Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នគរបាល​បង្ក្រាប​ការជួញដូរ​និង ចែកចាយ​គ្រឿងញៀន ក្នុង​ក្រុង​សិរីសោភ័ណ ចំនួន 1​គីឡូ​4 ខាំ

spot_img

បន្ទាយមានជ័យ​ ៖  លោក​អាត់ ខែម ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ បាន​ថ្លែង​លើ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​ថា បំផ្លាញ​ករណី ជួញដូរ​និង​ចែកចាយ​គ្រឿងញៀន ក្នុង​ក្រុង​សិរីសោភ័ណ ចំនួន 1​គីឡូ​4 ខាំ ដោយ​កម្លាំងនគរបាល​ខេត្ត ជំនាញ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​ខេត្ត ។​

​កម្លាំង​គ​របាល​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបន្ទាយមានជ័យ សហការ​ជាមួយ​កម្លាំង​នគរបាល​ក្រុង​សិរីសោភ័ណ ប​ង្រា​ប​ចាប់ខ្លួន​នារី​វ័យក្មេង​២​នាក់ ពាក់ព័ន្ធ​ករណី​ជួញដូរ​គ្រឿងញៀន​ជាង​១,៤​គីឡូក្រាម កាលពី​ម៉ោង​១១​និង​១៥​នាទី​ព្រឹក ថ្ងៃទី​១៤ ខែកក្កដា ឆ្នាំ​២១៩​នៅ​ចំណុច​ភូមិ​កំពង់ស្វាយ សង្កាត់​កំពង់ស្វាយ​ក្រុង​សិរីសោភ័ណ​។ ជនសង្ស័យ​២​នាក់ ឈ្មោះ សៀ​ប ម៉ា​យ៉ា អាយុ ២០ ឆ្នាំ ជនជាតិខ្មែរ​អ៊ិ​ស្លាម ស្នាក់នៅ​ភូមិ​និង​សង្កាត់​កំពង់ស្វាយ ក្រុង​សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ មុខរបរ​លក់​ខោអាវ ។ ឈ្មោះ លាង ឧសភា អាយុ​២៦​ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅ​អគារ​កា​សុី​ណូ ហូ​លី​ដេ ភូមិ​ក្បាក​ស្ពាន សង្កាត់​/​ក្រុង​ប៉ោយប៉ែត មុខរបរ​បុគ្គលិក​កា​សុី​ណូ ។​

​លោកស្នងការ បាន​ថ្លែងថា វត្ថុតាង​គ្រឿងញៀន ដែល​ដកហូត​បាន រួមមាន​ម្សៅ​ក្រាម​ចំនួន​១៩ ថង់​តូច និង​១​ថង់​ធំ ថ្នាំ​គ្រាប់​អុិ​ក​ស្តា​សុី ១៥​គ្រាប់ កូន​ដប​ដែលមាន​វត្ថុ​រាវ​នៅក្នុង​ដប​ចំនួន​៧​ដប សម្បក​ថង់​ប្លា​ស្ទិ​ក និង​ឧបករណ៍​ប្រេី​ប្រាស់​ថ្នាំញៀន​មួយចំនួន សរុប​១,៤​គីឡូក្រាម​៕​ ដោយ​៖​កូ​ឡាប​

spot_img
×