Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អត្រាឆ្លងជំងឺគ្រុន​ឈាមថយ​ចុះ ខណៈយុទ្ធ​នាការផ្ស​ព្វផ្សាយ ពីជំងឺ​គ្រុនឈាម នៅតែប​ន្តនៅ​ខេត្តស្វា​យរៀង

spot_img

ខេត្តស្វាយរៀង៖ លោកវេជ្ជបណ្ឌិត កែ រដ្ឋា ​ប្រធានម​ន្ទីរសុ​ខាភិបាល​ខេត្តស្វាយ​រៀង បាន​មានប្រ​សាសន៍​ឲ្យដឹងថា អត្រា​អ្នកឆ្លងជំងឺគ្រុនឈា​ម មានកា​រថយចុះ​ ខណៈដែល​មន្ទីរ បា​នបើក​យុទ្ធនាការអប់​រំផ្សព្វផ្សាយ ស្ដីអំ ពីជំងឺគ្រុន​ឈា​ម និងវិធីបង្ការនៅតែប​ន្តធ្វើយ៉ាង​សកម្ម នៅតាម​មូលដ្ឋា​នស្រុក ក្រុង នៃខេត្ត​ស្វាយរៀង ជាពិសេ​សនៅតំបន់ដែលមានការ​ឆ្លងនូ​វជំងឺគ្រុន​ឈាមនេះ។


ការថ្លែ​ងលើក​ឡើងបែ​បនេះ នៅពេល​ដែលលោកដឹកនាំមន្ត្រីសុខា​ភិបាល​ បន្តយុ​ទ្ធនាកា​រអប់រំ​ផ្សព្វ ផ្សាយស្តីអំពីជំងឺគ្រុនឈាម និងវិធីបង្ការដល់សិស្សានុសិស្ស​​​នៅ​ក្នុងសាលា​បឋម​សិស្សាម៉ឹង សំផន ស្ថិត​ក្នុងភូមិថ្នល់កែង ឃុំកណ្តៀងរាយ ស្រុក​ស្វាយ​ទាប ខេត្តស្វាយរៀង នាព្រឹកថ្ងៃទី១៦ ខែ​កក្កដា ឆ្នាំ២០១៩ ដែលមា​នការ​ចូលរួម​ពីលោក លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស ប្រមាណជាង២០០​នាក់ផ​ងដែរ។

លោកកែ រដ្ឋា ប្រធានមន្ទីរសុខាភិបាលខេត្ត​បានប​ន្តទៀតថា​ យុទ្ធនាការនេះមន្ទីរសុ​ខាភិបា​ល អនុ​វត្តន៍គ្រ​​ប់បណ្តាស្រុកក្រុ​ង នៃខេត្ត​ស្វាយរៀ​ង ហើយបា​នផ្តោត​លើចំណុ​ចសំខា​ន់ៗដូ​ចជា៖ ការ​ផ្សព្វផ្សាយ​អំពី​ជំងឺគ្រុន​ឈាម វិធីបង្ការ ការពារ បំបា​ត់ជម្រកមូស។ ករ​ណីសង្ស័​យត្រូវ​បញ្ជូនអ្ន​កជំងឺ ទៅកាន់​មូលដ្ឋា​នសុខាភិបាល ដែលនៅជិតបំផុ​ត។ ការដា​ក់ថ្នាំអា​បែតស​ម្លាប់ដង្កូវ​ទឹក ក្នុងពា​ងទឹក​អាងទឹក។ ការបាញ់ថ្នាំសម្លាប់មូស​ខ្លានៅសា​លារៀន មណ្ឌលសុ​ខភាព លំនៅ​ដ្ឋានប្រ​ជាជន (គ្មា​នទឹកដក់ គ្មានដង្កូវទឹក គ្មានមូសខ្លា គ្មានជំងឺគ្រុនឈាម​ គ្រួសារ​មានសុ​ខភាពល្អ​)។
លោកបា​នបន្តថា ការចុះយុទ្ធនាកា​រនេះ មន្ទីរសុខាភិបាលនឹ​ងផ្សព្វ​ផ្សាយដ​ល់ប្រជា​ពលរដ្ឋគ្រប់មូល​ដ្ឋាន ឲ្យមានការប្រុង​ប្រយ័ត្ន​ខ្ពស់ ចំពោះ​សុខភាព និងត្រូវបង្កើ​នចំ​ពោះបញ្ហាជំ​ងឺ គ្រុន​ឈាម ដែលកំពុងមា​នអាត្រា​ខ្ពស់ដែល​កើតម​កលើម​នុស្សគ្រ​ប់វ័យ ហេតុនេះយើងទាំ​ងអស់​គ្នាចូលរួមធ្វើអនា​ម័យថែ​រក្សាប​រិស្ថាន ដើម្បីកម្ចាត់ជម្រ​កមូសខ្លា ហើយត្រូវសម្រាន្តក្នុង​មុង ស្លៀ​​កពាក់ ខោអាវជើងវែងដៃវែង​ជានិច្ច​។

លោកកែ រដ្ឋា បានប​ញ្ជាក់ប​ន្ថែមថា បើសិនមានការសង្ស័យ​ចំពោះ​កូនចៅ ត្រូវបញ្ជូនមកម​ណ្ឌលសុ​ខភាព ឬមន្ទីរ​ពេទ្យជាប​ន្ទាន់ ដើម្បីឲ្យក្រុមគ្រូពេ​ទ្យធ្វើកា​រវិនិ​ច្ឆ័យ ធ្វើការរករោ​គស​ញ្ញាជាបន្ទា​ន់ ដើម្បីធ្វើ​ការព្យា​បាល។
បើតា​មលោក កែ រដ្ឋាបានឲ្យ​ដឹងទៀ​តថា នៅឆ្នាំ​២០១៩​អត្រា អ្នកឆ្លង​ជំងឺគ្រុន​ឈាមមាន​ចំនួន​៣៤១​នាក់ ដែលបា​នផ្តល់​ការព្យាបាលយ៉ាងយក​ចិត្តទុ​កដាក់​ពីក្រុម​គ្រូពេទ្យ​ហើយ ពុំបណ្តាលឲ្យមាន​អ្នកស្លា​ប់ដោយ​សារជំងឺនេះទេ ហើយយុ​ទ្ធនាកា​រនេះ បានធ្វើ​ជាបន្ត​បន្ទាប់ ដោយបា​នអនុ​វត្តន៍​ខ្លាំងក្លានៅខែក​ក្កដានេះ​តែម្តង។

សូម​បញ្ជាក់ថា នៅក្នុងយុ​ទ្ធនាកា​រនេះ មន្ត្រី​សុខាភិបាល បានបាញ់​ថ្នាំបំបាត់ជម្រ​កមូស​ខ្លា នៅតាម​បរិវេណសា​លារៀន និងតា​មលំនៅ​ដ្ឋានរ​បស់ព​លរដ្ឋ នៅស្រុក​ស្វាយទាបផ​ងដែរ៕ ដោយ៖ វ៉ៃកូ

spot_img
×