Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អនុប្រធាន​គណបក្ស​ខ្មែរ​ក្រោក រិះគន់​វិធានការ និង​អ្នកផ្ដល់​គំនិត រឿង​សំណង់​អត់​ច្បាប់ ផ្តាច់ ទឹក ភ្លើង និង​លូ​

spot_img

​ភ្នំពេញ ​៖ ​លោក​សុខ លីម អនុប្រធាន​គណបក្ស​ខ្មែរ​ក្រោក បានលើកឡើង រិះគន់​ចំពោះ​វិធានការ ករណី​សំណង់​អត់​ច្បាប់ ហើយ​លោក​ថា ការអភិវឌ្ឍន៍​លើ​វិស័យ​ធុរកិច្ច​របស់​ឯកជន ត្រូវ​ផ្សា​ជាប់​ជាមួយ​ផលប្រយោជន៍​រួម និង​ត្រូវ​ជួយ​កាត់បន្ថយ​អ​ម្រែ​ក​របស់​រដ្ឋ ហើយ​ក្នុងនាម​ជា​អ្នកនយោបាយ ត្រូវ​រៀបចំ​គោលនយោបាយ ដើម្បី​បម្រើ​ដល់​ធុរកិច្ច​ឯកជន​។​

​នេះ​បើតាម​ការលើកឡើង​រប​ស់លោ​កនៅ រសៀល​ថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ ២០១៩​នេះ ដោយមាន​ខ្លឹមសារ​ទាំងស្រុង ដូចខាងក្រោម​នេះ​៖ “​និយាយ​រឿង​សំណង់​អត់​ច្បាប់ ត្រូវ​ប្រើ​វិធានការណ៍ ផ្តាច់​ទឹក ផ្តាច់​ភ្លើង និង​មិន​ឲ្យ​ប្រើ​លូ​សា​ធារ​ណាៈ វិធានការណ៍​អី ក៏​អន់​យ៉ាងនេះ ទីប្រឹក្សា​ផ្តល់​គំនិត​ជា​អ្នកណា​?”​។​

​លោក​បាន​បន្តថា “​បេសកម្ម​របស់​នយោបាយ គឺ​សំដៅ​បម្រើ​សេដ្ឋកិច្ច សេដ្ឋកិច្ច មាន​តួនាទី កាត់បន្ថយ​អ​ម្រែ​ក​នយោបាយ​។ រាល់​ការអភិវឌ្ឍ​លើ​វិស័យ​ធុរកិច្ច របស់​ឯកជន ដើម្បី​ស្វែងរក​ផលប្រយោជន៍​ផ្ទាល់ខ្លួន ត្រូវ​ផ្សា​ជាប់​ជាមួយ ផលប្រយោជន៍​រួម និង​ជួយ​កាត់បន្ថយ អ​ម្រែ​ក​របស់​រដ្ឋ ។ រាល់​អ្នកនយោបាយ ក្នុង​រដ្ឋ​ត្រូវ​រៀបចំ​គោលនយោបាយ​មួយ ដ៏​ល្អប្រសើ សំដៅ​បម្រើ​ដល់​សេចក្តីត្រូវការ​របស់​ធុរកិច្ច​ឯកជន​។ ដូចនេះ​រាល់​សកម្មភាព​របស់រ​ដ្ឋ និង​ឯកជន យើង​អាច​ពិនិត្យ​តាមដាន​លើ “​ហេតុ​” និង “​ផល​”​របស់​វា ការ​រុញច្រាន​កំហុស​ដាក់គ្នា​វា​ជា​រឿង​គួរ​ឲ្យ​អស់សំណើច និង​ក្មេងខ្ចី​”៕​ ​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×