Thursday, April 18, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេច ក្រឡាហោម ណែនាំអភិបាល រាជធានី – ខេត្ត ជំរុញ និង ពង្រឹងប្រសិទ្ធភាពក្នុងការគ្រប់គ្រង និងត្រួតពិនិត្យគ្រប់សំណង់ទាំងអស់​

spot_img

​ភ្នំពេញ ៖ សម្តេច ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ បាន ជម្រាប មក ឯកឧត្តម លោកជំទាវ អភិបាល នៃ គណៈ អភិបាល រាជធានី – ខេត្ត ឲ្យ ជំរុញ និង ពង្រឹង ប្រសិទ្ធភាព ក្នុងការ គ្រប់គ្រង និង ត្រួតពិនិត្យ គ្រប់ សំណង់ ទាំងអស់ ។​

​យោងតាម លិខិត សេចក្តីជូនដំណឹង របស់ ក្រសួង ម ហ ផ្ទៃ លេខ ១៦៤៩ សជណ ចុះ ថ្ងៃ ច័ន្ទ ១៤ កើត ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព . ស ២៥៦៣ ត្រូវ នឹង ថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ ២០១៩ ដែល ចុះហត្ថលេខា ដោយ សម្តេច ក្រឡាហោម ស ខេង បាន លើកឡើងថា ក្នុង រយៈពេល ប៉ុន្មាន ឆ្នាំ ចុង ក្រោយនេះ ក៏ ដូច ពេលបច្ចុប្បន្ន វិស័យ សំណង់ មានការ រីកលូតលាស់ យ៉ាប ឆាប់រហ័ស គួរ ឲ្យ កត់សំគាល់ ជាពិសេស នៅតាម ទីក្រុង និង ទីប្រជុំជន ។​

​ក្នុងនោះ ការសាងសង់ មួយចំនួន មាន លិខិតអនុញ្ញាត ពី ក្រសួង ស្ថាប័ន មាន សមត្ថកិច្ច ឬ ពី រដ្ឋបាល រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ព្រមទាំង គោរព បាន ត្រឹមត្រូវ បាន តាម បទដ្ឋាន បច្ចេកទេស សំណង់ ។ ប៉ុន្តែ ក្នុងនោះ ក៏មាន សំណង់ មួយចំនួនទៀត ត្រូវបាន ដំណើរការ សាងសង់ ជួសជុល និង កែប្រែ ទ្រង់ទ្រាយ ដោយ គ្មាន លិខិតអនុញ្ញាត ឬ ខុសពី លិខិតអនុញ្ញាត និង ពុំមាន ការត្រួតពិនិត្យ លក្ខណៈ បច្ចេកទេស សំណង់ ឲ្យ បាន ត្រឹមត្រូវ ដែល ករណី ទាំងនេះ អាច បណ្តាល ឲ្យ ប៉ះពាល់ ដល់ សោភ័ណភាព ស្ថាបត្យកម្ម គុណភាព សុវត្ថិភាព សំណង់ សណ្តាប់ធ្នាប់ និង របៀបរៀបរយ សាធារណៈ រហូត បង្ក ឲ្យ មាន គ្រោះមហន្តរាយ និង ហានិភ័យ ស ផ្សេងៗ ៕ ដោយ​៖​កូ​ឡាប​

​ខាងក្រោម នេះ លិខិត សេចក្តីជូនដំណឹង របស់ ក្រសួងមហាផ្ទៃ ដែលមាន ខ្លឹមសារ ទាំងស្រុង ដូចខាងក្រោម ៖​

spot_img
×