Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មេ​អន្តោប្រវេសន៍ ផ្អាក​ការងារ​ឧ​ត្ត​ម​សេនីយ៍​ទោ ម៉ុក ប៊ុន​ឈាង និង​ឧ​ត្ត​ម​សេនីយ៍​ត្រី គង់ ណា​រិ​ទ្ធ ដើម្បី​ចុះ​ស្រាវជ្រាវ​ភាពមិនប្រក្រតី​

spot_img

​ភ្នំពេញ ​៖ អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ សម្រេច​ចេញ​លិខិត​បង្គាប់​ការផ្អាក​ការងារ​ជា​បណ្តោះអាសន្ន ចំពោះ​ឧ​ត្ត​ម​សេនីយ៍​ទោ ម៉ុក ប៊ុន​ឈាង អត្តលេខ​០២១៧ និង​ឧ​ត្ត​ម​សេនីយ៍​ត្រី គង់ ណា​រិ​ទ្ធ អត្ដ​លេខ​៣៨១៤៥ ឋានៈ​អនុប្រធាននាយកដ្ឋាន​ស៊ើបអង្កេត និង​អនុវត្ត​នីតិវិធី នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ ដើម្បី​ធ្វើការ​ស្រាវជ្រាវ ពាក់ព័ន្ធ​ភាពមិនប្រក្រតី ក្នុងពេល​ចុះ​ប្រតិបត្តិការ កាលពី​ថ្ងៃទី​២២ ខែឧសភា ឆ្នាំ​២០១៩​។

​នាយ​ឧ​ត្ត​ម​សេនីយ៍ គៀត ច័​ន្ធ​ថា​រិ​ទ្ធ អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ នៅ​ថ្ងៃទី​១៥ ខែកក្កដា ឆ្នាំ​២០១៩​នេះ បាន​បង្គាប់​ឱ្យ​សាមីខ្លួន មក​បង្ហាញខ្លួន នៅ​នាយកដ្ឋាន​រដ្ឋបាល​សរុប រៀងរាល់ថ្ងៃ​ធ្វើការ​។

​ប៉ុន្តែ​ទោះយ៉ាងណា​លោក​អគ្គនាយក តាមរយៈ​លិខិត​នេះ លោក​ពុំបាន​បញ្ជាក់​ពី​មូលហេតុ​ពិតប្រាកដ នៃ​ការចេញ​លិខិត​ផ្អាក​លើ​ការងារ របស់​ឧ​ត្ត​ម​សេនីយ៍​ត្រី និង​ឧ​ត្ត​ម​សេនីយ៍​ទោ ទាំង​ពីររូប​ខាងលើ អ្វី​នោះ​នៅឡើយ​ទេ។

​ចំណែក​ឧ​ត្ត​ម​សេនីយ៍​ត្រី និង​ឧ​ត្ត​ម​សេនីយ៍​ទោ ទាំងពីរ​នោះ អ្នកសារព័ត៌មាន ពុំ​អាច​ទំនាក់ទំនង ដើម្បី​សុំ​ការ​ស្រាយ​បំភ្លឺ បានឡើយ​៕​ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×