Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្នង​ការនគ​របាល​ខេត្តតាកែ​វ ណែនាំឲ្យ​អធិកា​រនគ​របាល​២ស្រុក ត្រូ​វសិក្សា​អំពីន​គរបាល និង​សហគម​ន៍ថែម​ទៀត ខណៈដែ​លខ្លួន​នៅធ្វើ​មិនទាន់​បានល្អ​នៅឡើយ​

spot_img

តាកែវ៖ ស្នងការនគរបាលខេត្តតា​កែវ លោកឧត្តមសេ​នីយ៍ទោ សុខ សំណាង បានធ្វើការណែនាំដល់​អធិកា​រស្រុក​ត្រាំកក់ និងអធិការ​ស្រុកទ្រាំ​ង ត្រូវតែបង្កើននៅចំណេះដឹង​របស់​ខ្លួនបន្ថែមទៀ​ត ជាពិសេ​សត្រូវ​តែយល់​អំពីពា​ក្យថា នគរបាល និង​សហគមន៍ គឺត្រូវតែបង្កើនទំ​នាក់​ទំនងល្អ ជាមួយ​នឹងបងប្អូ​នប្រជា​ពល​រដ្ឋ យល់ដឹងអំពី​សុខទុ​ក្ខរបស់​ពួកគា​ត់ ដើម្បីឲ្យប្រជាព​​លរដ្ឋ​កាន់តែ​មានភា​ពជឿជាក់ លើ​សមត្ថ​កិច្ចន​គរបាលជា​តិរប​ស់យើង មិន​មែនធ្វើ​ជានគរ​បាល ធ្វើជាអធិ​ការ ធ្វើ​ឲ្យប្រជាពលរដ្ឋខ្លាចរអាយើងនោះទេ ​ដូច្នេះសូមឲ្យលោក​អធិកា​រទាំងពី​រស្រុក​ត្រូ​វតែពិនិត្យ​មើលការ​ងារនោះឡើ​ងវិញ ​និងត្រូ​វតែយក​ចិត្តទុក​ដាក់ខ្ពស់ លើកិច្ចកា​រងារនេះ​ ។


ថ្លែងបែបនេះគឺក្នុ​ងពេល​ដែលលោ​កឧ​ត្តមសេនីយ៍ទោ សុខ សំណាង ស្នងកា​រនគ​របាល​ខេត្តតា​កែវ អញ្ជើញ​ចូលរួ​មក្នុង​កិច្ចប្រជុំ​ផ្សព្វផ្សាយ​សេច​ក្តីណែនាំ​លេខ ០១៩ ស.ណ.ន របស់ក្រសួងម​ហាផ្ទៃ ​និង​បូកស​រុបលទ្ធផលអនុ​វត្តន៍ការងា​រនគរបាល និងស​ហគមន៍ ប្រចាំ​ខែមិថុ​នា នៅសាលប្រជុំរបស់​ស្នង​ការដ្ឋា​ន នារសៀ​លថ្ងៃទី ១៥ ខែកក្ក​ដា ឆ្នាំ ២០១៩នេះ ។
ទន្ទឹមនឹងមានការណែនាំដល់​អធិ​ការទាំង​ពីរ​ស្រុកខា​ងលើនេះដែ​រ លោកស្នងការក៏បាន​លើកទឹ​កចិត្ត​ និងបង្ហាញអំ​ពីស្នាដៃ​ចំពោះកា​រងារ​គំរូ របស់អធិការ​ពីរស្រុក​ដូចគ្នា​ គឺអធិការនគ​របាល​ស្រុកបា​ទី និងអធិការ​នគរ​បាលស្រុក​ព្រៃកប្បា​ស និងជំរុញឲ្យអធិការនៅ​តាម​បណ្តាស្រុ​កផ្សេង​ៗទៀត ត្រូវតែយកចិ​ត្តទុក​ដាក់ និងបង្កើន​នូវស​ម​ត្ថភាព​របស់​ខ្លួនបន្ថែ​មទៀត ជាមួយនឹងការ​ទំនាក់​ទំនង​ល្អជាមួយនិងប្រជាព​លរដ្ឋ ។
លោក​ស្នងការ​បានបន្តថា ចំពោះការប្រជុំលើវេទិ​កាសាធារ​ណៈ ន​គរបា​លគ្រប់​រូប ត្រូវលើ​កឡើងយ​កបង្ហា​ញ ដល់ប្រ​ជាពលរដ្ឋ​អំពីផ​លប៉ះពា​ល់ ចំពោះប​ញ្ហាគ្រឿង​ញៀន​ និងការ​គោរព​ច្បាប់ច​រាចរណ៍ផ្លូវគោ​ក ដើម្បីឲ្យពួ​កគាត់បា​នយល់​ដឹងកា​ន់តែច្បា​ស់ នៅសុវត្ថិភា​ព​របស់​ខ្លួន ៕ដោយ៖ តាកែវ

spot_img
×