Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហោរាសាស្ត្រ​សម្រាប់​ថ្ងៃទី ១៦ ខែកក្កដា ឆ្នាំ​២០១៩

spot_img

ឆ្នាំ​ជូត ៖ ស្ថានភាព​ហិរញ្ញវត្ថុ​ស្ថិរភាព ។ ចរន្ត​ប្រាក់​កំពុង​ហូរ​ចូល​អាស្រ័យ​ដោយ​ការ​ខំ​ប្រឹងប្រែង​របស់​អ្នក​ក្នុង​រយៈពេល​កន្លង​ទៅ ។ អ្នក​ដឹង​ច្បាស់​ថា ប្រាក់កាស​មិន​ងាយ​រកបាន​ដោយ​ងាយស្រួល​ឡើយ ដូច្នេះ​ពី​ពេលនេះ​ទៅ​អ្នក​ត្រូវ​មាន​ផែនការ​ចំណាយ​សមស្រប​ដើម្បី​បញ្ចៀស​ការខ្វះខាត​នា​ថ្ងៃ​ខាងមុខ ។ រឿង​មនោសញ្ចេតនា​របស់​អ្នក​មិន​ល្អ​ប្រសើរ ដូច​ការទន្ទឹងរង់ចាំ ។ ដោយសារ​លះបង់​ឲ្យ​ការងារ​ច្រើន​ពេក​ធ្វើឲ្យ​អ្នកភ្លេច​វត្តមានរប​ស់​មនុស្សជាទី​ស្រឡាញ់​នៅ​ជុំវិញ​ខ្លួន ។​

-​បុព្វហេតុ ៥​ពិន្ទុ ។ លាភ ៥​ពិន្ទុ ។ សុខភាព ៤​ពិន្ទុ ។ មនោសញ្ចេតនា ៣​ពិន្ទុ ។ លេខ​សំណាង ៣,៦​ពិន្ទុ ។ ម៉ោង​ល្អ ៖ ១៣-២១ ។ ពណ៌ ៖ ខ្មៅ , ផ្កាឈូក ។ អ្នក​យក​អាសា ៖ ឆ្នាំចរ , ថោះ ។​

​ឆ្នាំ​ឆ្លូវ ៖ ការងារ​ជួប​ឧបសគ្គ​ច្រើន ។ ប្រសិន​ចង់​ឲ្យ​គ្រប់​យ៉ាង​ប្រព្រឹត្តទៅ​តាម​ផែនការ​ដំបូង អ្នក​ត្រូវ​ប្រឹងប្រែង​ជាងនេះទៀត​ក្នុង​សប្តាហ៍​នេះ ដោយ​ចាប់ផ្តើម​ពី​ថ្ងៃនេះ​ទៅ ។ ដាច់ខាត​មិន​ត្រូវ​រា​ថយ​ចំពោះ​ការលំបាក ។ ទំនាក់ទំនង​ស្នេហា​មិនបាន​ល្អ មាន​ទំនាស់​ជា​ច្រើន​កើតឡើង​ក្នុង​រយៈពេល​កន្លង​ទៅ ។​

-​បុព្វហេតុ ៣​ពិន្ទុ ។ លាភ ៣​ពិន្ទុ ។ សុខភាព ៤​ពិន្ទុ ។ មនោសញ្ចេតនា ៣​ពិន្ទុ ។ លេខ​សំណាង ៖ ៤,៨​ពិន្ទុ ។ ម៉ោង ១៩-២១ ។ ពណ៌ ៖ ស , លឿង ។ អ្នក​យក​អាសា ៖ ឆ្នាំ​កុរ​, ថោះ ។​

​ឆ្នាំ​ខាល ៖ ទិន្នផល​ការងារ​របស់​អ្នក​កាន់តែ​ល្អ ប៉ុន្តែ​អ្នក​គួរ​ថ្លឹងថ្លែង​ជាង​នេះ​ទៀត​អំពី​ឥរិយាបថ​ធ្វើការ​របស់​ខ្លួន ។ អ្នក​ពូកែ​មែន តែ​ក៏​ត្រូវ​សហការ​ជាមួយ​មនុស្ស​ជុំវិញខ្លួន ដើម្បី​ជួយ​ឲ្យ​ងាយ​សម្រេចបាន​ជោគជ័យ ។​

-​បុព្វហេតុ ៤​ពិន្ទុ ។ លាភ ៣​ពិន្ទុ ។ សុខភាព ៣​ពិន្ទុ ។ មនោសញ្ចេតនា ៤ ។ លេខ​សំណាង ៖២,៩​ពិន្ទុ ។ ម៉ោង​ល្អ ៖ ៩-១១ ។ ពណ៌​ខ្មៅ , លឿង ។ អ្នក​យក​អាសា ៖ ឆ្នាំ​វក , ម្សាញ់ ៕

​ឆ្នាំ​ថោះ ៖ ថ្ងៃនេះ​អ្នក​អាច​ជួប​រឿង​រំខាន​ចិត្ត​ច្រើន ធ្វើឲ្យ​មិន​សប្បាយ ដូចជា​ចំពោះ​ការងារ រាល់​ផែនកា​រតែង​ត្រូវ​ផ្លាស់ប្តូរ​នៅ​នាទីចុងក្រោយ​ធ្វើឲ្យ​អ្នកពុំមាន​ពេល​គ្រប់គ្រាន់​ដើម្បី​សម្រួល​និង​កែប្រែ ។ ទំនាក់ទំនង​សង្គម​ក៏​នាំ​មក​ឲ្យ​អ្នក​នូវ​រឿង​ឈឺក្បាល​ជាច្រើន​។ ជួយ​មក​វិញ​រឿង​មនោសញ្ចេតនា អ្នក​បែរជា​បាន​ទទួលដំណឹង​រីករាយ ។ អ្នក​និង​គូស្នេហ៍​មាន​ភាព​ផ្អែម​ល្ហែម សុភមង្គល ប្រសិន​អាច គួរ​គិត​ដល់​រឿង​ធ្វើ​ទេសចរណ៍​រយៈពេល​ខ្លី​ក្នុង​សប្តាហ៍​នេះ ។​

​បុព្វហេតុ ៥​ពិន្ទុ ។ លាភ ៤​ពិន្ទុ ។ សុខភាព ៤​ពិន្ទុ ។ មនោសញ្ចេតនា ៥​ពិន្ទុ ។ លេខ​សំណាង ២,៧​ពិន្ទុ ។ ម៉ោង​ល្អ ៖ ៩-១១ ។ ពណ៌ ៖ លឿង , ត្នោត ។ អ្នក​យក​អាសា​៖ ឆ្នាំ​រោង , រកា​។​

​ឆ្នាំ​រោង ៖ ថ្ងៃ​នេះ​មិន​អំណោយផល​ល្អ​សម្រាប់​កិច្ចការ​ធំៗ ។ ប្រសិន​មាន​អារម្មណ៍​នឿយហត់​ក្នុង​រយៈពេល​កន្លងមក ពេល​នេះ​អ្នក​អាច​លៃ​ពេលវេលា​សម្រាក​អាន​សៀវភៅ​ខ្លះ ។​

-​បុព្វហេតុ ៣​ពិន្ទុ ។ លាភ ៤​ពិន្ទុ ។ សុខភាព ៤​ពិន្ទុ ។ មនោសញ្ចេតនា ៤ ។ លេខ​សំណាង ៖ ៤,៧​ពិន្ទុ ។ ពណ៌ ៖ ទឹកក្រូច , ទឹកសមុទ្រ ។ អ្នក​យក​អាសា ៖ ឆ្នាំ​កុរ , ម​មែ ៕

​ឆ្នាំ​ម្សាញ់ ៖ អ្នក​ជួប​ឱកាសល្អៗ​ច្រើន​ក្នុង​ការងារ ត្រូវ​ខំ​ចាប់​ឲ្យ​ជាប់ , មាន​អ្នក​មាន​បំណង​ចង់​ជួយ​អ្នក​ទាំង​ក្នុង​ការងារ និង​ប្រាក់កាស ។ រាល់​ទំនាក់ទំនង​ដ៏​ល្អ​ក្នុង​សង្គម​នឹង​នាំ​អ្នក​ទៅដល់​ទី​ខ្ពស់​ក្នុង​អនាគត ។​

-​បុព្វហេតុ ៤ ។ លាភ ៤​ពិន្ទុ ។ សុខភាព ៤ ។ មនោសញ្ចេតនា ៤​ពិន្ទុ ។ លេខ​សំណាង ៦,៧​ពិន្ទុ ។ ម៉ោង​ល្អ ៖ ១៩-២១ ។ ពណ៌ ៖ ក្រហម ខ្មៅ ។ អ្នក​យក​អាសា ៖ ឆ្នាំ​ឆ្លូវ , វ​ក ៕

​ឆ្នាំ​មមី ៖ អ្នក​ធ្វើ​បាន​ល្អ​ភារកិច្ច​ដែល​ខ្លួន​កំពុង​រ៉ាប់រង ។ ទាំងអស់​នេះ​ស្ថិតក្នុង​សមត្ថភាព​របស់​អ្នក ។ ក៏ប៉ុន្តែ ដើម្បី​ជោគជ័យ​ជាងនេះទៀត អ្នក​ត្រូវ​បង្កើត​ទំនាក់ទំនង​ល្អ​ជាមួយ​មនុស្ស​ជុំវិញខ្លួន ។ ថ្ងៃ​នេះ​ជីវិត​របស់​អ្នក​រីករាយ​ទាំង​ការងារ និង​មនោសញ្ចេតនា ។​

-​បុព្វហេតុ ៥​ពិន្ទុ ។ លាភ ៤​ពិន្ទុ ។ សុខភាព ៤ ។ មនោសញ្ចេតនា ៥​ពិន្ទុ ។ លេខ​សំណាង ៥,៨​ពិន្ទុ ។ ម៉ោង​ល្អ ៖ ១៩-២១ ។ ពណ៌ ៖ លឿង , ស ។ អ្នក​យក​អាសា ៖ ឆ្នាំ​កុរ , ច​រ ។​

​ឆ្នាំ​មមែ ៖ ថ្ងៃ​នេះ​ត្រូវ​ប្រយ័ត្នប្រយែង​ឲ្យ​មែនទែន​មាន​គូប្រជែង​កំពុង​រង់ចាំ​ឱកាស​ដើម្បី​បង្ក​ការលំបាក​ឲ្យ​អ្នក ។ ភាព​រកាំរកូស​ក្នុង​គ្រួសារ​ក៏​អាច​ក្លាយ​ជា​កត្តា​ដើម្បីឲ្យ​គេ​ផ្តួលរំលំ​អ្នក ។ មាន​កិច្ចការ​ជាច្រើន​ដែល​អ្នក​ពិបាក​ធ្វើ​សម្រេច ទោះបី​ខំប្រឹងប្រែង​ពេញទំហឹង នាំ​ឲ្យ​អ្នក​មាន​អារម្មណ៍​នឿយណាយ ។​

-​បុព្វហេតុ ៤​ពិន្ទុ ។ លាភ ៣​ពិន្ទុ ។ សុខភាព ៤ ពិន្ទុ ។ មនោសញ្ចេតនា ៣​ពិន្ទុ ។ លេខ​សំណាង ៖ ១,៩​ពិន្ទុ ។ ម៉ោង​ល្អ ៖ ១៩-២១ ។ ពណ៌ ៖ ត្នោត​, ទឹកក្រូច ។ អ្នក​យក​អាសារ​ឆ្នាំថោះ , ខា​ល ។​

​ឆ្នាំ​វក ៖ អ្នក​ហាក់ដូចជា​ខ្វាយខ្វល់​ជាប់​រហូត ។ អាច​បច្ចុប្បន្ន​ការងារ​មិនបាន​ល្អ ហិរញ្ញវត្ថុ​ពុំមាន​ច្រើន ។ អ្នក​មិន​ត្រូវ​បំបាត់​ក្តី​ព្រួយ​របស់​ខ្លួន​ដោយ​ការចំណាយ​ខ្ជះខ្ជាយ មិន​ដូច្នោះ​ទេ​កំហុស​នឹង​កើត​បន្តទៀត ។​

-​បុព្វហេតុ ៤​ពិន្ទុ ។ លាភ ៥​ពិន្ទុ ។ សុខភាព ៤​ពិន្ទុ ។ មនោសញ្ចេតនា ៣​ពិន្ទុ ។ លេខ​សំណាង ៦,៨​ពិន្ទុ ។ ម៉ោង​ល្អ ១៥-១៧ ។ ពណ៌ ៖ ទឹកក្រូច , ផ្កាឈូក ។ អ្នក​យក​អាសារ ឆ្នាំ​ឆ្លូវ , ម​មី ។​

​ឆ្នាំ​រកា ៖ មានរឿង​ស្មាន​មិន​ដល់​ជា​ច្រើន​កើតឡើង សំខាន់​ជា​រឿង​ល្អ​ខាង​ផ្នែក​ការងារ អ្នក​កំពុង​ត្រូវបាន​ថ្នាក់លើ​ស្រឡាញ់​ពេញចិត្ត និង​ជឿជាក់ ។ មិន​ត្រឹមតែ​ប៉ុណ្ណឹង​ទេ អ្នក​នៅ​មាន​ឱកាស​បាន​ជួប​នឹង​ធ្វើការ​ជាមួយ​អ្នក​រួម​ការងារ​ចិត្តល្អ​ជាច្រើន ។ ដោយសារ​ការងារ​ប្រសិទ្ធភាព ហេតុនេះ​ចំណូល​ក៏​កើនឡើង​ច្រើន ។ ថ្ងៃនេះ ប្រសិន​ត្រូវ​ទៅ​ឆ្ងាយ​អ្នក​គួរ​ជ្រើស​ទៅ​ទិសពាយ័ព្យ , ត្បូង , និង​កើត ។​

-​បុព្វហេតុ ៥​ពិន្ទុ ។ លាភ ៤​ពិន្ទុ ។ សុខភាព ៤​ពិន្ទុ ។ មនោសញ្ចេតនា ៣​ពិន្ទុ ។ លេខ​សំណាង ៤,៧​ពិន្ទុ ។ ម៉ោង ១៥-១៧ ។ ពណ៌ ៖ ស ប្រាក់ ។ អ្នក​យក​អាសា​ឆ្នាំមមី , ច​រ ៕

​ឆ្នាំចរ ៖ ដោយ​សារ​ជា​មនុស្ស​រួសរាយ​រាក់ទាក់ ហេតុនេះ​មាន​អ្នក​ច្រណែន​អ្នក​ក៏​ច្រើន​ដែរ ។ ថ្ងៃនេះ​អ្នក​មាន​រឿង​ច្រើន ត្រូវ​ចំណាយ​ប្រាក់​ក្នុងពេល​ដែល​ខ្ទង់​សន្សំ​កំពុង​រលស់​ទៅ​សន្សឹមៗ ។ ប៉ុន្តែ​អ្នកនឹង​ទទួលបាន​ប្រាក់រង្វាន់​ក្នុង​ឱកាស​ចូល​ឆ្នាំ​ចិន​ខាងមុខនេះ ។​

-​បុព្វហេតុ ៣​ពិន្ទុ ។ លាភ ៤​ពិន្ទុ ។ សុខភាព ៤​ពិន្ទុ ។ មនោសញ្ចេតនា ៣​ពិន្ទុ ។ លេខ​សំណាង ១,៧​ពិន្ទុ ។ ម៉ោង ១៥-១៧ ។ ពណ៌ ៖ ស​, ប្រាក់ ។ អ្នក​យក​អាសារ​ឆ្នាំមមី , ច​រ ។​

​ឆ្នាំ​កុរ ៖ ការងារ​មាន​អ្នក​ជួយ​ជ្រោមជ្រែង បង្កលក្ខណៈ​ងាយស្រួល​គ្រប់យ៉ាង ។ រឿង​សំខាន់​គួរ​យកចិត្តទុកដាក់​ក្នុង​សប្តាហ៍​នេះ គឺ​បញ្ហា​សុខភាព ។ ដើម្បី​សម្រេចបាន​ជោគជ័យ​នា​ពេលបច្ចុប្បន្ន​អ្នក​បាន​ប្រឹងប្រែង​នឿយហត់​យ៉ាងខ្លាំង​ក្នុង​រយៈពេល​កន្លង​ទៅ ។ ប្រសិន​អាច​ចូរ​បន្ថយ​បរិមាណ​ពេលវេលា​ធ្វើការ បង្កើន​ពេល​សម្រាក​រឿង​មនោសញ្ចេតនា​របស់​អ្នក​ក៏​ឈាន​ចូល​ទំព័រ​ថ្មី ។ អ្នក​ចាប់ផ្តើម​បើក​បេះដូង​ជាង ហើយ​នេះ​ជា​មូលហេតុ​អ្នក​កំពុង​ស្រឡាញ់​ង​ប់ង​ល់​លើ​មនុស្ស​ម្នាក់ ។​

-​បុព្វហេតុ ៤​ពិន្ទុ ។ លាភ ៤​ពិន្ទុ ។ សុខភាព ៤​ពិន្ទុ ។ មនោសញ្ចេតនា ៥​ពិន្ទុ ។ លេខ​សំណាង ០,៧ ពិន្ទុ ។ ម៉ោង ៖ ៩-១១ ។ ពណ៌ ៖ ទឹកក្រូច , ស ។ អ្នក​យក​អាសារ​ឆ្នាំម្សាញ់ , ឆ្លូវ ៕

spot_img
×