Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អគ្គិភ័យ​ឆេះ​ហាង​ចិន​មួយកន្លែង នៅ​សង្កាត់​លេខ​៤ ក្រុង​-​ខេត្ត​ព្រះសីហនុ ឈ្មោះ​ទីក្រុង​ល្ពៅ​ចិន​ (វីដេអូ)

spot_img

​ខេត្ត​ព្រះសីហនុ​៖ សមត្ថកិច្ច​នគរបាល​ពន្លត់អគ្គីភ័យ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ បានផ្តល់​ព័ត៌មាន​បឋម​ថា មាន​អគ្គិភ័យ​ឆេះ​ហាង​មួយកន្លែង របស់​ជនជាតិ​ចិន ឈ្មោះ​ទីក្រុង​ល្ពៅ​ចិន នៅ​ម្តុំ​ផ្លូវ​ជិត​ផ្ទះ​ជាង​លីម ក្នុង​សង្កាត់​លេខ​៤ វេលា​ម៉ោង ៦ និង​៣០​នាទី​ល្ងាច​ថ្ងៃទី​១៥ ខែកក្កដា ឆ្នាំ​២០១៩​នេះ​។​

​ភ្លាមៗ​អាជ្ញាធរ​មូលដ្ឋាន និង​ក្រុម​សង្គ្រោះ បាន​អន្តរាគមន៍​ជួយ​ពន្លត់ភ្លើង​នេះ កុំ​ឲ្យ​ឆេះ​រាលដាល ទៅផ្ទះ​ដល់​ប្រជាពលរដ្ឋ​ជិតខាង ដែល​នៅក្បែរនោះ​។​

សមត្ថកិច្ច​ពន្លត់អគ្គីភ័យ​បាន​ឲ្យ​ដឹងថា គិត​មក​ត្រឹម​ម៉ោង ៧​យប់​ថ្ងៃ​ថ្ងៃ​ដដែល​នេះ សមត្ថកិច្ច​ឲ្យ​ដឹងថា​ក្រុម​សង្គ្រោះបាន​គ្រប់គ្រង​ស្ថានការណ៍​ភ្លើង​ឆេះ​ខាងលើនេះ រលត់​ជា​ស្ថាពរ ដោយមាន​រថយន្ត​ពន្លត់​អគ្គិភ័យ​ពី​អង្គភាព​នានា ជុំវិញ​ខេត្ត​ព្រះសីហនុ​។​

​យ៉ាងណា​ក៏ដោយចុះ អ្នកយកព័ត៌មាន​គេហទំព័រ យើង នឹង​បន្ត​ជូន​ព័ត៌មាន​ន្ថែ​ម ពី​ការខូចខាត និង​ដើមហេតុ បណ្តាល​ឲ្យ​មាន​អគ្គិភ័យ​ឆាបឆេះ​ហាង​ចិន ឈ្មោះ​ទីក្រុង​ល្ពៅ​ចិន​” ខាងលើនេះ នៅពេល​មាន​ព័ត៌មាន​ពិស្តារ​៕ ដោយ​៖ ដែន សីមា​

spot_img
×