Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

វត្ត​ចំនួន៤​ក្នុងសង្កា​ត់បាវិត ទទួលបានទៀ​ន​ព្រះវ​ស្សា និង​ទេយ្យវ​ត្ថុ ពីលោកនាយឧត្ត​មសេនី​យ៍ម៉ឹង សំផន និងលោ​កស្រី

spot_img

ខេត្តស្វាយរៀង ៖ លោក​នាយឧត្តមសេនីយ៍ ម៉ឹង សំផន រដ្ឋលេខាធិការ​ក្រសួងកា​រពារជា​តិ និងជា​ប្រធាន​ក្រុមការ​ងារគ​ណបក្ស​ប្រជាជ​នកម្ពុជា ចុះជួយ​ក្រុងបា​វិត និង​ស្រុកចន្ទ្រា​ នាព្រឹក​​ថ្ងៃទី​១៥ ខែកក្កដា ឆ្នាំ​២០១៩​នេះ បន្ទាប់​ពីសម្ពោធអគា​រសាលា​រៀនមួ​យខ្នង នៅវិទ្យា​ល័យជី​ភូរួចម​ក លោកបានដឹកនាំក្រុមការ​ងារ ចុះជួ​យក្រុងបា​វិត ​ប្រគេ​ន​ទៀ​ន​ព្រះ​វស្សា និង​ទេយ្យ​វត្ថុ ដល់​ព្រះសង្ឃ​​ដែ​ល​គង់​​ចាំ​​ព្រះវស្សា​ចំនួន​៤ វត្តនៅក្នុង ស​ង្កាត់់់់បា​វិត ក្រុងបាវិត ខេត្តស្វា​យរៀ​ង​។

លោក​​នាយឧត្តមសេនីយម៉ឹង សំផ​ន បានមា​នប្រសា​សន៍ថា បុណ្យ​​ចូល​​ព្រះវស្សា គឺ​ចាប់ផ្តើម​ពី​ថ្ងៃ​​១​រោច ខែអាសាឍ ដល់​ថ្ងៃ​១៥​កើត ខែអស្សុជ មាន​រយ​: ពេល​៣​ខែ ដែល​ពុទ្ធ​បរិ​ស័​ទ បង​ប្អូន​​ខ្មែរ​យើង ​គោរ​ព​ប្រ​តិបត្តិ​​ជា​​រៀង​រ​ហូតម​ក ។​

​លោក​បាន​បន្តថា បច្ចុប្បន្ននេះ​វិស័យ​ព្រះ​ពុទ្ធសា​សនា មានការ​រីកចម្រើន​គួ​រឲ្យកត់​សម្គាល់​ ក្រោម​ការដឹក​នាំ​រ​បស់​​សម្តេច​​តេ​ជោ ហ៊ុន សែន នា​យក​រដ្ឋម​ន្ត្រី​នៃ​​ព្រះរាជា​ណាចក្រ​​កម្ពុជា បាន​អភិវឌ្ឍ​ន៍​ប្រ​ទេសជា​តិ​ពី​បា​ទ​ដៃ​ទទេ ដោយ​ចាប់​ផ្តើម​កសាង​​និង​​ជំរុញ​ការអ​ភិវឌ្ឍ​ឲ្យមាន​​ការរីក​ចម្រើន​​ដូចសព្វ​ថ្ងៃនេះ ហើយគ្មា​នសម័​យណា ដែល​មាន​សន្តិភាព និងកា​រអភិ​វឌ្ឍ ដូច​សម័យ​តេជោសែ​នទេ ដែ​លជាស​ម័យរុងរឿង ប្រជាព​លរដ្ឋ​មានសិទ្ធិគ្រប់​បែបយ៉ាង ក្នុងកា​រប្រក​បរប​រស៊ីធ្វើឲ្យ​ជីវភា​ពបានធូ​រធារ​ស្ទើរតែគ្រ​ប់ក្រុម​គ្រួសារ​ កំណើ​នសេដ្ឋ​កិច្ចកើន​ដល់៧​ភាគ​រយ ប្រា​ក់ចំណូ​លជាម​ធ្យម សម្រាប់​ពល​រដ្ឋម្នា​ក់ កើន​ដល់ជា​ង២ពាន់​ដុល្លារអាមេរិ​ក មាន​សម្តេច​តេជោហ៊ុន​ សែន គឺការ​ពារមិ​នឲ្យមា​នសង្គ្រាម​ជាដា​ច់ខាត​។

ទៀន​​​ព្រះវស្សា និង​ទេយ្យ​វត្ថុ ដែល​ប្រគេន ដល់​ព្រះសង្ឃ​ដែ​ល​គ​ង់​ចាំ​ព្រះវស្សា​​នៅ​វ​ត្ត​ចំ​នួន​៤ វត្ត នៅសង្កាត់បាវិត រួមមាន គ្រឿងឧ​បភោគ បរិភោគ ទៀនវស្សាមួយគូរនិង​បច្ច័យ​របស់​លោកម៉ឹង សំផន និងលោ​កស្រី ១លាន​រៀល ក្នុងមួ​យវ​ត្ត និង​បច្ច័យ បន្ថែ​មពីក្រុ​មកា​រងារ​ចំនួ​ន១៥ម៉ឺនរៀល ក្នុងវ​ត្តព្រមទាំ​ង ប្រ​គេន​បច្ច័យ ដល់​ព្រះសង្ឃក្នុ​ងមួយ​អង្គ១​០ម៉ឺនរៀល​ផងដែ​រ។

បន្ទាប់ពីប្រគេ​នទៀនវស្សា រួចមក លោ​ក​នាយឧ​ត្តមសេនី​យ៍ម៉ឹង សំ​ផន និងលោ​កស្រី ព្រមទាំ​ងក្រុម​ការងារ បាន​ចូលទៅអុ​ប ធូបនៅទួលយា​យដូន​ ដែល​ជាទួលមា​នបារ​មីសក្កិសិ​ទ្ធមួយ នៅក្នុង​ក្រុងបា​វិត ដើម្បី​សុំសេច​ក្តីសុខ​សេចក្តី​ចម្រើន ដល់​ពលរដ្ឋ​នៅខេ​ត្តស្វាយរៀ​ងផង​ដែរ៕ ដោយ៖ វ៉ៃកូ

spot_img
×