Wednesday, May 8, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ករណី​លួច​រថយន្ដ​នៅ​សង្កាត់​ក្បាលកោះ ខណ្ឌ​ច្បារអំពៅ ត្រូវ​កម្លាំង​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ បើក​ប្រតិបត្តិការ​បង្ក្រាបបាន​

spot_img

(​ភ្នំពេញ​) ៖ កម្លាំង​ជំនាញ​របស់​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ បាន​បើក​ប្រតិបត្តិ​ការបង្ក្រាប ករណី​លួច​រថយន្ដ​មួយគ្រឿង ដែល​បាត់​នៅ​សង្កាត់​ក្បាលកោះ ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ កាលពី​យប់​រំលងអធ្រាត្រ​ឈានចូល​ថ្ងៃទី​០៨ ខែកក្កដា ឆ្នាំ​២០១៩​។​

​ប្រតិបត្តិការ​នេះ​ធ្វើឡើង ដោយ​ការបញ្ជា​ពី​នាយ​ឧ​ត្ត​ម​សេនីយ៍ សន្ដិ​បណ្ឌិត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ​, លោក​ឧ​ត្ត​ម​សេនីយ៍​ឯក អ៉ិ​ន បូរ៉ា អគ្គ​ស្នងការរង ទទួល​ផែន​កណ្ដាល​នគរបាល​យុត្តិធម៌ និង​ដឹកនាំ​បញ្ជា​ដោយ​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ង៉េ​ង ជួ ប្រធាន​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ បាន​បញ្ជា​ទៅ​កម្លាំង​ជំនាញ​របស់​នាយកដ្ឋាន​។​

​លោក​វរសេនីយ៍ឯក ខេង ម៉េង​ឈាង នាយការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល បាន​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃទី​១៥ ខែកក្កដា ឆ្នាំ​២០១៩​នេះ​ថា ក្រោយ​ទទួលបាន​បញ្ជា​ភ្លាម កម្លាំង​ការិយាល័យ​របស់លោក​បាន​បើក​ការស្រាវជ្រាវ​ជា​បន្ដបន្ទាប់ រហូត​ឈានដល់​កំណត់​មុខសញ្ញា​ពាក់ព័ន្ធ​បាន និង​ឈានដល់​ការចាប់ខ្លួន​តែម្ដង នៅ​រសៀល​ថ្ងៃទី​១៣ ខែកក្កដា ឆ្នាំ​២០១៩​។​

​នាយការិយាល័យ​រូបនេះ បាន​បញ្ជាក់ថា ជនសង្ស័យ​ត្រូវ​បង្ក្រាបបាន​នៅ​សង្កាត់​ក្បាលកោះ ខណ្ឌ​ច្បារអំពៅ និង​បាន​បញ្ជូនទៅ​ការិយាល័យ​ជំនាញ ដើម្បី​ធ្វើការ​សួរនាំ​បន្ដ និង​ឈានទៅ​ដកហូត​បាន​រថយន្ដ ដែល​រូបគេ​បាន​លួច​ដែល​កំពុង​លាក់ទុក​នៅផ្ទះ​ប្រជាពលរដ្ឋ​ក្នុង​ឃុំ​ព្រែក​ទម្លាប់ ស្រុក​លើកដែក ខេត្តកណ្ដាល​។​

​លោក​វ​រេស​នី​យ៍​ឯក ខេង ម៉េង​ឈាង បាន​បញ្ជាក់ថា ក្រៅពី​ការដកហូត​បាន​រថយន្ដ​ដែល​រូបគេ​បាន​លួច​មួយគ្រឿង​ហើយ​នោះ សមត្ថកិច្ច​ដកហូត​បា​ន​អាវុធខ្លី​មួយ​ដើម ម៉ាក K54 បង់​មួយ និង​គ្រាប់​៧​គ្រាប់ ពី​ជនសង្ស័យ​ផងដែរ​។ ជនសង្ស័យ​ដែល​ឃាត់ខ្លួន​ឈ្មោះ តី សុ​ភ័​ក្រ អាយុ​៣០​ឆ្នាំ បាន​សារភាពថា ខ្លួន​ពិតជា​បាន​លួច​រថយន្ដ​ខាងលើ និង​ប្រើប្រាស់​អាវុធ​ដោយ​ខុសច្បាប់​ពិតប្រាកដ​មែន​។​

​បន្ទាប់ពី​បញ្ចប់​ការសួរនាំ ជនសង្ស័យ​ត្រូវ​កម្លាំង​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ បញ្ជូនទៅ​តុលាការ​ដើម្បី​ផ្ដន្ទាទោស​តាមផ្លូវ​ច្បាប់ នៅ​ថ្ងៃទី​១៥ ខែកក្កដា ឆ្នាំ​២០១៩​នេះ ហើយ​រថយន្ដ ត្រូវបាន​ប្រគល់ជូន​ជនរងគ្រោះ​វិញ​ផងដែរ​៕​ ដោយ​៖​កូ​ឡាប​

spot_img
×