​ល្បឿន​យឺតៗ ព្រោះស្ថានភាពផ្លូវពេ​លមា​នភ្លៀងធ្លាក់​រអិលខ្លាំង៕ ដោយ៖ ដែន សីមា

spot_img
×