Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កាំកុងត្រូល​ខេត្តតាកែវ ចុះ​អប់រំ​សុខភាព​របស់​សិស្ស​នៅតាម​សាលារៀន​ឲ្យ​ក្រោយ​មានការ​ហាមឃាត់​ពី​ក្រសួង​អប់រំ មិន​ឲ្យ​លក់​ភេ​ស្ជៈ​ប៉ូវ​កម្លាំង និង​អាហារ​គ្មាន​កាលបរិច្ឆេទ​ច្បាស់លាស់ នៅតាម​សាលារៀន​

spot_img

​តាកែវ​៖ ក្រុមមន្ត្រី​សាខា​កាំកុងត្រូល​ខេត្តតាកែវ រួមជាមួយ​នឹង​អាជ្ញាធរ​ពាក់ព័ន្ធ​នៅ​ព្រឹក​ថ្ងៃ​អង្គារ ទី ១៦ ខែ​កក្ដ​ដា ឆ្នាំ​២០១៩​នេះ បាន​ចុះ​ទៅធ្វើ​ការអប់រំ​ប្អូន​សិស្សានុសិស្ស​ដែល​កំពុងតែ​សិក្សា នៅ​សាលា​រដ្ឋ​និង​សាលា​ឯកជន ដោយបាន​ធ្វើការ​អប់រំ​ណែនាំ​ពាក់ព័ន្ធ​ទៅនឹង​នំ ចំណីអាហារ​ដែល​ទិញ​ទៅ​យកទៅ​បរិភោគ សូម​ពិនិត្យមើល​កាលបរិច្ឆេទ​ឲ្យ​បាន​ត្រឹមត្រូវ​ចៀសវាង​ចំណីអាហារ​មួយចំនួន ដែល​ហួស​កាលបរិច្ឆេទ​នាំ​ឲ្យ​ប៉ះពាល់​សុខភាព​ដល់​ប្អូនៗ​ជា​សិស្សានុសិស្ស​។​


​លោក​ប៉ោ លាង​គង់ ប្រធាន​សាខា​កាំកុងត្រូល​ខេត្តតាកែវ បាន​ថ្លែង​ឲ្យ​ដឹងថា គោលបំណង​ក្នុង​ការចុះ​ត្រួតពិនិត្យ​នេះ គឺ​ដើម្បី​អប់រំ​ដល់​សិស្សានុសិស្ស​តាម​សាលា​ឲ្យ​មានការ​យល់ដឹង​ពី​សុខភាព​តាមរយៈ​ការទិញ​នំចំណី​ហូប​នៅក្នុង​សាលា ដោយ​មុននឹង​ប្អូន​សិស្សានុសិស្ស​ទិញ​នំចំណី​ហូប សូម​ពិនិត្យមើល​នំចំណី​ដែលមាន​គុណភាព​ត្រឹមត្រូវ​មាន​អនាម័យ​ល្អ មាន​កាលបរិច្ឆេទ​ហើយ​ត្រូវ​ចៀសវាង​ដាច់ខាត​ចំពោះ​នំចំណី​ណា​ដែល​គ្មាន​អនាម័យ គ្មាន​គុណភាព ដែល​គ្មាន​កាលបរិច្ឆេទ​ច្បាស់លាស់ ដែល​វា​និង​នាំ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​របស់​សិស្សានុសិស្ស​។​
ឆ្លៀត​ក្នុងឱកាស​នោះ លោក​ប្រធាន​សាខា​កាំកុងត្រូល​ខេត្តតាកែវ ក៏បាន​ធ្វើការ​ណែនាំ​ដល់​បងប្អូន​អាជីវករ ដែល​ដាក់លក់​នំចំណី​នៅតាម​សាលារៀន សូមជួយ​លក់​នំចំណី​ណា​ដែលមាន​អនាម័យ​គុណភាព មានការ​បរិច្ឆេទ​ច្បាស់លាស់​ចៀសវាង​ដាក់លក់​នំចំណី ដែល​គ្មាន​អនាម័យ គ្មាន​កាលបរិច្ឆេទ ដែល​នាំ​ឲ្យ​ប៉ះពាល់​សុខភាព របស់​សិស្សានុសិស្ស​ទិញ​យកទៅ​ទទួលទាន​។​
​ជាមួយគ្នានេះដែរ ក្រៅតែពី​ការចុះ​ត្រួតពិនិត្យ​ទំនិញ នៅតាម​សាលារៀន មន្ត្រី​ជំនាញ​កាំកុងត្រូល ក៏បាន​ចុះ​ត្រួតពិនិត្យ​ទំនិញ​នៅលើ​ទីផ្សារ​អង្គតាសោម នូវ​ចំណីអាហារ ទំនិញ​ជា​គ្រឿង​កំប៉ុង នឹងធ្វើ​តេស្ត​បឋម​លើ​ទំនិញ​ជា​ចំណីអាហារ ជា​លទ្ធផល​រក​ពុំ​រកឃើញ​ទំនិញ​ដែលមាន​សារធាតុ​គីមី​នោះឡើយ ៕ ដោយ​៖​តាកែវ​

spot_img
×