Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោក ម៉ម សូណង់ដូ លាលែង​ពី​តំណែង​ពី​ឆាកនយោបាយ និង​ប្រធាន​វិទ្យុ​សំបុក​ឃ្មុំ ពី​ទីក្រុង​ប៉ារីស​

spot_img

​ភ្នំពេញ​៖ លោក ម៉ម សូណង់ដូ អ្នកស្នេហាជាតិ បានធ្វើ​លិខិត​លាលែង​តំណែង ចេញពី​ឆាកនយោបាយ និង​លាលែង​ពី​ប្រធាន​វិទ្យុ​សំបុក​ឃ្មុំ​។

​ក្នុង​លិខិត​របស់ លោក ម៉ម សូណង់ដូ ដែល​ធ្វើឡើង​នៅ​ទីក្រុង​ប៉ារីស ប្រទេស​បារាំង នៅ​ថ្ងៃទី​១ ខែមករា ឆ្នាំ​២០១៨​នេះ បាន​បញ្ជាក់ថា ការលាលែង​ចេញពី​ឆាកនយោបាយ​នេះ គឺ​ដើម្បី​ផ្ទេរ​វេន​ជូន​អ្នកនយោបាយ​វ័យក្មេង​បន្ត​កាតព្វកិច្ច​ស្នេហា​ជាតិ​នេះ​តទៅទៀត​។

​តាមរយៈ​លិខិត​លាលែង​របស់ លោក ម៉ម សូណង់ដូ នៅថ្ងៃនេះ លោក​បាន​បញ្ជាក់ថា

​នៅ​ក្នុងឱកាស​បុណ្យចូលឆ្នាំ​ថ្មី ឆ្នាំ​សកល​ថ្ងៃទី​១​ខែមករា ឆ្នាំ​២០១៨ “​ខ្ញុំ ម៉ម សូណង់ដូ ប្រកាស​លាលែង​ចេញ​ឆាកនយោបាយ និង​លាលែង​ចេញពី​តួនាទី​ប្រធាន​វិទ្យុ​សំបុក​ឃ្មុំ ហើយ​ខ្ញុំ​សូម​ផ្ទេរតំណែង​ប្រធាន​វិទ្យុ​សំបុក​ឃ្មុំ​នេះ ជូន​គឺ​លោកស្រី ឌិន ផា​ណា​រ៉ា ដែលជា​ប្រធានស្តីទី ហើយ​ខ្ញុំ​សូម​រក្សា​សកម្មភាព​តែមួយគត់ កឺ​សកម្មភាព​សប្បុរសធម៌ មិន​ប្រកាន់​និន្នាការ​នយោបាយ​”​។​

​លោក​ម៉ម សូណង់ដូ ក៏បាន​ប្រគេន​ពរ​ដល់​ព្រះសង្ឃ ជូនពរ​ដល់​រាជរដ្ឋាភិបាល ដល់​គណបក្សនយោបាយ​ទាំងអស់ សូម​បន្តសកម្មភាព​ជា​អ្នកស្នេហាជាតិ​តទៅទៀត ដោយ​ភាពស្មោះសរ​ចំពោះ​ជាតិ កុំ​ឲ្យ​មាន​ភាព​វៀចវេរ ត្រូវមាន​ការប្តេជ្ញាចិត្ត ការពារ​ប្រជាពលរដ្ឋ​ដោយ​ភាពយុត្តិធម៌ និង​ផលប្រយោជន៍​ជាតិ​របស់​ខ្មែរ ការពារ​ទឹកដី​មាតុភូមិ និង​ការពារ​អនាគត​សម្រាប់​កូន​ខ្មែរ​ទៅ​ថ្ងៃមុខ​។​

​សូមបញ្ជាក់ថា លោក​ម៉ម សូណង់ដូ បាន​ចូលខ្លួន​បម្រើ​សង្គមជាតិ​ខ្មែរ គិត​ចាប់តាំងពី​ឆ្នាំ​១៩៩៥ រហូតដល់​ឥឡូវនេះ​ថ្ងៃទី​៣១​ខែធ្នូ​ឆ្នាំ​២០១៧ គឺ​បាន​២២​ឆ្នាំ​ហើយ ដែល​ស្ថិតក្នុង​សកម្មភាព​ចំនួន​៣​ធំៗ​គឺ​សកម្មភាព​សប្បុរសធម៌​ដែល​មិន​ប្រកាន់​និន្នាការ​នយោបាយ សកម្មភាព​នយោបាយ​ដែល​ហ៊ាន​លះបង់​សព្វគ្រប់​បែបយ៉ាង​ហ៊ាន​ប្រឈមមុខ​ជាមួយ​អ្នកមានអំណាច ដើម្បី​ការពារ​យុត្តិធម៌ សិទ្ធិសេរីភាព និង​ការពារ​អ្នករងគ្រោះ និង​សកម្មភាព​បង្កើន​ការចេះដឹង​របស់​ប្រជាពលរដ្ឋ ដូចជា​ការបង្ហាត់បង្រៀន​និង​ពន្យល់​ដល់​ប្រជាពលរដ្ឋ​គ្រប់ទិសទី អំពី​ច្បាប់ សិទ្ធិ​និង​សេរីភាព ជាដើម​៕ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×