Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មន្ទីរ​កសិកម្ម​ខេត្ត​ព្រះសីហនុ រៀបចំ​ដាំ​កូនឈើ​ចម្រុះ មានកូន​គគីរ គ្រញូង និង​ដើម​ឈើទាល​ជាង ២​ពាន់​ដើម ដើម្បី​អបអរសាទរ​បុណ្យ​រុក្ខទិវា​ឆ្នាំ​២០១៩

spot_img

​ខេត្ត​ព្រះសីហនុ​៖ នៅ​ថ្ងៃទី​១៥ ខែកក្កដា ឆ្នាំ​២០១៩​នេះ នា​បរិវេណ​វត្ត​អូរត្រេះ ក្នុង​សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ ថ្នាក់ដឹកនាំ​មន្ទីរ​កសិកម្ម​រុក្ខាប្រមាញ់ និង​នេសាទ​ខេត្ត​ព្រះសីហនុ បានរៀបចំ​ដាំ​កូនឈើ​ចម្រុះ​រួមមាន​៖ កូន​គគីរ គ្រញូង និង​កូន​ឈើទាល​ជាដើម ចំនួន ២.២០០​ដើម លើ​ផ្ទៃដី​ចំនួន ២​ហិកតារ ដើម្បី​អបអរសាទរ​បុណ្យ​រុក្ខទិវា​ឆ្នាំ​២០១៩​។​

​ពិធី​នេះ​ប្រព្រឹត្តទៅ​ក្រោម​អធិបតីភាព លោក គួច ចំរើន អភិបាលខេត្ត​ព្រះសីហនុ និង​មានការ​ចូលរួម​ពី​មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ប្រជាពលរដ្ឋ លោកគ្រូ​អ្នកគ្រូ និង​សិស្សានុសិស្ស​យ៉ាងច្រើន​កុះករ​។​

​នាឱកាស​នោះ លោក គួច ចំរើន អភិបាលខេត្ត​ព្រះសីហនុ មានប្រសាសន៍ថា ពិធីបុណ្យ​រុក្ខទិវា​ជាតិ ៩​កក្កដា គឺជា​សកម្មភាព​ដាំ​ដុះ​កូនឈើ​ឡើងវិញ និង​ជាការ​បំផុស អ្នកពាក់ព័ន្ធ​ឲ្យ​ចូលរួម​ថែរក្សា​ការពារ​ព្រៃឈើ សំដៅ​ប្រែក្លាយ​ឲ្យ​មូលដ្ឋាន​នីមួយៗ ឲ្យ​មាន​ភាពស្រស់​បំព្រង​។​

​លោក​អភិបាល​បន្តថា ការអភិវឌ្ឍន៍​ធនធាន​ព្រៃឈើ គឺជា​មូលដ្ឋានគ្រឹះ នៃ​ការអភិវឌ្ឍន៍​សង្គម​សេដ្ឋកិច្ចជាតិ ដើម្បី​រួមចំណែក​លើកកម្ពស់​ជីវ​ភាព​រស់នៅ របស់​ប្រជាពលរដ្ឋ និង​កិច្ចការពារបរិស្ថាន​ទប់ស្កាត់​ការកើនឡើង​កំដៅ នៃ​ភពផែនដី និង​ភាពរាំងស្ងួត ក៏ដូចជា​គ្រោះទឹកជំនន់​ជាដើម​។​

​ទន្ទឹមគ្នានេះ លោក គួច ចំរើន អភិបាលខេត្ត ខេត្ត​ព្រះសីហនុ ក៏បាន​ជម្រុញ​ដល់​បងប្អូន​ប្រជាពលរដ្ឋ ក៏ដូចជា​វិស័យ​ឯកជន មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ​ឲ្យ​ចូលរួម​ទាំងអស់គ្នា ដើម្បី​ប្រែ​ក្លាយទៅជា​កម្លាំង​ចលនា​មួយ ក្នុងការ​ចូលរួម​ដាំ​ដើមឈើ​គ្រប់​រូបភាព​ឲ្យ​បាន​ច្រើន និង​បណ្ដុះ​នូវ​ផ្នត់គំនិត​ស្រឡាញ់​ព្រៃឈើ ថែរក្សា ការពារ​ព្រៃឈើ ដើម្បី​ជា​ប្រយោជន៍​របស់​ជាតិ និង​សម្រាប់​ប្រជាពលរដ្ឋ​ទាំងអស់គ្នា​៕ ដោយ​៖ ដែន សីមា​

spot_img
×