Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រទេស​កម្ពុជា​ក្រោម​ការដឹកនាំ​របស់​សម្តេច​តេ​ជោ  មិនអោយ​កើតមានឡើង​នូវ​សង្គ្រាម​មកលើ​កម្ពុជា​នោះទេ

spot_img

​​ខេត្តស្វាយរៀង ៖​ ​លោក​ឧកញ៉ា ហូ វុទ្ធី ប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ​ចុះជួយ​សង្កាត់​ព្រៃ​អ​ង្គុ​ញ ក្រុង​បាវិត ខេត្តស្វាយរៀង​នា​ព្រឹក​ថ្ងៃទី​១៥​ខែ​កក្ត​ដា​ឆ្នាំ​២០១៩ នេះ​បាន​មានប្រសាសន៍ថាៈ​ប្រទេស​កម្ពុជា​ក្រោម​ការដឹកនាំ​របស់​សម្តេច​តេ​ជោ ហ៊ុនសែន មិនអោយ​កើតមានឡើង​នូវ​សង្គ្រាម​មកលើ​កម្ពុជា​នោះទេ​គឺ មាន​សន្តិភាព​និង​សណ្តាប់ធ្នាប់​ល្អ ព្រមទាំង​មានការ​អភិវឌ្ឍ លើ​គ្រប់​វិស័យ​។​

​លោក​ប្រធាន​ក្រុមការងារ​បាន​មានប្រសាសន៍​ដូច្នេះ​ក្នុងឱកាស​ដែល​លោក​បាន​អញ្ជើញ​ចុះសួរសុខទុក្ខ​ដល់​លោកគ្រូ​អ្នកគ្រូ​និង​ជួប​សំណេះសំណាល​ជាមួយ​សិស្សានុសិស្ស​សាលាបឋមសិក្សា​ប៊ុនរ៉ានី​ហ៊ុនសែន​ជី​ភូ ស្ថិតក្នុង​សង្កាត់​ច្រកម្ទេស ក្រុង​បាវិត ខេត្តស្វាយរៀង​។​

​លោក​ប្រធាន​ក្រុមការងារ​ក៏បាន​សំណូមពរ​ដល់​លោកគ្រូ​អ្នកគ្រូ​ត្រូវមាន​ស្មារតី​ខ្ពស់​ក្នុងការ​អប់រំ បង្រៀន​ដល់​ក្មួយៗ​អោយមាន​ចំណេះដឹង​ខ្ព​ស់ស​ក្កិ​សមជា​ទំពាំង​ស្នង​ឫស្សី​សំរាប់​អនាគត​ប្រទេសជាតិ​ព្រោះ​ប្រមុខ​រាជរដ្ឋាភិបាល​បានចាត់ទុក​វិស័យ​អប់​រំជា​វិស័យ​ស្នូល​របស់​ប្រទេសជាតិ​ដូច្នេះ​សូមអោយ​ក្មួយៗ​ត្រូវខិតខំ​រៀនសូត្រ​ក្រេប​យកចំណេះ​វិជ្ជា ដើម្បី​អាណា​គ​ត​ប្រទេសជាតិ​និង​អាគ​ត​ខ្លួនឯង​ផងដែរ​។​

​ក្នុងឱកាស​លោក​ឧក​ញ្ញ៉ា ហូ វុទ្ធី បាន​នាំយក​នូវ​អំណោយ​ជា​ថវិកា​ជូន​ដល់​លោកគ្រូ​អ្នកគ្រូ ចំនួន​២៦​នាក់​ម្នាក់ៗ​ទ​ទូល​បាន​ថវិកា​៤​មុឺ​ន​រៀល សិស្សានុសិស្ស​ចំនួន​៨៩២​នាក់​ម្នាក់ៗ​ទ​ទូល​បាន​ថវិការ​១​មុឺ​ន​រៀល ក្រុមប្រឹក្សា​សង្កាត់​ចំនួន​២​នាក់​ម្នាក់​១០ មុឺ​ន​រៀល​ផងដែរ​។​

​សូមបញ្ជាក់​ផងដែរ​ថា ៖ ​សាលាបឋមសិក្សា​ប៊ុនរ៉ានី​ហ៊ុនសែន​ជី​ភូ​ត្រូវបាន​លោក​ឧក​ញ្ញ៉ា​ហូ វុទ្ធី បាន​ជួយឧបត្ថម្ភ​ថវិកា និង​សម្ភា​រះ​យ៉ាងច្រើន​ធ្វើអោយ​សាលាបឋមសិក្សា​ប៊ុនរ៉ានី​ហ៊ុនសែន​ជី​ភូ​មាន​ភាពស្រស់​បំព្រង​នាពេល​បច្ចុប្បន្ន​៕ ដោយ ៖ ​វ៉ៃ​កូ​

spot_img
×