Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទីស្តីការគណៈរដ្ឋមន្ត្រី មោឃភាព​ប័ណ្ណកម្មសិទ្ធិ​អចលនវត្ថុ​៥​ប័ណ្ណ និង​និរាករណ៍​លិខិត​ចំនួន​២ របស់ ក្រុមហ៊ុន ING Holding របស់​ឧកញ៉ា អ៊ឹង ប៊ុន​ហូ​វ នៅ​បឹង​ជើងឯក​

spot_img

​ភ្នំពេញ ៖ ទីស្ដីការគណៈរដ្ឋមន្ត្រី បានចេញ​លិខិត​មោឃភាព​ប័ណ្ណ​សម្គាល់​សិទ្ធិ​កាន់កាប់​អចលនវត្ថុ ចំនួន​៥​ប័ណ្ណ លិខិត​ចំនួន​ផ្សេងទៀត របស់​ក្រុមហ៊ុន​អាយ​អិន​ជី ហូល​ឌី​ង (ING Holding) របស់លោក ឧកញ៉ា អ៊ឹ ប៊ុន​ហូ​វ នៅ​បឹង​ជើងឯក​។ ការ​មោឃភាព​នេះ ដោយសារ​ក្រុមហ៊ុន មិន​អនុវត្តន៍​ការសម្រេច របស់​រាជរដ្ឋាភិបាល ពាក់ព័ន្ធ​នឹង​ការស្ថាបនា ហេដ្ឋារចនាសម្ព័ន្ធ នៅក្នុង​ផ្ទៃ​បឹង​ជើងឯក ស្ថិតក្នុង​ខណ្ឌមានជ័យ និង ខណ្ឌដង្កោ រាជធានី​ភ្នំពេញ និង​ជាពិសេស​យោងតាម​ចំណារ​ដ៏​ខ្ពង់ខ្ពស់​បំផុត​របស់​ស​ម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា ចុះ​ថ្ងៃទី​១៦ ខែឧសភា ឆ្នាំ​២០១៩ និង​យោង​លិខិត​លេខ​៣០៨ ខន​/០១៩ សជណ ចុះ​ថ្ងៃទី​១៧ ខែឧសភា ឆ្នាំ​២០១៩ របស់​ខុទ្ទកាល័យ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ។​

​ករណី​ដី​នៅ​បឹង​ជើងឯក​នេះ ទីស្តីការគណៈរដ្ឋមន្ត្រី បាន​ជម្រាប់ជូន​លោក​ឧបនាយករដ្ឋមន្ត្រី ថា រាជរដ្ឋាភិបាល សម្រេច​ដូចខាងក្រោម ៖ ១៖ និរាករណ៍​លិខិត​លេខ​១៩៨ សជណ​.​ផ​ក ចុះ​ថ្ងៃទី​១៤ ខែកុម្ភៈ ឆ្នាំ​២០១៨ លិខិត​លេខ ៨០១ សជណ​.​ផ​ក ចុះ​ថ្ងៃទី​១៧ ខែកក្កដា ឆ្នាំ​២០១៨ និង​លិខិត​លេខ ១១៤៧ សជណ​.​ឧស ចុះ​ថ្ងៃទី​១៨ ខែតុលា ឆ្នាំ​២០១៨ របស់​ទីស្តីការគណៈរដ្ឋមន្ត្រី​។ ២៖ មោឃភាព​ប័ណ្ណ​សម្គាល់​សិទ្ធិ​កាន់កាប់​អចលនវត្ថុ​របស់​ក្រុមហ៊ុន អាយ​អិន​ជី ហូល​ឌី​ង ចំនួន​៥ ប័ណ្ណ គឺ ប័ណ្ណ​លេខ​ភព ៦៨៥៧៨ ភព ៦៨៥៧៩ ភព ៦៨៥៨០ ភព ៦៨៥៨២ និង​លេខ​ភព ៦៨៥៨៣ ចុះ​ថ្ងៃទី​២១ ខែមីនា ឆ្នាំ​២០១៩ ។​

​កាលពីពេល​កន្លងទៅ ក្រុមហ៊ុន ING Holding បានធ្វើ​កិច្ចសន្យា មួយ​ជាមួយ​រាជរដ្ឋាភិបាល ដើម្បី​កសាង​ផ្លូវ​ថ្មី​ឈ្មោះថា មហាវិថី​សម្តេច​តេ​ជោ ហៅ​ផ្លូវ​៦០​ម៉ែត្រ ដែលមាន​ទទឹង​៦០​ម៉ែត្រ និង​បណ្តោយ​ប្រវែង​ជាង ៩​គីឡូ ម៉ែត្រ ភ្ជាប់​ពី​ផ្លូវ​លេខ​២៧១ ក្បាលថ្នល់ ឆ្ពោះទៅកាន់​ផ្លូវជាតិ​លេខ ២ ក្នុង​សង្កាត់​ព្រែក​ហូរ ក្រុង​តាខ្មៅ ខេត្តកណ្តាល​។ ក្នុងនោះ ក្រុមហ៊ុន​ត្រូវ​ដោះស្រាយ​រាល់​ការប៉ះពាល់​នានា ដែល​ពាក់ព័ន្ធ​នឹង​ដី​ជា​កម្មសិទ្ធិ​រស់នៅ​របស់​ប្រជាជន​។ ប៉ុន្តែ ក្រុមហ៊ុន ING Holding មិនបាន​ធ្វើតាម​ដូច​បាន​សន្យា​ជាមួយនឹង​រាជរដ្ឋាភិបាល​ឡើយ​៕​ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×