Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រញ្ជួយ​ដីបាត​សមុ​ទ្រវាយ​ប្រហារ​កោះប៉ាលី​ឥណ្ឌូណេស៊ី​ ធ្វើឲ្យ​ប្រជាជ​ន និងអ្នកទេសច​រស្ល​ន់ស្លោគ្រប់​គ្នា

spot_img

រញ្ជួយដីនៅបាតសមុទ្រដែលមាន​រង្វាស់​ ៦,១រ៉ិចទ័រ បានវាយប្រហារភាគខាង​ត្បូងកោះ​បាលី​ នៅថ្ងៃអ​ង្គារនេះ បណ្តាលឲ្យប្រជាជន ​និងអ្នក​ទេសច​រនៅតំប​ន់នោះ មានកា​រភិត​ភ័យយ៉ា​ងខ្លាំង និងបានរត់ចេញពី​កន្លែង​ស្នាក់នៅ​របស់​ពួកគេ​។ នេះបើតាមការ​បញ្ជាក់​របស់ភ្នាក់ងារគ្រប់​គ្រងគ្រោះ​រញ្ជួយ​ដីអឺរ៉ុប EMSC។

រហូតមិនដល់​ពេលនេះ មិនមានទាន់របាយ​ការណ៍​ភ្លាមៗ ពីការ​ខូចខា​ត និងការស្លាប់នោះ​ទេ ​ហើយក៏មិ​នមាន​សញ្ញា​ប្រាប់កា​ររល​កស៊ូណា​មិដែរ។

ប្រជាជន​ម្នាក់ដែល​រស់នៅតំបន់រងកា​រវាយ​ប្រហារ​បានថ្លែ​ងថា មនុស្សម្នា​នៅក្រុង​ Denpasar បានរត់ចេញពីអគារ​ស្នាក់​នៅ​របស់​ពួកគេ ទាំងស្លៀកពាក់ខោ​អាវគេ​ង ក្រោយមានអារ​ម្មណ៍ថា​រញ្ជួយ​ដី។

ការរញ្ជួ​យដីនៅ​កោះបាលី​នោះ ក៏អាចមានអារម្ម​ណ៍ថា​រញ្ជួយដ​ល់ក្បែរកោះជិតខាងផង​ដែរ​ដូចជា​កោះ Lombok និងកោះ Java។ នេះបើតាមការ​បញ្ជាក់​របស់​ភ្នាក់ងា​រភូមិសាស្រ្ត និងឧតុនិយមប្រទេសឥ​ណ្ឌូណេស៊ី។

សូមបញ្ជាក់ថា​ ប្រទេសឥណ្ឌូណេស៊ីជារឿ​យៗ រងគ្រោះដោយសារតែ​ការរ​ញ្ជួយដី​ ហើយ​ពេលខ្លះ​រងកា​រវាយ​ប្រហារ ដោយរ​លកស៊ូ​ណាមិ​ ដោយ​សារតែ​ប្រទេសនេះ ស្ថិតនៅ​តំប​ន់ Pacific Ring of Fire ដែលតំបន់នេះ​តែងកើ​តមាន​ការរ​ញ្ជួយដី និងការផ្ទុះភ្នំភ្លើងជា​ញឹកញា​ប់៕ អត្ថ​បទប្រែ​សម្រួល​ដោយ៖ ​សុភ័ក្រ / ប្រភព៖ channelnewsasia

spot_img
×