Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

១​សប្តាហ៍​ប្រមូល​ស្ត្រី​រក​សុី​ផ្លូវភេទ​៤៩​នាក់​នៅ​ប្លុក​វត្តភ្នំ​

spot_img

​ភ្នំពេញ​៖ រយៈពេល ១​សប្តាហ៍​ចុងក្រោយ​នេះ នៃប្រតិបត្តិ​ការបង្ក្រាប​ប្រមូល​ស្ត្រី​រក​សុី​ផ្លូវភេទ គណៈបញ្ជាការ​ឯកភាព​រដ្ឋបាល​ខណ្ឌ បានធ្វើការ​ប្រមូល​ស្ត្រី​រកស៊ី​ផ្លូវភេទ​រួមទាំង​អ្នក​គួ​ក​ជេរ​ (​អ្នក​ចាប់​ម៉ូយ​)​សរុប​ចំនួន ៤៩​នាក់​។​

​គណៈបញ្ជាការ​ឯកភាព​ខណ្ឌដូនពេញ ចុះ​ប្រមូល​ស្ត្រី​រក​សុី​ផ្លូវភេទ ដែល​ឈរ​នៅតាម​របង និង ក្រោម​ដើមឈើ រួមទាំង​អ្នក​គួ​ក​ជេរ​(​អ្នក​ចាប់​ម៉ូយ​) ជុំវិញ​រមណីយដ្ឋាន វប្បធម៌​ប្រវត្តិសាស្ត្រ​វត្តភ្នំ ។​

​ដោយ​អនុវត្តន៍​តាម​បទបញ្ជា​ដ៏​ម៉ឺងម៉ាត់​របស់លោក សុខ ពេញ​វុ​ធ អភិបាល នៃ​គណៈ​អភិបាលខណ្ឌ​ដូនពេញ កម្លាំង​គណៈបញ្ជាការ​ឯកភាព​រដ្ឋបាល​ខណ្ឌដូនពេញ សហការ​ជាមួយ​កម្លាំង​គណៈបញ្ជាកា​រ​ឯកភាព​សង្កាត់​វត្តភ្នំ បាន​បើក​ប្រតិបត្តិ​ការចុះ​ប្រមូល​ស្ត្រី​រកស៊ី​ផ្លូវភេទ រួមទាំង​អ្នក​គួ​ក​ជេរ​(​អ្នក​ចាប់​ម៉ូយ​) នៅ​ជុំវិញ​រមណីយដ្ឋាន​វប្ប​ធម៌​ប្រវត្តិសាស្ត្រ​វត្តភ្នំ ដែល​បាន​បង្ក​ភាពអណាធិបតេយ្យ បណ្តាល​ឲ្យ​បាត់បង់​សណ្តាប់ធ្នាប់ និង​តម្លៃ​ស្ត្រី​ខ្មែរ។

ជា​លទ្ធផល រយៈពេល ១​សប្តាហ៍ នៃប្រតិបត្តិ​ការបង្ក្រាប​នេះ គណៈបញ្ជាការ​ឯកភាព​រដ្ឋបាល​ខណ្ឌ បានធ្វើការ​ប្រមូល​ស្ត្រី​រកស៊ី​ផ្លូវភេទ​រួមទាំង​អ្នក​គួ​ក​ជេរ​(​អ្នក​ចាប់​ម៉ូយ​)​សរុប​ចំនួន ៤៩​នាក់ ក្នុងនោះ​មាន​ស្ត្រី​ចំនួន ៣៧​នាក់ ប្រុស ១២​នាក់ បញ្ជូនមក​នៅ​សាលាខណ្ឌ​ដូនពេញ ដើម្បី​រៀបចំ​ឯកសារ បញ្ជូន​បន្តទៅ​មន្ទីរ​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា​រាជធានី​ភ្នំពេញ ៕ ដោយ​៖​កូ​ឡាប​

spot_img
×