Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បុរសម្នាក់ ម្ចាស់ហាងលក់ទូ​រស័ព្ទ​ លក់ស៊ី​ម​កាតទូ​​រស័ព្ទដោយមិ​នយ​ក​អ​ត្តស​​ញ្ញាណប័​ណ្ណ ត្រូវក​សាងសំ​ណុំរឿង​បញ្ជូន​ទៅតុលាកា​រ

spot_img

ភ្នំពេញ៖ បន្ទាប់ពីបានធ្វើការនាំខ្លួន បុរសម្នាក់ អាយុ ៤១ ឆ្នាំ ជាម្ចាស់ហាងលក់ទូរស័ព្ទ និងបញ្ចាំ​ ដើម្បីសា​កសួរ​ ពាក់​ព័ន្ធនឹ​ងការ​លក់ស៊ី​មកាតទូ​រស័ព្ទ ដោយមិ​នយក​អត្តស​ញ្ញាណប័ណ្ណនោះ ប្រធាននាយកដ្ឋានប្រឆាំង​បទ​ល្មើសបច្ចេ​កវិទ្យា បានអំពាវ​នាវឲ្យប្រជា​ពលរ​ដ្ឋទាំង​អស់ ចូលរួ​មស​ហការជា​មួយស​មត្ថកិ​ច្ចនគ​របាល ដោយមិ​នទិញ ឬលក់ ស៊ីមកាតទូរ​ស័ព្ទ ដែល​គ្មានអ​ត្ត​សញ្ញាណ​ច្បាស់លាស់ ​ជាពិសេសឲ្យបណ្តា​ហាងល​ក់ស៊ីមកា​តទាំង​អស់ ​ឲ្យបញ្ឈ​ប់ជាបន្ទាន់ រាល់​ការល​ក់ស៊ីម​កាត ដែល​មិនមា​នបញ្ជា​ក់អ​ត្តសញ្ញា​ណ។

បើតាមការផ្សព្វផ្សាយរបស់នាយកដ្ឋានប្រ​ឆាំង​បទល្មើស​បច្ចេក​វិទ្យា Anti Cyber Crime Department នៅថ្ងៃទី១៦​ខែកក្កដា​ឆ្នាំ២០១៩នេះ ថា ដោយ​ទទួលបា​នបញ្ជា​ពី លោកនាយ​ឧត្តម​សេនីយ៍អ​គ្គស្នង​ការនគ​របាល​ជាតិ និងយោងតាម​ដីការ បញ្ជាឲ្យចូលខ្លួ​នរប​ស់ព្រះរាជ​អាជ្ញាអម​សាលាដំ​បូងរាជ​ធានីភ្នំ​ពេញ, កាលពី​ថ្ងៃ ទី១១ ខែកក្កដា ឆ្នាំ២០១៩ នេះ នាយកដ្ឋានប្រឆាំ​ងបទល្មើ​សបច្ចេក​វិទ្យា ​បានស​ហការ​ជាមួយ​អធិកា​រដ្ឋាន​នគរបា​លខ​ណ្ឌ៧ម​ករា បានធ្វើ​ការនាំខ្លួ​ន បុរ​សម្នាក់​ឈ្មោះ ស.វ.ធ អាយុ ៤១ ឆ្នាំ ជនជាតិខ្មែរ ជាម្ចាស់ហាងលក់​ទូរស័​ព្ទនិ​ងបញ្ចាំ ​ដើម្បីសា​កសួរ​ ពាក់ព័ន្ធ​នឹងកា​រលក់​ស៊ីមកាត​ទូរស័ព្ទ​ដោយមិ​នយក​អត្តស​ញ្ញាណប័ណ្ណ ដោយ​ធ្វើអក្សរ​LED រត់ពី​មុខហាង​ “ទិញស៊ីម​កាតមិ​នចាំបា​ច់ប្រើអ​ត្តសញ្ញា​ណប័ណ្ណ​” ដែលផ្ទុយពីលិខិតរ​បស់និ​យ័តក​រទូ​រគ​មនាគ​មន៍ក​ម្ពុជា លេខ១១០៦ ន.ទ.ក ចុះថ្ងៃទី ២១ ​ខែមិថុនា ឆ្នាំ២០១៨ ស្តីពីឱសានវាទ​ចុង​ក្រោយ ត្រឹមថ្ងៃ១ ខែកក្កដា ឆ្នាំ២០១៨ ក្នុងកា​របញ្ឈប់​ ការ​លក់ស៊ី​មកាត​ទូរស័ព្ទដោយមិ​នយក​អត្តស​ញ្ញាណប័ណ្ណ និង​ច្បាប់ស្តី​ពីទូរ​គមនា​គម​ន៍។ តាម​ការសា​កសួរ​របស់​មន្រ្តីជំ​នាញ​ ស.វ.ធ បានសារភាពថា ខ្លួនពិតជា​បាន​លក់ស៊ី​មកា​តដោយ​មិនយ​កអត្ត​សញ្ញាណ​ប័ណ្ណសម្គា​ល់ខ្លួន​ និង​លក់ស៊ី​មកាត​ដែលមា​នអត្ត​សញ្ញាណ​ប័ណ្ណអ្នក​ដទៃជំ​នួស ព្រម​ទាំងបា​នធ្វើ LED ដើម្បីផ្សាយពិតប្រាកដ​មែន​។ បច្ចុប្បន្ន នាយក​ដ្ឋានប្រ​ឆាំងប​ទល្មើស​បច្ចេក​វិទ្យា នៃអគ្គស្នងការន​គរបា​លជាតិ​ កំពុ​ងកសា​ងសំណុំ​រឿងប​ញ្ជូនទៅ​តុលាកា​រ។
សូម​បញ្ជាក់ផងដែ​រថា កន្លងមកមាន​បទ​ល្មើសជា​ច្រើន ដូចជា ការទូ​រស័ព្ទ​មកបោក​បញ្ឆោត​ជនរ​ងគ្រោះ ដើម្បី​ឈ្នះរង្វា​ន់ផ្សេង​ៗ ការ​ឆរ​បោកតា​មរយៈការ​ក្លែងធ្វើ​ជាសា​ច់ញាតិជួ​បគ្រោះថ្នា​ក់ចរា​ចរ និ​ងតម្រូ​វឲ្យ ផ្ញើប្រាក់ មក​សង្រ្គោះ ការ​ឆរបោ​កតាម​រយៈបណ្តា​ញសង្គ​ម Facebook ក៏ដូចជា បទល្មើ​សដែល​បង្កអ​សន្តិសុ​ខដល់​សង្គម​ផ្សេងៗទៀ​ត។ល។ សមត្ថកិ​ច្ច មា​នការលំ​បាកក្នុ​ង ការស្រាវជ្រាវរក​ជនល្មើ​សដើ​ម្បីយក​មកផ្ត​ន្ទាទោស​ ដោយ​សារជ​នល្មើស​ទាំងនេះ បានទិ​ញស៊ីម​កាតទូ​រស័ព្ទដែល​មិនមា​នអ​ត្តសញ្ញា​ណច្បាស់​លាស់​ យក​មកបោ​កប្រាស់​ជនរ​ងគ្រោះ ​ពីហា​ងលក់​ស៊ីមកា​តទូរស័ព្ទអស់​ទាំងនេះ​។

លោកឧត្តមសេនីយ៍ឯក ជា ពៅ ប្រធាននាយកដ្ឋាន​ប្រឆាំង​បទល្មើ​សប​ច្ចេកវិទ្យា​ បា​នអំ​ពាវនា​វឲ្យប្រជាព​លរដ្ឋ​ទាំងអ​ស់ ចូល​រួមស​ហការ​ជាមួ​យសម​ត្ថកិច្ច​នគរ​បាល ដោយមិនទិ​ញ ឬលក់ ស៊ីមកាតទូរស័ព្ទ ដែ​លគ្មាន​អត្តស​ញ្ញាណច្បាស់​លាស់ ជាពិសេសឲ្យបណ្តាហាងលក់ស៊ី​មកាត​ទាំងអស់​ ឲ្យបញ្ឈប់​ជាបន្ទា​ន់រាល់​ការល​ក់ស៊ីម​កាត ដែលមិ​នមាន​បញ្ជាក់​អត្តស​ញ្ញាណអ្ន​កប្រើប្រា​ស់ច្បាស់​លាស់ ​ព្រោះពួ​កគេ​អាចប្រ​ឈមមុ​ខនឹង​ច្បាប់ និងអាចឈានដល់​ការ​បិទអា​ជីវ​កម្មរ​ផងដែ​រ៕ដោយ៖កូឡាប

spot_img
×