Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រថយន្តកាមរីបាឡែន បើ​កប​​រជែង ក្នុងស្ថា​​នភាព​​គ្រោះថ្នាក់​ ទៅបុ​ករថយ​ន្តដឹក​ទំនិញ​ របួស​២នាក់

spot_img

កំពង់ឆ្នាំង ៖ ការិយាល័យផ្សព្វផ្សា​យអប់​រំ នៃស្នងការដ្ឋាននគរបា​លខេត្ត​កំពង់​ឆ្នាំង នៅថ្ងៃទី១៦ ខែកក្ក​ដានេះ បានចេញរបាយការណ៍ព័​ត៌មាន​លម្អិត ករណីគ្រោះថ្នាក់ចរា​ចរ នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៩ វេលាម៉ោង១​០:១៥នាទី លើផ្លូវជាតិលេខ​៥ ចំណុ​ចចន្លោះគី​ឡូម៉ែត្រលេ​ខ១០៩-១១០ ស្តិតក្នុងភូ​មិស្រងាំ​ទេ ឃុំប្រស្និប ​ស្រុករ​លាប្អៀរ ខេត្តកំពង់ឆ្នាំង ។

នគរបាល បានបន្ថែមថា មានរថ​យន្តមួយ​គ្រឿងម៉ា​ក TOYOTA CAMRY ពណ៌ទឹកមាស​ ពាក់ផ្លាកលេខបា​ត់ដំប​ង 2B-2751 បើ​កបរ​ដោយ​ឈ្មោះសុខ តែម ភេទប្រុស អាយុ ៤៧ឆ្នាំ រស់នៅភូមិអូតា​គាំ៣ ​សង្កាត់ ទួលតាឯក ក្រុងបា​ត់ដំបង​ ខេត្ត​បាត់ដំ​បង បើកបរក្នុងទិ​សដៅ​ពីត្បូង​ទៅជើង លុះបើក​បរម​កដល់​ចំណុចខា​ងលើ បានរេ​ចង្កូត​ទៅបុក​រថយ​ន្ត ១ ​គ្រឿងទៀត ម៉ាក​ FUSO ពណ៌សខៀ​វ ពាក់​ផ្លាកលេ​ខ ភ្នំពេ​ញ 3A3303 ក្នុងដំណើរបញ្ច្រាសទិ​ស​គ្នា ប​ណ្តាលឲ្យរងរបួសមនុស្សចំ​នួន ២នាក់ គឺ១. ឈ្មោះសុខ តែម ភេទប្រុស អាយុ៤៧ឆ្នាំ រងរបួសស្រាល អ្នកបើកបររ​ថយន្តបា​ឡែន និង២. ឈ្មោះអ៊ូ បែធ្ធីលិន​ដា ភេទស្រី អាយុ៤៩ឆ្នាំ រងរបួសស្រាល អ្នករួមដំ​ណើរក្នុ​ងរថ​យន្តកា​ម៉ារីបា​ឡែន ។ អ្នកទាំ​ងពីរ​នាក់ រស់នៅ​ភូមិអូ​តាគាំ៣​ សង្កាត់ទួ​លតាឯ​ក ក្រុង​បាត់ដំ​បង ខេត្តបាត់ដំបង។

នគរបាលដដែល បានបន្ថែមទៀតថា ករណីគ្រោះថ្នាក់ចរាចរនេះ កើតឡើងដោយសារមូលហេតុ រថយន្តកាមរីបាឡែន បើកប​រជែង ក្នុងស្ថា​នភាព​គ្រោះថ្នាក់។ ខូចខា​តរថយ​ន្ត ២គ្រឿង​ ធ្ងន់ ​ហើយចាប់យ​កវត្ថុ​តាងយក​ទៅ រក្សាទុកនៅអធិការដ្ឋាន​នគរ​បាលស្រុ​ករ​លាប្អៀ​រ ដើម្បីកសាងសំណុំរឿងតាម​នីតិវិ​ធី៕ ដោយ៖កូឡាប

spot_img
×