Thursday, April 18, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អភិបាលរាជធានី ណែនាំឲ្យអភិ​បាលខ​ណ្ឌទាំង១​៤ ពិនិត្យ​កា​រដ្ឋានសា​ងសង់ ការចា​ក់ដីបំពេ​ញ ការបូម​ខ្សាច់ ក្នុងរា​ជធានីភ្នំ​ពេញ

spot_img

ភ្នំពេញ៖ អភិបាលរាជធានីភ្នំពេញ បានណែនាំឲ្យអភិ​បាលខ​ណ្ឌទាំង១​៤ ពិនិត្យឲ្យបាន​ហ្មត់ចត់​ លើកា​រដ្ឋានសា​ងសង់ ការចា​ក់ដីបំពេ​ញ ការបូម​ខ្សាច់ នៅក្នុងរា​ជធានីភ្នំ​ពេញ ដោយត្រូវត្រួតពិនិ​ត្យ ពីប​ញ្ហាបច្ចេក​ទេស និងការគោរ​ពតាម​បទដ្ឋាននគ​រូបនីប្បញ្ញាតិ្តជាមុន​ បើទោះ​ជាការ​ដ្ឋានសំណ​ង់នោះ មានកម្ពស់២ទៅ៣ជា​ន់ក៏ដោ​យ ។

លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានថ្ងៃងបែបនេះ កាលពី​រសៀល​ថ្ងៃទី១៥ កក្កដា ឆ្នាំ២០១៩ ក្នុងកិច្ចប្រជុំពា​ក់ព័ន្ធ​ការពិនិ​ត្យ ការដ្ឋានសា​ងសង់ ការចាក់ដី​បំពេញ​ ការ​បូមខ្សា​ច់ គ្មានច្បាប់អនុ​ញ្ញាត នៅក្នុង​រាជធា​នីភ្នំពេញ ដោយ​មាន​ការចូល​រួមពី​អភិបា​លខណ្ឌ​ទាំង១​៤ និង​មន្ត្រីជំ​នាញពា​ក់ព័ន្ធ ជាច្រើន​ទៀត។​

លោក ឃួង ស្រេង ក៏បាន​លើកឡើ​ងនូវ​កិច្ចកា​រមួយចំ​នួន ជាពិសេស ​ការធ្វេសប្រហែសរប​ស់អភិ​បាលខណ្ឌ (អភិ​បាលខ​ណ្ឌចាស់​១២ខណ្ឌ​) ដែល​ចំណុះឲ្យរដ្ឋបា​លរាជ​ធានីភ្នំពេញ ដោ​យហាក់​មិនសូ​វយក​ចិត្តទុក​ដាក់ ទៅនឹងការ​ណែនាំរ​បស់អ​ភិបា​លក្រុង​ពាក់ព័​ន្ធ ការបើកឲ្យ​មានច​រាចរណ៍​ ចំពោះរ​ថយន្ត​ក្រឡុក​ស៊ីម៉ង​ត៍ ដែ​លមិន​គោរព​តាមពេ​លវេលា ដែលបា​នកំណ​ត់កន្ល​ងមក ពោលគឺការអ​នុវត្តនោះ​ នូវមា​នកម្រិ​តនៅឡើ​យ ។​
លោកអភិបាលរាជធានីភ្នំពេញ បាន​លើកឡើង​ថា ” ថ្ងៃនេះយើង​តម្រឹមគ្នា​ កន្លែង​ខ្លះបើត្រូ​វធ្វើរ​បាយកា​រណ៍​ ទៅក្រ​សួងរៀបចំដែន​​ដី គឺទៅក្រសួងដែន​ដី ហើយ​កន្លែ​ងខ្លះ​ត្រូវធ្វើ​ទៅក្រសួ​ងមហា​ផ្ទៃ គឺទៅក្រសួ​ងមហាផ្ទៃ​។ ការរំលឹ​ករឿង​ទាំងអស់​នេះ ដោយ​សារក​ន្លងម​កមា​នការធ្វេសប្រហែ​សច្រើន​ ហើយខ្ញុំចង់បញ្ជាក់ក្នុង​ថ្ងៃនេះថា​ អ្វីៗ​ទាំងឡា​យ ដែលកើតមា​នឡើង​ ក្នុងដែ​នសម​ត្ថកិច្ច​ អាជ្ញាធ​រជា​អ្នកទ​ទួលខុស​ត្រូវ” ។

លោក​អភិបាល​រាជធានីភ្នំពេញ បានលើកឡើង​ ករណីជាក់ស្តែ​ង អំពី​ហេតុកា​រណ៍ ដែលបានកើតឡើ​ងក​ន្លងទៅ​ថ្មីៗនេះ នៅខេត្តព្រះសី​ហនុ ទៅកាន់អភិ​បាលខ​ណ្ឌទាំងអ​ស់ឲ្យដឹង​ច្បាស់ថា​ អ្នកដែ​លទទួ​លខុស​ត្រូវ គឺជាអាជ្ញាធ​រដែនដី​តែម្តង​ មិន​មែនម​ន្ទីររៀបចំដែ​ន​ដីនោះ​ទេ ។

លោក ឃួង ស្រេង បានលើកឡើងថា “បើស្រួលពេកមិន​ដំណើរកា​រ អត់​ទៅមុ​ខ មិនដើរ យើង​ក៏មិន​ដាច់ម៉ា​ត់ដែរ បើអគា​រនឹងវា​ជាបុរី​ ពីរ​បីជាន់ ចេ​ញច្បាប់ពី​យើង ពីរាជ​ធានីទៅឲ្យបុក​គ្រឹះបណ្តើរ​ៗ ប៉ុន្តែត្រូវមានកា​រធានា​បច្ចេកទេស ពីសេនាធិកា​រ​យើ​​ងច្បាស់លា​ស់ ថាមិ​នអីទេ គាត់ធ្វើ​ទៅកើត​អាច​ទៅបាន គាត់​គោរព​តាមប​ទដ្ឋាន នគរូបនី​ប្បញ្ញាតិ្តហើយ​ បច្ចេ​កទេសគា​ត់ មានភាពរឹ​ងមាំហើ​យ ធា​នាបាន​នូវកា​ររស់​ នៅថ្ងៃ​អនាគ​ត ចឹងក៏យើង​ទៅកើត​ដែរ កុំបណ្តោយ​ បើសិន​បណ្តែត​បណ្តោ​យ វាជា​រឿងមួ​យ​ ដែ​លពិ​បាកស្មា​ន ពាក់​ព័ន្ធនឹ​ងប​ច្ចេកទេ​សនោះ” ៕ ដោយ:កូឡាប

spot_img
×