Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចាប់​ជនដៃដល់​ម្នាក់ យក​ខ្សែរឹត​ក​សម្លាប់​បុរស​ម្នាក់ ជនរងគ្រោះ​ស្រវឹងស្រា មក​ប្រច័ណ្ឌ​ប្រពន្ធ​ឈ្លោះ​ជាមួយ​ខ្លួន

spot_img

​ស្រុក​អង្គស្នួល​៖ ករណី​ឃាតកម្ម សម្លាប់​បុរស​ម្នាក់ ដោយ​ជនដៃដល់ ខឹង ជនរងគ្រោះ​ស្រវឹងស្រា មក​ប្រច័ណ្ឌ​ប្រពន្ធ​ឈ្លោះ​ជាមួយ​ខ្លួន ទើប​យក​ខ្សែ​ស្វិត​ពណ៌​លឿង​រឹត​ក​ជនរងគ្រោះ​ដែល​កំពុង​ដេកលក់​បណ្តាល​ឲ្យ​ស្លាប់​។

​កើតហេតុ​ថ្ងៃទី​១៥ ខែកក្កដា ឆ្នាំ​២០១៩ វេលា​ម៉ោង​០៣.៣០​នាទី​ទៀបភ្លឺ នៅ​ចំណុច​កញ្ចុះ​ដី​ឡូ​តិ៍ ស្ថិតនៅ​ភូមិ​មង្គល​បូរី ឃុំ​សំរោង​លើ ស្រុក​អង្គស្នួល ខេត្តកណ្តាល ។​

​បើតាម​របាយការណ៍រ​បស់​វរសេនីយ៍ឯក មាន សំណាង បាន​ឲ្យ​ដឹងថា ជនរងគ្រោះ ឈ្មោះ សេះ រាជ ភេទ​ប្រុស អាយុ ២៣ ឆ្នាំ សញ្ជាតិ​ខ្មែរ មុខរបរ កម្មករ​ជាងដែក មាន​ទី​នៅ​ភូមិ​តា​កាន់ ឃុំ​ព្រៃ​គ្រី ស្រុក​ជល​គី​រី ខេត្តកំពង់ឆ្នាំង ស្នាក់​នៅក្នុង​ការដ្ឋាន​សំណង់ ភូមិ​មង្គល​បូរី ឃុំ​សំរោង​លើ ស្រុក​អង្គស្នួល ខេត្តកណ្តាល ស្លាប់​។ ចំណែក​ជនសង្ស័យ​ដែល​ឃាត់ខ្លួន​ថ្ងៃទី​១៥​កក្កដា​២០១៩ ឈ្មោះ ធី សុខ​គីម ភេទ​ប្រុស អាយុ ២៣ ឆ្នាំ សញ្ជាតិ​ខ្មែរ មុខរបរ​មិន​ពិត មាន​ទីលំនៅ​ភូមិ​មង្គល​បូរី ឃុំ​សំរោង​លើ ស្រុក​អង្គស្នួល ខេត្តកណ្តាល ។​

​វត្ថុតាង​ដកហូត ខ្សែ​ជ័រ​ស្វិត ពណ៌​លឿង ០១ កាំបិតប៉័ងតោ​០១​និង​អាវ​ក្រណាត់​ដៃ​វែង​០១ ពណ៌​ក្រហម​ឆ្នូត​ស​។​

​នគរបាល​មូល​ដ្ខា​ន បាន​ប្រាប់​ពីស​ភាព​នៃ​រឿង​ហេតុនេះ​ថា​ ​នៅមុន​ពេល​កើ​តុ នៅក្នុង​ការដ្ឋាន​សំណង់​កើតហេតុ ខ្វះខាត​កម្លាំង​កម្មករ​ធ្វើការ​វេន​យប់ ពេលនោះ​ជនសង្ស័យ​បាន​ចូលធ្វើការ ចំណែក​ជនរងគ្រោះ និង​កម្មករ​ជាមួយគ្នា​មិន​ធ្វើ​វេន​យប់​ទេ បើក​លុយ​រួច​បាន​ទៅ​ផឹកស៊ី​នៅ​ខាងក្រៅ​។ ក្រោយពី​ដល់​ម៉ោង​សម្រាក ម៉ោង​០០​រំលងអធ្រាត្រ​ថ្ងៃទី​១៥​កក្កដា​២០១៩ ជនសង្ស័យ​បាន​ទៅ​បើក​លុយ​ពី​មេការ​តែ​មិន​នៅ ក៏​ទៅ​អង្គុយលេង​មុខ​បន្ទប់​ជនរងគ្រោះ​និយាយ​លេង​ជាមួយ​ប្រពន្ធ​ជនរងគ្រោះ មួយសន្ទុះ​ក៏​ទៅ​ដេក​លេង​លើក​ញ្ចុះ លុះដល់​ម៉ោង​០១​និង​៣០ រំលងអធ្រាត្រ ជនសង្ស័យ​បាន​ទៅសុំ​ទឹក​ប្រពន្ធ​ជនរងគ្រោះ​ហូប​និង​នៅ​ជជែក​លេង ស្របពេលនោះ​ជនរងគ្រោះ​បាន​មកដល់​បន្ទប់​ឃើញ ក៏​មានការ​ប្រច័ណ្ឌ បាន​ឈ្លោះ​ទាក់​សម្តី​គ្នា​ជាមួយ​ជនសង្ស័យ បាន​កម្មករ​ជួយ​ឃាត់​ខ្លាច​មានរឿង ជនសង្ស័យ​ក៏​ដើរចេញ​បាត់ ចំណែក​ជនរងគ្រោះ​ចូល​បន្ទប់​ឈ្លោះ​ជាមួយ​ប្រពន្ធ ហើយ​យក​ភួយ​ទៅ​ដេក​នៅលើ​កញ្ចុះ​កើតហេតុ​តែម្នាក់ឯង ។ លុះ​ម៉ោង​០៥​និង​៤០​នាទី​ព្រឹក ប្រពន្ធ​បាន​ទៅ​ដាស់​ជនរងគ្រោះ​ទើប​ដឹងថា​ស្លាប់​បាត់ទៅហើយ រួច​បាន​មានការ​ផ្អើលឆោឡោ ។​

​ក្រោយពី​ទទួលបាន​ព័ត៌មាន​ភ្លាម កម្លាំង​សមត្ថកិច្ច​បច្ចេកទេស​វិទ្យាសាស្ត្រ​ខេត្ត​និង​ផ្នែក​ពិនិត្យ វិភាគ​កន្លែងកើតហេតុ​ស្រុក​អង្គស្នួល បាន​ចុះ​មកដល់​កន្លែងកើតហេតុ ដោយមាន​ចូលរួម​ពី​កម្លាំង​ផ្នែក​ព្រហ្មទណ្ឌ​ស្រុក ប៉ុស្តិ៍​រដ្ឋបាល​សំរោង​លើ លោក​ក្រុមប្រឹក្សាឃុំ គ្រូពេទ្យ មេភូមិ នឹង​ប្រព​ន្ឋ​ជនរងគ្រោះ បានធ្វើការ​ពិនិត្យ លើ​ជនរងគ្រោះ ឃើញថា​ ​មាន​ស្នាម​ទ្រុត​ជាំខ្មៅ​ជុំវិញ​ក ក្រៅពីនោះ​គ្មាន​ស្លាកស្នាម​អ្វី​ទេ​។​

​តាម​ការសន្និដ្ឋាន របស់លោក​គ្រូពេទ្យ​និង​របស់​ជំនាញ ឃើញថា ជនរងគ្រោះ​ស្លាប់​ដោយសារ​អំពើ​ឃាតកម្ម​(​រឹត​ក​)​។​

​ក្រោយពេល​កើតហេតុ កម្លាំង​ផ្នែក​ជំនាញ បាន​បើក​ការស៊ើបអង្កេត ស្រាវជ្រាវ ឈានដល់​កំណត់​មុខសញ្ញា និង​ឃាត់ខ្លួន​ជនសង្ស័យ​បាន​នៅវេលា​ម៉ោង​០៩​និង​៤០​នាទី ថ្ងៃ​ដដែល នៅ​ចំណុច​ផ្ទះ​ជ​សង្ស័យ​។​

​នៅ​ចំពោះមុខ​សមត្ថកិច្ច​នគរបាល ជនសង្ស័យ​បាន​ឆ្លើយ​សារភាពថា ខ្លួន​ពិតជា​បាន​ប្រព្រឹត្ត​អំពើ​ឃាតកម្ម​(​រឹត​ក​)​ជនរងគ្រោះ​បណ្តាល​ឲ្យ​ស្លាប់​ប្រាកដ​មែន ។​មូលហេតុ​ខឹង​ជនរងគ្រោះ​ស្រវឹង​ប្រច័ណ្ឌ​ប្រពន្ធ​ឈ្លោះ​ជាមួយ​ខ្លួន ទើប​ខ្លួន​យក​ខ្សែ​ស្វិត​ពណ៌​លឿង​រឹត​ក​ជនរងគ្រោះ​ដែល​កំពុង​ដេកលក់​បណ្តាល​ឲ្យ​ស្លាប់​។ ជនសង្ស័យ ធ្លាប់ប្រើ​ប្រាស់​ថ្នាំញៀន​រយៈពេល​០២​ឆ្នាំ​ហើយ ។​

​ចំពោះ​ជនសង្ស័យ​ត្រូវបាន​នាំខ្លួន​មកកាន់​អធិការដ្ឋាន​នគរបាល​ស្រុក ដើម្បី​បន្ត​នីតិវិធី​ ៕​ ​ដោយ​៖​កូ​ឡាប​

spot_img
×