Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាជ្ញាធរ​រាជធានី​ទុកពេល​១​ខែ ឱ្យ​ប្រជាពលរដ្ឋ ដែលមាន​ដី​ក្នុង​បឹង​ជើងឯក សហការ ដើម្បី​វាស់​បញ្ចប់ និង​កំណត់​ព្រំដី ហើយ​បើ​ផុតកំណត់ មិន​ទទួល​វាស់វែង​និង​ដោះស្រាយ​ឡើយ​

spot_img

​ភ្នំពេញ ៖ រដ្ឋបាល​រាជធានី​ភ្នំពេញ បានចេញ​សេចក្តីជូនដំណឹង ស្តីពី​ការវាស់វែង និង​ការកំណត់​ព្រំដី ក្នុង​បឹងជើងឯក ស្ថិតនៅ​ខណ្ឌមានជ័យ និង​ខណ្ឌ​ដ​ង្ក រាជធានី​ភ្នំពេញ​។ រដ្ឋបាល​រាជធានី បាន​ណែនាំ​ឲ្យ​ពលរដ្ឋ ដែលមាន​ដី​ក្នុង​ផ្ទៃ​បឹង​ជើងឯក ​ត្រូវ​សហការ​ជាមួយ​អាជ្ញាធរ ដើម្បី​បញ្ចប់​ការចុះវាស់វែង និង​កំណត់​ព្រំដី ឲ្យ​បានច្បាស់លាស់ ដោយ​ទុកពេល​៣០​ថ្ងៃ ​ចាប់ពី​ថ្ងៃទី​១៥ ខែកក្កដា ដល់​ថ្ងៃទី​១៥ ខែសីហា ឆ្នាំ​២០១៩ ។ នេះ​បើតាម​សេចក្តីជូនដំណឹង​របស់ រដ្ឋបាល​រាជធានី​ភ្នំពេញ ​ចេញផ្សាយ​នៅ​ថ្ងៃទី​១៥ ខែ​កក្ត​ដា ។​

​សេចក្តីជូនដំណឹង​បាន​បញ្ជាក់ថា រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​ជូនដំណឹង​ដល់​សាធារណជន និង​អង្គភាព​នានា ​ដែលមាន​ការពាក់ព័ន្ធ​នឹង​ក្បាលដី​ដែល ស្ថិតនៅក្នុង​ផ្ទៃ​បឹង​ជើងឯក ភូមិសាស្ត្រ ខណ្ឌមានជ័យ និង​ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​ជ្រាបថា ក្រុមការងារ​បច្ចេកទេស​ចុះ​វាស់វែង និង​កំណត់​ព្រំដី​ក្នុង​ផ្ទៃ​បឹង​ជើងឯក នៃ​គណៈកម្មការ​ដឹកនាំ​អនុវត្តន៍​លិខិត​លេខ ៧៤៩​សជណ ចុះ​ថ្ងៃទី​៣០ ខែឧសភា ឆ្នាំ​២០១៥ របស់​ទីស្តីការគណៈរដ្ឋមន្ត្រី បាននិងកំពុង​ចុះ​វាស់វែង ​និង​កំណត់​ព្រំដី​ក្នុង​ផ្ទៃ​បឹង​ជើងឯក ចាប់តាំងពី​ថ្ងៃទី​១០ ខែមិថុនា ឆ្នាំ​២០១៩ ដោយ​ទទួលបាន​លទ្ធផល​ដូចខាងក្រោម​៖

១.​ចុះ​ស្វែងរក​ចំណុច​ព្រំដី​ទំហំ ១៩០​ហិកតា ដែល​ត្រូវ​បម្រុង​ទុក​សម្រាប់​អភិវឌ្ឍន៍ និង​ស្វែងរក​ចំណុច​ព្រំដី​អ្នកកាន់កាប់​នៅលើ​ផ្ទៃដី​ទំហំ​១៩០​ហិកតា ដែល​ត្រូវ​បម្រុង​ទុក​សម្រាប់ អភិវឌ្ឍន៍​។

២.ចុះ​ស្វែងរក​ចំណុច​ព្រំដី​ផ្ទៃ​បឹង​ជើងឯក​ទំហំ​១៨១​ហិកតា ដែល​ត្រូវ​រក្សា​ទុកជា​សម្បត្តិ​សាធារណៈ​របស់​រដ្ឋ។

​៣. ចុះ​សិក្សា​និង​វាស់វែង​កំណត់​និយាម​កា​បណ្តាញ​ហេដ្ឋារចនាសម្ព័ន្ធ​ទៅកាន់​ទីតាំង​បឹង​ជើងឯក​។​

​មកទល់​បច្ចុប្បន្ន ការងារ​ចុះ​វាស់វែង និង​កំណត់​ព្រំដី​ក្នុង​ផ្ទៃ​បឹង​ជើងឯក ខាងលើ​ស្ទើ​តែ​បញ្ចប់​ទាំងស្រុង ប៉ុន្តែ​ដោយ​ពិនិត្យឃើញថា ​ម្ចាស់​ក្បាលដី​ពាក់ព័ន្ធ​មួយចំនួន​នៅ​មិនទាន់​បានផ្តល់​កិច្ចសហការ​នោះ ក្រុមការងារ​នឹង​ទុក​រយៈពេល​៣០​ថ្ងៃ​ទៀត ​គិត​ចាប់ពី​ថ្ងៃទី​១៥ ខែកក្កដា ឆ្នាំ​២០១៩ រហូតដល់​ថ្ងៃទី​១៥ ខែសីហា ឆ្នាំ​២០១៩ ជា​កំហិត ។​

​សាធារណជន និង​អង្គភាព​នានា ដែលមាន​ការពាក់ព័ន្ធ​នឹង​ដីធ្លី ក្នុង​តំបន់​បឹង​ជើងឯក ដែល​នៅ​សេសសល់​សូម​អញ្ជើញ​រួសរាន់​ចូលរួម​សហការ ឲ្យ​បាន​ទាន់ពេលវេលា​។ ផុត​ថ្ងៃ​ឱសានវាទ​ខាងលើ ក្រុមការងារ​នឹងមិនទទួល​វាស់វែង​ឬ​ដោះស្រាយ​សំណូមពរ​ណាមួយ​ឡើយ​៕​ ដោយ​៖​កូ​ឡាប​

spot_img
×