Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កាកបាទក្រហម​ខេត្តស្វាយរៀង នាំយក​អំណោយ​ជូន​ដល់​គ្រួសារ​រងគ្រោះ​ដោយសារ​ខ្យល់​កន្ត្រាក់​៨​គ្រួសារ​នៅ​ស្រុក​ស្វាយជ្រំ​

spot_img

​ខេត្តស្វាយរៀង​៖ នៅ​ថ្ងៃទី ១៦ ខែ កក្កដា ឆ្នាំ ២០១៩ ក្រុមការងារ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តស្វាយរៀង​ដឹកនាំ​ដោយ​លោក សរ វណ្ណា នាយក​សាខា នាំយក​អំណោយ​មនុស្សធម៌ ចុះសួរសុខទុក្ខ និង​ចែក​អំណោយ​ដល់​គ្រួសារ​រងគ្រោះ​ដោយសារ​ខ្យល់​កន្ត្រាក់​កាលពី​ថ្ងៃទី ១៥ ខែ កក្កដា ឆ្នាំ ២០១៩ ចំនួន ៥ ខ្នង ក្នុងនោះ​រងគ្រោះ​ធ្ងន់ ១ ខ្នង មធ្យម ៣ ខ្នង និង​ខូចខាត​ស្រាល ១ ខ្នង នៅ​ភូមិ​តា​ស្អាង ឃុំ​កំពង់ចំឡង ស្រុក​ស្វាយជ្រំ ។

​នាឱកាស​នោះ លោកនាយក​សាខា បាន​នាំមក​នូវ​ប្រសាសន៍​ផ្តាំផ្ញើ​សាកសួរ​សុខទុក្ខ​ពី​សំណាក់​សម្តេច​កិ​តិ្ត​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាកបាទក្រហមកម្ពុជា ដែលជា​និច្ចកាល​សម្តេច​តែងតែ​យកចិត្តទុកដាក់ គិតគូរ​ពី​សុខុមាលភាព​ប្រជាពលរដ្ឋ​ទូទៅ ដោយ​មិន​ប្រកាន់​និន្នាការ​នយោបាយ​អ្វី​ឡើយ ហើយ​សម្តេច​តែងតែ​ធ្វើការ ណែនាំ​ដល់​សាខា​ទាំងអស់​នៅ​ទូទាំងប្រទេស ត្រូវ​ចុះ​ពិនិត្យ​ជាក់ស្តែង និង​ធ្វើការ​ឆ្លើយតប​ភ្លាមៗ ដើម្បី​យក​ជំនួយ​ជូន​ដល់​ប្រជាពលរដ្ឋ​ដែល​រងគ្រោះ​ឲ្យ​បាន​ទាន់ពេលវេលា បើទោះបី​សម្ភារ​ដែល​បាន​ចែក​មិនអាច​ឆ្លើយតប​ទៅតាម​ទំហំ​នៃ​ការខូចខាត​ក៏ពិតមែន តែ​ជាការ​ចែករំលែក​នៅពេល​ជួប​គ្រោះមហន្តរាយ ។​

​អំណោយ​ដែល​បាន​ចែកជូន​ទាំង ៨ គ្រួសារ ៖ សម្រាប់​គ្រួសារ​រងគ្រោះ​ធ្ងន់ធ្ងរ ទទួលបាន អង្ករ ៣០ គីឡូក្រាម មី ១ កេស ត្រីខ ១០ កំប៉ុង ទឹកស៊ីអ៊ីវ ៦ ដប ធុង​ទឹក​ជ័រ ១ ឆ្នាំងបាយ​-​សម្ល ២ ក្រណាត់​កៅស៊ូ​តង់ ១ កន្ទេល​បត់ ១ ឃី​ត ១ កញ្ចប់ (​ភួយ មុង សារុង ក្រមា​) និង​ថវិកា ២០០.០០០ រៀល ។ គ្រួសារ​រងគ្រោះ​មធ្យម ទទួលបាន អង្ករ ៣០ គីឡូក្រាម មី ១ កេស ត្រីខ ១០ កំប៉ុង ទឹកស៊ីអ៊ីវ ៦ ដប កន្ទេល​បត់ ១ ឃី​ត ១ កញ្ចប់ (​ភួយ មុង សារុង ក្រមា​) និង​ថវិកា ៥០.០០០ រៀល និង សម្រាប់​គ្រួសារ​រងគ្រោះ​ស្រាល ទទួលបាន​ថវិកា ៥០.០០០ រៀល សម្រាប់​ទិញ​សម្ភារ​ជួសជុលផ្ទះ​ឡើងវិញ ៕ ដោយ​៖​វ៉ៃ​កូ​

spot_img
×