Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តួ​ក​គី​ថា ប្រព័ន្ធ​ការពារ​មី​ស៊ី​ល S-400 របស់​រុស្សី​នឹងត្រូវ​ដំឡើង​រួចរាល់​ក្នុង​ឆ្នាំ ២០២០

spot_img

​ប្រធានាធិបតី​តួ​ក​កី លោក Tayyip Erdogan បាន​ថ្លែង​នៅ​ថ្ងៃ​ចន្ទ​ម្សិលមិញ​នេះ​ថា ប្រព័ន្ធ​ការពារ​មី​ស៊ី​ល S-400 ដែល​ទិញ​ពី​រុស្សី​នឹងត្រូវ​ដំឡើង​រួចរាល់​ទាំងស្រុង​មុន​ខែមេសា ឆ្នាំ ២០២០​ខាងមុខនេះ​។​

​លោក​បាន​បញ្ជាក់ថា យន្តហោះ​ចំនួន ៨​គ្រឿង​ដែល​បាន​ដឹក​គ្រឿង​មី​ស៊ី​ល​បានធ្វើ​ដំណើរ​មកដល់​ប្រទេស​តួ​ក​គី ហើយ​គ្រឿង​ផ្សេងៗ​ទៀត​នឹងត្រូវ​រៀបចំ​ដំឡើង​។​

​លោក​កត់សម្គាល់​ឃើញថា ដំណើរ​ការដំឡើង​ប្រព័ន្ធ​ការងារ S-400 ត្រូវបាន​ដំឡើង​តាម​ការគ្រោងទុក ហើយ​រំពឹងថា​នឹងត្រូវ​ចប់​ទាំងស្រុង​នៅ​ឆ្នាំ ២០២០​ខាងមុខ​។​

​សូមបញ្ជាក់ថា ប្រទេស​តួ​ក​គី​បានធ្វើ​ការទិញ​ប្រព័ន្ធ​ស្ទាក់ចាប់​មី​ស៊ី​ល​នោះ​ពី​ប្រទេស​រុស្សី ដែលជា​ហេតុ​ធ្វើ​ឲ្យ​អា​មេ​រិច​មិន​សប្បាយចិត្ត​ចំពោះ​តួ​ក​គី​ឡើយ​៕

​អត្ថបទ​ប្រែ​សម្រួល​ដោយ​៖ សុ​ភ័​ក្រ​
​ប្រភព​៖ Xinhua​

spot_img
×