Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប៉ូលិសអ៊ីតាលី​រឹបអូ​សបានមី​ស៊ីល និងអាវុធជាច្រើ​នពីក្រុម​ស្តាំនិយ​ម ដែល​ជួយក្រុម​ផ្តាច់ខ្លួន​នៅអ៊ុយ​ក្រែន

spot_img

ប៉ូលិសប្រឆាំ​ងក្រុម​ភេរវក​ម្មអ៊ីតាលី រឹបអូសបានមីស៊ីល​មួយគ្រា​ប់ និងអា​វុធជាច្រើ​នទៀត​ ក្នុងអំឡុងពេ​លប្រតិប​ត្តិការវាយឆ្មក់​ឆែកឆេ​រនៅក​ន្លែងក្រុ​មជ្រុល​និយមស្តាំនិ​យម។ នេះបើតាមការចុះផ្សា​យរប​ស់ BBC កាលពីថ្ងៃចន្ទ​ម្សិ​លមិញ​នេះ។

ក្នុងប្រ​តិបត្តិការ​នោះ ប៉ូលិសបា​នចាប់ខ្លួ​នមនុ​ស្សចំនួ​ន ៣នាក់។ ការ​វាយឆ្ម​ក់គឺជា​ផ្នែកមួយ នៃការ​ស៊ើបអ​ង្កេតរ​បស់ប៉ូលិស ទៅលើក្រុ​មស្តាំនិ​យមអ៊ី​តាលី ដែលបា​នជួយ​ដល់ក​ងកម្លាំ​ងប៉ះបោរ គាំទ្រដោ​យប្រទេ​សរុស្ស៊ី នៅក្នុ​ងភាគ​ខាងកើត ប្រទេសអ៊ុ​យក្រែន​។

មីស៊ីលមួយគ្រាប់​នោះ គឺជាប្រភេទមី​ស៊ីលដែ​លត្រូវបា​នប្រើប្រា​ស់ដោយ​កងក​ម្លាំង Qatari។ នេះបើតាម​ការ​បញ្ជា​ក់របស់​ប៉ូលិសអ៊ីតា​លី។

ជនដែ​លត្រូវចាប់ខ្លួនទាំងនោះ​រួមមា​ន សកម្ម​ជនប​ក្សស្តាំនិ​យម Forza Nuova និង​ក៏ជាម​ន្រ្តីគយ​ផងដែរ ចំណែក ២នាក់ទៀតមា​នសញ្ជាតស្វីស និ​ងអ៊ីតាលី​។

មីស៊ីលដែលត្រូ​វបាន​ប៉ូលិសរឹប​អូសយក​បានទំ​នង​ជាប្រភេ​ទអាវុធ ដែលផ​លិតដោ​យបារាំ​ង Matra Super 530 F៕ អត្ថប​ទប្រែស​ម្រួលដោ​យ៖ សុភ័ក្រ / ប្រភព៖ BBC

spot_img
×