Thursday, April 18, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហោរាសាស្ត្រ​សម្រាប់​ថ្ងៃទី ០២ ខែមករា ឆ្នាំ​២០១៨ (​ប្រែ​សម្រួល​ពី​លោកគ្រូ​ដុង​ដាយ​លីន ចុះផ្សាយ​លើ​គេហទំព័រ​ស៊ីណា SINA (​ចិន​))

spot_img

ឆ្នាំជូត ៖ រាសី​ស្រុតចុះ​។ ការងារ​មាន​អ្នក​ច្រណែនឈ្នានីស ធ្វើ​អ្វី​ត្រូវ​ប្រយ័ត្នប្រយែង ត្រូវ​រក្សា​ភាពភ្លឺស្វាង​ក្នុង​រាល់​ការសម្រេចចិត្ត កុំ​លោភ​ប្រយោជន៍​តូច​ចំពោះមុខ​ធ្វើ​ឲ្យ​បាត់​របស់​ធំ​។ មនោសញ្ចេតនា រាសី​កំពុង​ទាប​ត្រូវ​ចេះ​ទប់​អារម្មណ៍​កុំ​ឆេវឆាវ​។ ទិស​នាំ​លាភ ទិស​ខាងលិច តំណម​ទិស​ខាងត្បូង​។ ពណ៌​នាំ​សំណាង​ពណ៌​ស​។ អ្នក​យកអាសា​ឆ្នាំវក​៕

​ឆ្នាំឆ្លូវ ៖ រាសី​ស្រុតចុះ​។ ការងារ​ជួប​ការលំបាក​ច្រើន ត្រូវ​នឹងនរ​ប្រឈមមុខ​ទើប​អាច​រកឃើញ​ទិស​ដោះស្រាយ​ល្អ​បំផុត​។ មហិច្ឆតា​ទៅ​អម​ជាមួយនឹង​សម្ពាធ ប្រសិន​បាន​ជ្រើ​បាន​គោលដៅ​នោះ​ចូរ​អត់ធ្មត់​អនុវត្ត​។ មនោសញ្ចេតនា ប្តី​ប្រពន្ធ​មិន​ចុះសម្រុង ឈ្លោះប្រកែក ធ្វើ​ឲ្យ​បរិយាកាស​គ្រួសារ​មិន​រីករាយ​។ ទិស​នាំ​លាភ​ទិស​ជើង តំណម​ទិសនិរតី​។ ពណ​នាំ​សំណាង ពណ៌​ក្រហម​។ អ្នកយក​អាសារ​ឆ្នាំម្សាញ់​៕

​ឆ្នាំខាល ៖ រាសី​ឡើង​ខ្ពស់​។ ការងារ រាសី​កំពុង​ឡើង គ្រប់យ៉ាង​សុទ្ធតែ​រលូន​ដូច​ចិត្ត ទិន្នផល​ការងារ​ខ្ពស់​។ ថ្ងៃនេះ​អ្នកធ្វើ​ជំនួញ​ជួញដូរ​នឹង​បាន​ជោគជ័យ​គ្រប់យ៉ាង​ចំណូល​បាន​យ៉ាង​ក្រាសក្រែល​។ មនោសញ្ចេតនា អ្នក​នៅ​លីវ នឹងមាន​ឱកាស​បាន​ជួប​មនុស្ស​ដែល​ខ្លួន​ប្រាថ្នា​។ ទិស​នាំ​លាភ​ទិសពាយ័ព្យ តំណម​ទិសអាគ្នេយ៍​។ ពណ៌​នាំ​សំណាង​ពណ៌​ក្រហម​។ អ្នក​យកអាសា​ឆ្នាំចរ​៕

​ឆ្នាំថោះ រាសី​ស្រុតចុះ​។ ការងារ កុំ​ប្រដេញ​តាម​ដោយ​ងងឹតងងល់​នូវ​គោលដៅ​មួយ​ដែល​មិន​ជាក់ស្តែង វា​គ្រាន់តែ​ធ្វើ​ឲ្យ​អ្នក​ខ្ជះខ្ជាយ​ពេលវេលា កម្លាំងកាយ​ចិត្ត និង​ឱកាស​។ ពេលទំនេរ​គួរ​អាន​បន្ថែម​ចំណេះដឹង​ខាង​ហិរញ្ញវត្ថុ នឹងមាន​ប្រយោជន៍​សម្រាប់​ខ្លួនឯង​។ មនោសញ្ចេតនា មានឱកាស​ល្អ​តែ​ខ្លួនឯង​បានធ្វើ​ឲ្យ​បាត់បង់​ទៅវិញ​។ ទិស​នាំ​លាភ​ទិសខាងកើត តំណម​ទិស​ជើង​។ ពណ៌​នាំ​សំណាង ពណ៌​ខៀវ​។ អ្នក​យកអាសា​ឆ្នាំកុរ​៕

​ឆ្នាំរោង ៖ រាសី​ឡើង​ខ្ពស់​។ គឺ​ការប្រកួតប្រជែង​ដែល​នាំមក​ឲ្យ​អ្នក​នូវ​ថាមពល​ដ៏​ធំ​សម្បើម​ប្រយុទ្ធ​ក្នុង​ការងារ ហេតុនេះ​សម្រេចបាន​សមិទ្ធផល​ហួស​ពី​ការទន្ទឹងរង់ចាំ​។ ថ្ងៃនេះ​បណ្តាក់ទុន​រកស៊ី​អ្វី​ក៏​អំណោយផល​ល្អ លុយ​ចូល​ច្រើនសន្ធឹក​។ មនោសញ្ចេតនា អ្នក​នៅ​លីវ​មានឱកាស​បាន​ជួប​មនុស្ស​ក្នុង​សុ​បិ​ន្ត អ្នកមាន​គូ​ហើយនឹង​មាន​ភាព​រីករាយ​ស្មាន​មិន​ដល់​។ ទិស​នាំ​លាភ​ទិស​ខាងជើង តំណម​ទិសអាគ្នេយ៍​។ ពណ៌​នាំ​សំណាង​ពណ៌​ស​។ អ្នក​យកអាសា​ឆ្នាំវក​៕

​ឆ្នាំម្សាញ់ ៖ រាសី​ស្រុតចុះ​។ ការងារ ត្រូវ​ប្រយ័ត្នប្រយែង​ចំពោះ​ពាក្យ​ចចាមអារ៉ាម កុំ​ស្តាប់​តាម​ដោយ​ងងឹតងងល់ ពុំ​នោះទេ​អ្នកនឹង​ត្រូវ​សង​តម្លៃ​ថ្លៃ​។ ថ្ងៃនេះ​អាច​ដោយសារ​រឿង​លុយកាក់​កើតមាន​ការឈ្លោះប្រកែក​គ្នា​។ មនោសញ្ចេតនា ជួប​រឿង​មិន​សប្បាយ អ្នក​និង​គូស្នេហ៍​មាន​កំហឹង​ចំពោះ​គ្នា​។ ទិស​នាំ​លាភ​ទិស​ខាងត្បូង តំណម​ទិសឦសាន​។ ពណ៌​នាំ​សំណាង​ពណ៌​ផ្ទៃមេឃ​។ អ្នក​យកអាសា​ឆ្នាំថោះ​៕

​ឆ្នាំមមី ៖ រាសី​ស្រុតចុះ​។ ថ្វី​ត្បិត​ពុំមាន​ឱកាស តែ​ការងារ​សព្វថ្ងៃ​ក៏មាន​ស្ថិរភាព​សម្រាប់​អ្នក​។ ថ្ងៃនេះ​មិន​សមស្រប​សម្រាប់​វិនិយោគ​។ មនោសញ្ចេតនា ត្រូវ​រក្សា​គម្លាត​សុវត្ថិភាព​ជាមួយ​មិត្តភក្តិ​ខុស​ភេទ ចៀសវាង​ជួប​រឿង​ស៊យ​។ ទិស​នាំ​លាភ​ទិសឦសាន តំណម​ទិស​ខាងត្បូង​។ ពណ៌​នាំ​សំណាង ពណ៌​ស​។ អ្នក​យកអាសា​ឆ្នាំចរ​៕

​ឆ្នាំមមែ ៖ រាសី​ល្អ​មធ្យម​។ ទោះបី​ចង់​សម្រាក តែ​ពេលនេះ​ពុំទាន់​ជា​ពេលវេលា​សមស្រប ត្រូវ​បន្ត​ប្រឹងប្រែង​។ យីអ៊ុន​ល្អ អាច​វិនិយោគ​ជោគជ័យ​។ មនោសញ្ចេតនា រួមជាមួយ​មនុស្ស​ដែល​ខ្លួន​ស្រឡាញ់​ដើរ​កម្សាន្ត ឬ​មើល​កុន​ក៏​ជាការ​ពង្រឹង​ទំនាក់ទំនង​ឲ្យ​កាន់តែ​ស្អិតរ​មួ​ត​។ ទិស​នាំ​លាភ​ទិសអាគ្នេយ៍ តំណម​ទិសពាយ័ព្យ​។ ពណ៌​នាំ​សំណាង​ពណ៌​ក្រហម​។ អ្នក​យកអាសា​ឆ្នាំម្សាញ់​៕

​ឆ្នាំវក ៖ រាសី​ឡើង​ខ្ពស់​។ ការងារ​ជួប​គូប្រជែង​បង្កើន​សម្ពាធ​ធ្វើ​ឲ្យ​អ្នក​ក៏មាន​ម្លាំ​ង​ដើម្បី​ប្រយុទ្ធ​ដោយ​គ្រាន់តែ​ប្រមូលផ្តុំ ម្ចាស់ការ និង​ជឿជាក់​លើ​ខ្លួនឯង អ្នកនឹង​សម្រេចបាន​ស្នាដៃ​ឆ្នើម​។ ថ្ងៃនេះ​មានឱកាស​រក​ចំណូល​ដែល​អ្នកដទៃ​នាំមក​ឲ្យ​។ មនោសញ្ចេតនា ថ្ងៃមួយ​ពោរពេញ​ដោយ​ភាព​រីករាយ​សុភមង្គល​។ ទិស​នាំ​លាភ​ទិសអាគ្នេយ៍ តំណម​ទិសពាយ័ព្យ​។ ពណ៌​នាំ​សំណាង ពណ៌​លឿង​។ អ្នក​យកអាសា​ឆ្នាំរោង​៕

​ឆ្នាំរកា ៖ រាសី​ល្អ​មធ្យម​។ ការងា ទំនាក់ទំនង​សហប្រតិបត្តិការ​អំណោយផល​ល្អ នាំមក​នូវ​ប្រសិទ្ធភាព​ខ្ពស់​ស​សម្រាប់​ភាគី​ទាំង​២​។ ថ្ងៃនេះ​សមស្រប​សម្រាប់​ការបណ្តាក់ទុន​រកស៊ី​។ មនោសញ្ចេតនា​អ្នក​នៅ​លីវ​ឧស្សាហ៍​ចេញ​ក្រៅ​ជួបជុំ​មិត្តភក្តិ​នឹងមាន​ឱកាស​បាន​ស្គាល់​មនុស្ស​ថ្មីៗ​ជាច្រើន​។ ទិស​នាំ​លាភ​ទិសឦសាន តំណម​ទិសនិរតី​។ ពណ៌​នាំ​សំណាង ពណ៌​ស​។ អ្នកយក​អាសា ឆ្នាំរោង​៕

​ឆ្នាំចរ ៖ រាសី​ឡើង​ខ្ពស់​។ ការងារ​គ្រប់យ៉ាង​សុទ្ធតែ​ប្រព្រឹត្ត​ទៅដោយ​រលូន លទ្ធផល​បាន​ដូច​ចិត្ត​។ មានឱកាស​វិ​ន​យោគ​ល្អ លាភ​ចូល​ដល់ផ្ទះ​។ មនោសញ្ចេតនា អ្នក​នៅ​លីវ​អាច​ជួប​និស្ស័យ អ្នកមាន​សង្សារ ឬ​មានគ្រួសារ​នោះ​មនោសញ្ចេតនា​កក់ក្តៅ សុភមង្គល​។ ទិស​នាំ​លាភ​ទិសឦសាន តំណម​ទិស​លិច​។ ពណ៌​នាំ​សំណាង ពណ៌​ផ្ទៃមេឃ​។ អ្នក​យកអាសា​ឆ្នាំខាល​៕

​ឆ្នាំកុរ ៖ រាសី​ល្អ​មធ្យម​។ ការងារ​ត្រូវ​យកចិត្តទុកដាក់​សង្កេត ប្រមូលផ្តុំ​កម្លាំងកាយ​ចិត្ត​អ្នកនឹង​បាន​ថ្នាក់លើ​សរសើរ​។ ចាយវាយ​ច្រើនពេក​ក្នុងពេល​ចំណូល​មាន​កម្រិត​។ មនោសញ្ចេតនា ត្រូវ​រក្សា​គម្លាត​ជាមួយ​មិត្តភក្តិ​ថ្មី​ខុស​ភេទ ដើម្បី​បញ្ចៀស​ការយល់ច្រឡំ​ពី​សំណាក់​គូស្នេហ៍​។ ទិស​នាំ​លាភ​ទិស​ខាងលិច តំណម​ទិស​ត្បូង​។ ពណ៌​នាំ​សំណាង ពណ៌​ស​។ អ្នក​យកអាសា​ឆ្នាំរកា​៕​

spot_img
×